នៅរសៀលថ្ងៃទី ១៩ មិថុនា គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានរៀបចំសន្និបាតប្រកាសលទ្ធផលសន្ទស្សន៍ប្រកួតប្រជែងថ្នាក់ខេត្ត (PCI) ដែលជាសំណុំសូចនាករដើម្បីវាយតម្លៃសមត្ថភាពប្រតិបត្តិនៅកម្រិតមន្ទីរ គណ ផ្នែក និងមូលដ្ឋានក្នុងខេត្ត (DDCI) ក្នុងឆ្នាំ ២០២៣ ដើម្បីវិភាគ និងវាយតម្លៃស៊ីជម្រៅលើលទ្ធផលនៃសូចនាករ ស្នើ ផ្សព្វផ្សាយ អនុវត្តភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីបន្តកែលម្អបរិយាកាសអាជីវកម្ម លើកកម្ពស់សន្ទស្សន៍សមត្ថភាពប្រកួតប្រជែងរបស់ខេត្ត និងគាំទ្រសម្រាប់ការអភិវឌ្ឍន៍ធុរកិច្ច។ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តងានយ៉ាង និងលោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញចូលរួមសន្និបាត។
ប្រតិភូចូលរួមសន្និបាត
លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ថ្លែងមតិក្នុងសន្និបាត
គណៈប្រតិភូថ្លែងមតិក្នុងសន្និបាត
ឆ្នាំ ២០២៣ សន្ទស្សន៍ PCI របស់ខេត្តអានយ៉ាង ស្ថិតនៅក្រៅក្រុមកំពូល ៣០ នៅក្នុងប្រទេសទាំងមូល។ ក្នុងចំណោមសន្ទស្សន៍សមាសភាគទាំង ១០ របស់ PCI អានយ៉ាង ក្នុងឆ្នាំ ២០២៣ មានសន្ទស្សន៍ចំនួន ៦ កើនឡើងនិងចំនួន ៤ ថយចុះបើធៀបនឹងឆ្នាំ ២០២២។ ជាក់ស្តែង សន្ទស្សន៍ចំនួន ៦ កើនឡើងរួមមាន៖ សិទ្ធិទទួលបានដីធ្លី ចំណាយលើពេលវេលា ការប្រកួតប្រជែងដោយយុត្តិធម៌ ថាមវន្តរបស់រដ្ឋាភិបាលខេត្ត បណ្តុះបណ្តាលការងារ ស្ថាប័នច្បាប់ និងសន្តិសុខសណ្តាប់ធ្នាប់។ រីឯសន្ទស្សន៍ចំនួន ៤ ដែលថយចុះ រួមមាន៖ ការចូលទីផ្សារ តម្លាភាព ការចំណាយក្រៅផ្លូវការ គោលនយោបាយគាំទ្រធុរកិច្ច។
សម្រាប់សន្ទស្សន៍ DDCI ឆ្នាំ ២០២៣ តាមរយៈលទ្ធផលវាយតម្លៃសមត្ថភាពប្រកួតប្រជែងរបស់ មន្ទីរ គណ ផ្នែកចំនួន ២០ និងស្រុក ទីរួមខេត្ត ក្រុងចំនួន ១១ របស់ខេត្តសឲ្យឃើញថាផ្នែក និងវិស័យសំខាន់ៗមួយចំនួនរបស់ខេត្ត មានផលប៉ះពាល់ដោយផ្ទាល់ទៅលើការវិនិយោគ ផលិតកម្មអាជីវកម្មមិនត្រូវបានវាយតម្លៃខ្ពស់ដោយសហគមន៍ធុរកិច្ចចំពោះគុណភាពប្រតិបត្តិការសេដ្ឋកិច្ច។
លោក ឡេវ៉ានភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ថ្លែងមតិក្នុងសន្និបាត
ថ្លែងមតិណែនាំសន្និបាត លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា ដើម្បីអនុវត្តការងារកែលម្អបរិយាកាសធុរកិច្ច លើកកម្ពស់សមត្ថភាពប្រកួតប្រជែង ជំរុញខ្លាំងការទំនាក់ទំនងវិនិយោគ និងជួយឧបត្ថម្ភធុរកិច្ចនាពេលខាងមុខឲ្យមានប្រសិទ្ធ បណ្តាមន្ទីរ គណ ផ្នែកនិងមូលដ្ឋានរបស់ខេត្តត្រូវយកចិត្តទុកដាក់តាមដានយ៉ាងជិតស្និទ្ធ និងផ្សព្វផ្សាយអនុវត្តឲ្យបានប្រសិទ្ធភាព នូវការណែនាំប្រតិបត្តិការរបស់រដ្ឋាភិបាល បក្ខភាគខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការកែលម្អបរិយាកាសអាជីវកម្ម លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ថ្នាក់ខេត្ត និងបណ្តាភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច។ យោងតាមនោះ ចាំបាច់ត្រូវតែបង្កើនកិច្ចសន្ទនាជាមួយធុរកិច្ច ទៅតាមផ្នែក វិស័យ និងមូលដ្ឋានដែលទទួលបន្ទុក។ ដោះស្រាយការលំបាក និងបញ្ហាទាក់ទិនរបស់ធុរកិច្ចបានទាន់ពេលវេលា និងប្រមានប្រសិទ្ធភាព ជាពិសេសគឺបណ្តាធុរកិច្ចតូច និងមធ្យម។
ចំពោះប្រធានមន្ទីរ គណៈ ផ្នែកខេត្ត និងប្រធានគណៈកម្មាធិការប្រជាជននៅតាមស្រុក ទីរួមខេត្ត ក្រុង ត្រូវបន្តស្វែងយល់ឲ្យបានហ្មត់ចត់ និងអនុវត្តសារលិខិតរដ្ឋលេខ ៤៣៦/UBND-TH ចុះថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ របស់គណៈកម្មាធិការប្រជាជនខេត្តផ្សព្វផ្សាយជាសាធារណៈសារទូរលេខ ២៨០/CD-TTg របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្តីពីការកែតម្រូវ និងបង្កើនភារទទួលខុសត្រូវក្នុងការដោះស្រាយការងាររបស់ក្រសួង ស្ថាប័ន និងមូលដ្ឋាន។ ចាំបាច់ត្រូវតែបង្កើនទំនួលខុសត្រូវក្នុងការងារណែនាំ ប្រតិបត្តិការ ត្រួតពិនិត្យ និងត្រួតពិនិត្យការអនុវត្តការងារ មុខងារសាធារណៈ ពិន័យ វិន័យរដ្ឋបាលក្នុងវិសាលភាពគ្រប់គ្រងរដ្ឋដែលបានចាត់តាំង មិនទុកឲ្យកើតមានស្ថានភាពកម្មាភិបាល រដ្ឋការ និងបុគ្គលិកនិយោជិតស្ថិតក្រោមការគ្រប់គ្រងទង្វើរំខាន បង្កបញ្ហាដល់ប្រជាជន និងធុរកិច្ច។
លោក ឡេវ៉ាន់ភឿក បានកត់សម្គាល់ថា បណ្តាមន្ទីរ ផ្នែក និងមូលដ្ឋានគួរតែជំរុញខ្លាំង និងពង្រីកជាងទៀតប្រសិទ្ធភាពគេហទំព័រព័ត៌មានអេឡិចត្រូនិករបស់ខេត្ត អានយ៉ាង ទំព័រព័ត៌មានរបស់បណ្តាមន្ទីរ ផ្នែក និងមូលដ្ឋាន។ទន្ទឹមនឹងនោះ ពិនិត្យឡើងវិញ និងវិភាគឲ្យបានហ្មត់ចត់នូវសន្ទស្សន៍សមាសភាគដែលខ្លួនទទួលបន្ទុក ជាពិសេសគឺសន្ទស្សន៍ដែលមានពិន្ទុធ្លាក់ចុះ ដើម្បីមានផែនការ និងដំណោះស្រាយសមស្របសម្រាប់កែលម្អរឹងមាំ និងកែលម្អគុណភាពសន្ទស្សន៍សមាសភាគនានា។ ក្រៅពីនេះ លើមូលដ្ឋានលទ្ឋផលវាយតម្លៃសមត្ថភាពប្រកួតប្រជែងនៅថ្នាក់មន្ទីរ គណ ផ្នែកនិងមូលដ្ឋានក្នុងឆ្នាំ ២០២៣ ប្រធានមន្ទីរ គណ ផ្នែក មូលដ្ឋានដែលមានពិន្ទុទាប ថ្នាក់ទាបត្រូវតែពិចារណា និងវាយតម្លៃឡើងវិញនូវវិធីសាស្ត្រប្រតិបត្តិការ ដើម្បីកែសម្រួលឲ្យបានត្រឹមត្រូវ៕
ប្រែ៖ ណារីពៅ