រួមជាមួយនឹងការអភិវឌ្ឍន៍របស់ខេត្តអានយ៉ាង រយៈពេលថ្មីៗនេះ បក្ខភាគ អាជ្ញាធរទីរួមខេត្តតឹនចូវ តែងតែយកចិត្តទុកដាក់និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវសក្ដានុពល ប្រៀបខ្លាំងរបស់ទីរួមខេត្ត ជំរុញការអញ្ជើញវិនិយោគលើគម្រោងសំខាន់ៗ បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីរួមខេត្ត ដើម្បីជួយ តឹនចូវ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនលើភូមិសាស្ត្រ។
ស្ពានចូវដុក ពន្លឿនការសាងសង់លើសល្បឿន ៣០% (រូបភាពតំណាង)
ឆ្នាំ ២០២៣ គឺជាឆ្នាំពាក់កណ្តាលអាណត្តិ មានអត្ថន័យយ៉ាងសំខាន់ ជាពេលវេលាស្តារឡើងវិញ និងពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច។ ជាមួយនឹងគម្រោង សំណង់សំខាន់ៗជាច្រើនបានមជ្ឈិម និងខេត្តយកចិត្តទុកដាក់ផ្សព្វផ្សាយវិនិយោគ សាងសង់នៅលើភូមិសាស្ត្រទីរួមខេត្តតឹនចូវ។ ដំណាក់កាល ២០២២-២០២៣ មានគម្រោងជាច្រើនបានផ្សព្វផ្សាយសាងសង់ ជាគំរូនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ ទើបកន្លងទៅនេះ សំណង់ស្ពាន ចូវដុក បានសាងសង់ឆ្លងកាត់ទន្លេ ហូវ តភ្ជាប់ទីក្រុងចូវដុក និងទីរួមខេត្តតឹនចូវ មានប្រវែង ៦៦៧ម ទទឹង ១៤ម។ ក្នុងនោះ ស្ពានមេប្រវែង ២៦០ម៉ែត្រ ក្បាលស្ពានខាងតឹនចូវ មានប្រវែងជាង ២១៣ម៉ែត្រ និងក្បាលស្ពានខាងចូវដុកមានប្រវែងជាង ១៩៣ម៉ែត្រ។ ទទឹងទូកគឺ ៧៥ម៉ែត្រ ខ្ពស់ជាងកម្រិត ១១ ម៉ែត្រ។ នេះគឺជាសំណង់ស្ថិតក្នុងសមភាព នៃគម្រោងវិនិយោគដើម្បីសាងសង់ផ្លូវតភ្ជាប់តំបន់ កំណាត់ពីទីរួមខេត្ត តឹនចូវ ទៅដល់ទីក្រុង ចូវដុក មានប្រវែងជិត ២១គ.ម ដើម្បីតភ្ជាប់ជាមួយ ខេត្ត គៀនយ៉ាងនិងដុងថាប ដោយមានទុនវិនិយោគសរុបជិត២.១៣១ ពាន់លានដុង ក្នុងនោះទុនមជ្ឈិម ចំនួន ១.៤៩៣ ពាន់លានដុង ទុនរបស់ខេត្ត អានយ៉ាង ជាង ៦៣៧ពាន់លានដុង។ មកដល់ពេលនេះ គម្រោងសាងសង់ស្ពានចូវដុក និងផ្លូវចូលស្ពានសម្រេចបាន៣០%។ យោងតាមល្បឿននៃកិច្ចសន្យា គម្រោងនេះនឹងត្រូវបានធានាថានឹងបញ្ចប់ ហើយដាក់ឲ្យប្រើប្រាស់នៅខែធ្នូ ឆ្នាំ ២០២៤។ នៅពេលបញ្ចប់ គម្រោងនឹងរួមចំណែកធ្វើឲ្យរលូនផ្លូវជាតិ N1 តភ្ជាប់តាមខ្សែបន្ទាត់ទទឹងច្រករបៀងព្រំដែន ឡុងអាន-ដុងថាប-អានយ៉ាង-គៀនយ៉ាង ច្រករបៀងព្រំដែន និងបញ្ចប់ប្រព័ន្ធដឹកជញ្ជូនអន្តរតំបន់។
ហើយប្រហែលនេះ ជាការរំភើបចិត្តបំផុតរបស់ប្រជាជន តឹនចូវ បន្ទាប់ពីទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំនោះគឺនៅខែសីហា ឆ្នាំ ២០២២ ទើបកន្លងទៅនេះ គណគ្រប់គ្រងគម្រោង មីធ្វឹន (ក្រសួងគមនាគមន៍ដឹកជញ្ជូន) បានស្នើដល់គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាងថា នឹងផ្សព្វផ្សាយគម្រោងសាងសង់ស្ពាន តឹនចូវ-ហុងងឺ ឆ្លងកាត់ទន្លេទៀន តភ្ជាប់ផ្លូវជាតិ N1 និងតភ្ជាប់តាមខេត្តភាគខាងលិច មានប្រវែង ៨៩០ ម៉ែត្រ មាន គន្លងផ្លូវ៤ ល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រវែងគម្រោងសរុបជាង ១៧ គីឡូម៉ែត្រ ចំណាយថវិកាអស់ ៦.២០០ពាន់លានដុង។ បន្ទាប់ពីសាងសង់បញ្ចប់ រួម បញ្ចូលគ្នាមួយផ្លូវជាតិ N1 នឹងបង្កើតបានបណ្តាញចរាចរណ៍ពេញលេញ ដោយតភ្ជាប់ខេត្តទាំងបី គៀនយ៉ាង អានយ៉ាង ដុងថាប និងបំព្រួញចម្ងាយផ្លូវច្រកទ្វារព្រំដែនអន្តរជាតិ វិញសឿង ទៅប្រទេសកម្ពុជា។
សំណង់រង្វង់មូលប្រសព្វឡុងភូ
ទីរួមខេត្តតឹនចូវ បន្តសហការជាមួយមន្ទីរ និងផ្នែកខេត្ត ជំរុញខ្លាំងការអនុវត្តសំណង់សំខាន់ៗ និងផ្តល់ទុនវិនិយោគសាធារណៈ ដើម្បីបង្កើតជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចរបស់ទីរួមខេត្ត។ មកដល់បច្ចុប្បន្ននេះ មានសំណង់ជាច្រើនបានសាងសង់រួចរាល់ ដូចជា៖ គ្លីនិកគណៈការពារសុខភាពកម្មាភិបាលនៅ មន្ទីរពេទ្យទូទៅប្រចាំតំបន់ តឹនចូវ ផ្លូវចូលស្ពានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យកងសេនាជនឃុំ ភូឡុក។ សាងសង់ស្ពានប្រឡាយ Doi Thanh និងស្ពាន ភូវិញ ពីប្រភពចលនាសង្គមូបនីយកម្ម ដាក់ឲ្យប្រើប្រាស់ទីស្តីការគណៈកម្មាធិការប្រជាជនសង្កាត់ឡុងថាញ់ សង្កាត់ ឡុងសឺន និងឃុំ វិញហ្វា រង្វង់មូលប្រសព្វ ឡុងភូ និងឧទ្យានក្រោមស្ពាន តឹនអាន (ខាងត្រើយ ឡុងអាន)។ ចាប់ផ្តើមសាងសង់ ជួសជុល និងកែលម្អទីស្តីការនគរបាលឃុំនានា។
គម្រោងសំខាន់ៗត្រូវបានផ្សព្វផ្សាយអនុវត្តដូចជា ផ្លូវតភ្ជាប់តំបន់ ប៉ុស្ត៍ត្រួតពិនិត្យរួបរួមច្រកទ្វារព្រំដែនអន្តរជាតិ វិញសឿង ស្ពាន តឹនចូវ - ចូវដុក។ ទីស្តីការគណៈកម្មាធិការប្រជាជនទីរួមខេត្ត និងស្ពានឈាបនដ្ឋានយុទ្ឋជនពលីឆ្លងកាត់ប្រឡាយថានណង ជិតបានបញ្ចប់ហើយ។ ទំនប់ទឹកនៅដើមប្រឡាយ វិញអាន សម្រេចបាន ១០០%។ នៅឆ្នាំ ២០២៣ ទីរួមខេត្តក៏ធ្វើផ្លូវលំបានចំនួន ២៤ ដោយចំណាយថវិកាសរុប ៦,៧ ពាន់លានដុង។ ក្នុងនោះ មានសង្កាត់ចំនួន ២ ឡុងថាញ់ និងឡុងហ៊ឹង ប្រើប្រាស់ថវិកាទីរួមខេត្ត ៦០% នៅសល់សង្កាត់ចំនួន ០៣ទៀត គឺឡុងចូវ ឡុងសឺន និងឡុងភូ ចលនាប្រជាជនចូលរួមថវិកាអនុវត្ត ១០០%។
ក្រៅពីគម្រោងសំខាន់ៗដូចខាងលើ ទីរួមខេត្តតឹនចូវ នៅថែមទាំងជំរុញខ្លាំង និងអំពាវនាវវិនិយោគលើគម្រោងមានល្ខណៈអភិវឌ្ឍន៍សម្រាប់ទីរួមខេត្តផងដែរ។ ជាក់ស្តែង បណ្តុំឧស្សាហកម្មចូវផុង (ឃុំចូវផុង) មានទំហំ ៣០ហិកតា ទុនវិនិយោគ ២០៦ ពាន់លានដុង។ បណ្តុំឧស្សាហកម្មឡុងអាន (ឃុំឡុងអាន) មានទំហំ ២០ហិកតា ទុនវិនិយោគ ១១៧ ពាន់លានដុង។ បណ្តុំឧស្សាហកម្មឡុងសឺន (សង្កាត់ឡុងសឺន) ទំហំ ៣៥ ហិកតា ទុនវិនិយោគ ៤៣៧ ពាន់លានដុង។ បណ្តុំឧស្សាហកម្ម វិញសឿង (ឃុំ វិញសឿង) ទំហំ២០ ហិកតា ទុនវិនិយោគ ១១៧ ពាន់លានដុង។ អំពីសេដ្ឋកិច្ចព្រំដែន អញ្ជើញវិនិយោគតំបន់ពាណិជ្ជកម្ម សេវាកម្ម និងកម្សាន្ត វិញសឿង (ឃុំ វិញសឿង) ទំហំ ៦២ហិកតា ទុនវិនិយោគ ៤៥០ ពាន់លានដុង។ តំបន់ឧស្សាហកម្មពាណិជ្ជកម្ម-សេវាកម្មច្រកទ្វារព្រំដែន វិញសឿង និងសួនឧស្សាហកម្ម (ឃុំ វិញសឿង) ទំហំ ២១ ហិកតា ទុនវិនិយោគ ១៤៧ ពាន់លានដុង។
អំពីការអភិវឌ្ឍន៍ទីក្រុង បរិស្ថាន សេវាកម្ម-ទេសចរណ៍ វប្បធម៌-សង្គម អញ្ជើញវិនិយោគគម្រោងលើកកម្ពស់ និងតុបតែងតំបន់ជន់លិច លំនៅដ្ឋានបំពុលបរិស្ថាន សង្កាត់ ឡុងហ៊ឹង ទំហំ ៣៤ហិចតា ទុនវិនិយោគចំនួន ១.០៨៥ពាន់លានដុង។ សណ្ឋាគារ ភោជនីយដ្ឋាន អាពាហ៍ពិពាហ៍ (សង្កាត់ឡុងហ៊ឹង) ទំហំ ៣.៧៦៩ ម២ ទុនវិនិយោគ ១៥០ ពាន់លានដុង។ ផ្សារកណ្តាលឃុំ វិញសឿង ផ្សារច្រកទ្វារព្រំដែនវិញសឿង ផ្សារកណ្តាលសង្កាត់ឡុងភូ ផ្សារកណ្តាលសង្កាត់ឡុងសឺន ផ្សារកណ្តាល តឹនអាន និងតំបន់អគារលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មសេវាកម្មសង្កាត់ ឡុងសឺន ១២,៧៨ហ.ត ទុនសរុប ៨៩០ពាន់លានដុង។
រួមជាមួយនឹងសញ្ញាដ៏គួរឲ្យរំភើបរីករាយ នៃឆ្នាំ ២០២៣ រយៈពេលខាងមុខ ទីរួមខេត្តតឹនចូវ នឹងបន្តការជំរុញខ្លាំងល្បឿនអនុវត្តគម្រោង ស្ពាន ចូវដុក។ គម្រោងសាងសង់ផ្លូវតភ្ជាប់តំបន់ពីទីរួមខេត្ត តឹនចូវ ទៅទីក្រុង ចូវដុក តភ្ជាប់ជាមួយខេត្ត គៀនយ៉ាង និង ដុងថាប(ផ្លូវ N1)។ គម្រោងពង្រាបប្រឡាយ វិញអាន ដំណាក់កាលទី២ និងអំពាវនាវវិនិយោគលើ គម្រោងសំខាន់ៗនៅទីរួមខេត្ត។ល។ តាមរយៈនេះ បង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ញ៉ាំងឲ្យទីរួមខេត្តតឹនចូវក្លាយទៅជាទីក្រុង ក្រោមឱវ៉ាទខេត្តនិងសម្រេចបានស្តង់ដារទីក្រុងប្រភេទ ២ ក្រោយឆ្នាំ ២០៣០ ដើម្បីសក្តិសម ជាតំបន់ជំរុញសេដ្ឋកិច្ចយ៉ាងសំខាន់នៅភាគខាងជើងនៃខេត្ត អានយ៉ាង៕
ប្រែ៖ ណារីពៅ