សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ពត៌មាន និង ព្រឹត្តិការណ៍

លោក ង្វៀនទ្រីយុង កាន់តំណែងប្រធាននាយកដ្ឋានពន្ធដារខេត្តអានយ៉ាង
06/10/2024

រសៀលថ្ងៃទី២៥ ខែកញ្ញា នាយកដ្ឋានពន្ធដារខេត្តអានយ៉ាង បានរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់អគ្គនាយកដ្ឋានពន្ធដារលើការងារកម្មាភិបាល។ លោកម៉ៃសឺនអគ្គនាយករងនៃនាយកដ្ឋានពន្ធដារ។ លោក ង៉ោហុងអៀន សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈចាត់តាំងបក្ខភាគអានយ៉ាង។ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ត្រាន់ថាញ់ញ៉ា លេខាបក្ខភាគផែនស្ថាប័ននិងធុរកិច្ចខេត្តអញ្ជើញចូលរួមក្នុងពិធី។


ប្រមូលមតិលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តកំណត់អំពីមុខតំណែង របប និងគោលនយោបាយសម្រាប់អ្នកធ្វើសកម្មភាពក្រៅបន្ទុកនៅថ្នាក់ឃុំ ថ្នាក់ភូមិ និងអនុសង្កាត់លើភូមិសាស្ត្រខេត្ត
27/09/2024

រសៀលថ្ងៃទី២៦ ខែកញ្ញា មន្ទីរមហាផ្ទៃខេត្តអានយ៉ាង បានរៀបចំប្រមូលមតិយោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តកំណត់អំពីមុខតំណែង របប និងគោលនយោបាយសម្រាប់អ្នកធ្វើសកម្មភាពក្រៅបន្ទុកនៅថ្នាក់ឃុំ ថ្នាក់ភូមិ និងអនុសង្កាត់លើភូមិសាស្ត្រខេត្ត។លោក ឡេង្វៀនចូវ ប្រធានមន្ទីរមហាផ្ទៃធ្វើអធិបតីភាពក្នុងកិច្ចប្រជុំ។ អញ្ជើញចូលរួមកិច្ចប្រជុំនេះ មានថ្នាក់ដឹកនាំមន្ទីរ ផ្នែកពាក់ព័ន្ធ និងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជននៅតាមស្រុក ទីរួមខេត្ត ក្រុងលើភូមិសាស្ត្រខេត្ត។


ផ្តល់រង្វាន់ដល់សមូហភាព និងបុគ្គលផលិតកម្ម និងអាជីវកម្មពូកែចំនួន ៤០ នៅទីក្រុងឡុស្វៀន ដំណាក់កាល ២០២២-២០២៤
26/09/2024

ព្រឹកថ្ងៃទី ២៦ ខែកញ្ញា សមាគមកសិករទីក្រុង ឡុងស្វៀន បានរៀបចំមហាសន្និបាតលើកសរសើរកសិករផលិតកម្ម អាជីវកម្មពូកែនៅទីក្រុងឡុងស្វៀនលើកទី ១១ ដំណាក់កាល ២០២២-២០២៤។ លោក វ៉ជីហុង អនុប្រធានសមាគមកសិករខេត្ត អានយ៉ាង។ លោក វ៉ធៀនហាវ អនុលេខាប្រចាំការបក្ខភាគទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងឡុងស្វៀន។លោកស្រី វ៉ធីស្វឺនគឺវ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងឡុងស្វៀន ជាមួយនឹងប្រតិភូកសិករពូកែចំនួន ១៥២រូបតំណាងឲ្យសមាជិកកសិករជាង ៤.០០០ រូបនៅក្នុងទីក្រុងទាំងមូលចូលរួមមហាសន្និបាត។


រៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ២០០ឆាំ្នជីកបញ្ចប់ព្រែកវិញទេ
26/09/2024

រសៀលថ្ងៃទី២៥ ខែកញ្ញា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអធិបតីភាពកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍សេចក្តីព្រាងផែនការរៀបចំសកម្មភាពរម្លឹកខួបលើកទី ២០០ឆាំ្នបញ្ចប់ការជីកព្រែកវិញទេ (១៨២៦ - ២០២៤) និងរម្លឹកខួបលើកទី ១៩៨ឆាំ្ន ទិវាមរណភាពរបស់លោកយាយ ចូវធីទេ (១៨២៦ - ២០២៤)។ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណ ផ្នែកខេត្ត និងទីក្រុង ចូវដុក បានអញ្ជើញចូលរួម។


ចូវដុកទទួល និងធ្វើការជាមួយក្រុមត្រួតពិនិត្យខេត្តលើការផ្លាស់ប្តូរឌីជីថល និងធានាសុវត្ថិភាពព័ត៌មានបណ្តាញក្នុងស្ថាប័នរដ្ឋលើភូមិសស្ត្រទីក្រុង
25/09/2024

នៅថ្ងៃទី ២៤ កញ្ញា គណៈប្រតិភូមន្ទីរព័ត៌មាន និងទូរគមនាគមន៍ដឹកនាំដោយលោក ត្រាន់ទ្រុងហៀវ អនុប្រធានមន្ទីរព័ត៌មាន និងទូរគមនាគមន៍ បានជួបពិភាក្សាការងារជាមួយគណៈកម្មាធិការប្រជាជនទីក្រុង ចូវដុក ស្តីពីការត្រួតពិនិត្យស្ថានភាពអនុវត្តការផ្លាស់ប្តូរឌីជីថល និងធានា សន្តិសុខបណ្តាញព័ត៌មានក្នុងស្ថាប័នរដ្ឋនៅទីក្រុង ចូវដុក ឆ្នាំ ២០២៤។ ទទួលនិងធ្វើការជាមួយគណៈប្រតិភូមានលោក ត្រាន់ក្វុកទ្វឺន អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនទីក្រុង ចូវដុក។


មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិរបស់អតីតយុទ្ធជនគំរូខេត្តអានយ៉ាង
24/09/2024

ព្រឹកថ្ងៃទី២៤ ខែកញ្ញា សមាគមអតីតយុទ្ធជនខេត្តអានយ៉ាង បានរៀបចំមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី៧ នៃ“អតីតយុទ្ធជនគំរូ” ដំណាក់កាល ២០១៩-២០២៤។ នេះជាអង្គភាពដំបូងគេនៃបណ្តុំប្រឡងប្រណាំងលេខ ១១ របស់សមាគមអតីតយុទ្ធជនវៀតណាមដែលរៀបចំមហាសន្និបាត។


គណៈប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តពិភាក្សា និងផ្តល់យោបល់លើខ្លឹមសារសំខាន់ៗជាច្រើន
23/09/2024

ព្រឹកថ្ងៃទី២៣ ខែកញ្ញា គណៈប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តអាយ៉ាង បានបើកកិច្ចប្រជុំជាប្រចាំខែកញ្ញា ឆ្នាំ២០២៤។ លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង។ លោក ដោតាន់គៀត និងលោកស្រី ឌិញធីវៀតហ្វិញ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង ធ្វើជាអធិបតី។ ថ្នាក់ដឹកនាំគណៈប្រតិភូរដ្ឋសភាខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងគណក្រុមប្រឹក្សាប្រជាជនខេត្តបានអញ្ជើញចូលរួម។


បក្ខភាគទីរួមខេត្តទិញបៀន ផ្សព្វផ្សាយឯកសារពាក់ព័ន្ឋនឹងមហាសន្និបាតប ក្សគ្រប់លំដាប់ថ្នាក់
23/09/2024

នៅថ្ងៃទី ២៣ ខែកញ្ញា គណៈអចិន្ត្រៃយ៍បក្ខភាគទីរួមខេត្តទិញបៀន រៀបចំសន្និបាតផ្សព្វផ្សាយ និងស្វែងយល់ច្បាស់ឯកសារមួយចំនួនពាក់ព័ន្ឋដល់មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ឆ្ពោះទៅដល់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤។


បង្កើនការងារបង្ការ ទប់ស្កាត់ឧក្រិដ្ឋកម្មនិងទប់ស្កាត់រត់ពន្ធ គៃបន្លំពាណិជ្ជកម្ម ទំនិញក្លែងក្លាយនៅទីរួមខេត្តទិញបៀន
21/09/2024

នៅថ្ងៃទី ២០ កញ្ញា លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូធ្វើការត្រួតពិនិត្យលទ្ធផលការងារបង្ការ ទប់ស្កាត់ឧក្រិដ្ឋកម្ម ទប់ស្កាត់រត់ពន្ធ គៃបន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយរបស់គណកម្មការណែនាំលេខ ១៣៨ និងគណៈកម្មការ លេខ ៣៨៩ ទីរួមខេត្តទិញបៀន។


អានយ៉ាងប្តេជ្ញាខិតខំអនុវត្តឲ្យបានល្អចលនា “៥០០ ថ្ងៃយប់ប្រឡងប្រណាំងដើម្បីបញ្ចប់ ៣.០០០ គីឡូម៉ែត្រ ផ្លូវល្បឿនលឿន”
19/09/2024

អនុវត្តសារលិខិតផ្លូវការលេខ ៦៧៣/TTg-CN របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្តីពីការផ្សព្វផ្សាយភារកិច្ចសំខាន់ៗ ដើម្បីខិតខំបញ្ចប់ផ្លូវល្បឿនលឿនប្រវែង ៣.០០០ គីឡូម៉ែត្រ នៅចុងឆ្នាំ ២០២៥ នូវថ្ងៃទី ១៣ ខែកញ្ញា លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានប្រគល់ភារកិច្ចឲ្យគណគ្រប់គ្រងគម្រោងវិនិយោគសាងសង់សំណង់ចរាចរណ៍ និងកសិកម្មខេត្ត ដោយស្មារតីទទួលខុសត្រូវ និងប្តេជ្ញាខិតខំអនុវត្តឲ្យបានល្អនូវចលនាប្រឡងប្រណាំង “៥០០ថ្ងៃយប់ប្រឡងប្រណាំងដើម្បីបញ្ចប់ ៣.០០០គីឡូម៉ែត្រផ្លូវល្បឿនលឿន” សហការ ជាបន្ទាន់ជាមួយមន្ទីរផ្នែក និងមូលដ្ឋានពាក់ព័ន្ធ ផ្តោតលើការផ្សព្វផ្សាយអនុវត្តខ្លឹមសារណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ត្រាន់ហុងហា។