សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

សហប្រតិបត្តិការអន្តរជាតិ

អនុមហាវិទ្យាល័យវិជ្ជាជីវៈអានយ៉ាង ប្រជុំការងារជាមួយអង្គការសេដ្ឋកិច្ច EmsAchse ប្រទេសអាល្លឺម៉ង់ - បើកចេញឱកាសសហប្រតិបត្តិការអប់រំវិជ្ជាជីវៈអន្តរជាតិ
13/09/2024

ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ អនុមហាវិទ្យាល័យវិជ្ជាជីវៈអានយ៉ាង បានរៀបចំសម័យប្រជុំការងារ និងផ្លាស់ប្តូរស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ការអប់រំវិជ្ជាជីវៈ។


អភិបាលខេត្តតាកែវ ចូលជួបសម្តែងការគួរសមជាមួយ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង
22/07/2024

រសៀលថ្ងៃទី២២ ខែកក្កដា លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា) ចូលជួបសម្តែងការគួរសមជាមួយនឹងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោកស្រី ង្វៀន ធី មិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងថ្នាក់ដឹកនាំមន្ទីរផ្នែកខេត្ត និងបណ្តាមូលដ្ឋានព្រំដែនបានទទួលជួប និងធ្វើការជាមួយគណៈប្រតិភូ។


រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីនមានការចាប់អារម្មណ៍ចំពោះវិស័យស្រូវអង្ករបស់អានយ៉ាង
08/07/2024

នារសៀលថ្ងៃទី៧ ខែកក្កដា គណៈប្រតិភូក្រសួងកសិកម្មហ្វីលីពីន ដឹកនាំដោយលោករដ្ឋមន្ត្រី Francisco P. Tiu Laurel, Jr. បានអញ្ជើញទៅទស្សនារោងចក្រអង្ករហាញ់ភុក (ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនតាន់ឡុង នៅឃុំ លឿងអានត្រា ស្រុកទ្រីតូន) និងធ្វើការជាមួយខេត្តអានយ៉ាង ស្តីពីស្ថានភាពផលិតកម្ម អាជីវកម្ម និងការនាំចេញអង្ករ។


លេខាបក្ខភាគខេត្តអានយ៉ាងទទួលជួបលោករដ្ឋមន្ត្រីឥណ្ឌូនេស៊ី
28/06/2024

នាថ្ងៃទី ២៧ មិថុនា លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្សលេខាបក្ខភាគខេត្តអានយ៉ាង បានជួបសន្ទនាជាមួយលោក Muhadjir Effendy រដ្ឋមន្ត្រីសម្របសម្រួលអភិវឌ្ឍន៍មនុស្ស និងវប្បធម៌ឥណ្ឌូនេស៊ី រួមនិងលោក ដេនី អាប់ឌី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម។


សមាគមពាណិជ្ជកម្មខេត្តតាកែវ ដោះដូរពាណិជ្ជកម្មជាមួយសមាគមធុរកិច្ចខេត្តអានយ៉ាង
27/05/2024

ព្រឹកថ្ងៃទី២៧ ឧសភា គណៈប្រតិភូសមាគមពាណិជ្ជកម្មខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា) ដឹកនាំដោយលោក ជីប ភក្តីភាព ប្រធានសមាគមពាណិជ្ជកម្មខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា) បានមកដោះដូរពាណិជ្ជកម្មជាមួយសមាគមធុរកិច្ចខេត្តអានយ៉ាង។លោកបណ្ឌិត ហូវៀតហ៊ីប ប្រធានសមាគមធុរកិច្ចខេត្តអានយ៉ាង រួមនឹងធុរកិច្ចបានទទួល និងធ្វើការជាមួយគណៈប្រតិភូ។


ការរំពឹងទុកជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តអានយ៉ាង និងឥណ្ឌា
21/05/2024

នៅថ្ងៃទី ២១ ឧសភា លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌា និងមន្ត្រីស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញបានញ្ជើញទៅសួរសុខទុក្ខនិងធ្វើការនៅខេត្តអានយ៉ាង និងបានចូលសម្តែងការគួរសមជាមួយប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត។លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើជាអធិបតីភាពកិច្ចប្រជុំ។


វៀតណាមអនុវត្ត “បីរួមគ្នា” ក្នុងវិស័យការទូតសេដ្ឋកិច្ច
03/04/2024

យប់ថ្ងៃទី ២ មេសា លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ផាមមិញជីញ បានធ្វើជាអធិបតីភាពក្នុងសន្និបាតរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលជាមួយស្ថាប័នតំណាងវៀតណាមនៅប្រទេសក្រៅស្តីពីការទូតសេដ្ឋកិច្ចឆ្នាំ២០២៤។ អញ្ជើញចូលរួមក៏មានលោក ត្រឹនលឺវក្វាង ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ធ្វើជាអធិបតីភាពសន្និបាតនៅក្បាលបន្ត អានយ៉ាង។


គណៈប្រតិភូខេត្ត អានយ៉ាង ជូនពរបុណ្យចូលឆ្នាំថ្មីឆាំ្ន ២០២៤ នៅខេត្តកំពង់ឆ្នាំង
28/03/2024

នារសៀលថ្ងៃទី២៧ ខែមីនា នៅខេត្តកំពង់ឆ្នាំង លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានដឹកនាំគណៈប្រតិភូមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិឆាំ្ន២០២៤ របស់ប្រជាជនកម្ពុជា (ព្រះរាជាណាចក្រកម្ពុជា)។ ឯកឧត្តម ស៊ិន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរ ផ្នែកខេត្តកំពង់ឆ្នាំងបានទទួលគណៈប្រតិភូ ។


ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិទិញបៀន- អានយ៉ាងឆាំ្ន ២០២៤ បានសន្និដ្ឋានថានឹងបើក នៅថ្ងៃទី ២៧ ឧសភា
28/03/2024

នាថ្ងៃទី ២៦ មីនា គណៈកម្មាធិការប្រជាជនខេត្តបានផ្សព្វផ្សាយផែនការរៀបចំផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ទិញបៀន - អានយ៉ាង ឆ្នាំ ២០២៤។


គណៈប្រតិភូខេត្ត អានយ៉ាង ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២៤ នៅខេត្តតាកែវ
27/03/2024

នៅថ្ងៃទី ២៧ មីនា លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានដឹកនាំគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២៤ នៅខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា)។ ទទួលស្វាគមន៍គណៈប្រតិភូមានលោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ និងថ្នាក់ដឹកនាំមន្ទីរ ផ្នែកនៃខេត្ត។