ថ្ងៃទី ១៥ កក្កដា នៅមជ្ឈមណ្ឌលវប្បធម៌ កីឡា ទេសចរណ៍ និងវិទ្យុបន្តសម្លេងស្រុក ថ្វយសឺន មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត បានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក ថ្វយសឺន រៀបចំសម័យប្រតិបត្តិការការងារនៅស្រុក ថ្វយសឺន ឆ្នាំ ២០២៣។
អញ្ជើញចូលរួមមានលោក ផាមសឺន អនុប្រធានមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត ។លោកស្រី ង្វៀន ធី គីមជី អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក។ បណ្តាគណ ផ្នែកអង្គការមហាជនស្រុក។ ថ្នាក់ដឹកនាំគណកម្មាធិការប្រជាជនបណ្តាឃុំ ទីរួមស្រុករួមជាមួយនឹងអង្ភភាពជ្រើសរើសពលករពលការិនី ប្រឹក្សាបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំការងារ ជាមួយនឹងយុវជន សិស្សានុសិស្ស និស្សិត និងកម្មករកម្មាការិនីជិត ១.៣០០នាក់ចូលរួម។
ទិដ្ឋភាពបើកសម័យប្រតិបត្តិការការងារនៅស្រុកថ្វយសឺន
គណៈប្រតិភូ សិស្សានុសិស្ស និស្សិត ពលករពលការិនីអញ្ជើញចូលរួម
បណ្តាធុរកិច្ច អង្គភាពប្រឹក្សាការងារចូលរួមក្នុងសម័យប្រតិបត្តិកា
សម័យប្រតិបត្តិការការងារស្រុកថ្វយសឺន មានការចូលរួមពីក្រុមហ៊ុន ធុរកិច្ច មជ្ឈមណ្ឌល និងសាលាវិជ្ជាជីវៈលើភូមិសាស្ត្រខេត្តចំនួន ៣៦ ក្នុងនោះមានអង្គភាពចំនួន ២១ ចូលរួមផ្ទាល់ និងអង្គភាពចំនួន ១៥ ចូលរួមតាមអនឡាញ។ ទាក់ទាញសិស្សានុសិស្ស និស្សិត និងកម្មករ កម្មការិនីជិត ១.៣០០នាក់ នៅតាមឃុំ ទីរួមស្រុកលើភូមិសាស្ត្រ ស្រុកចូលរួម។ កម្មករកម្មការិនីបានប្រឹក្សាតាមរយៈទម្រង់ ២៖ ដោយផ្ទាល់ និងអនឡាញ ភាគច្រើនជាកម្មករកម្មាការិនីកំពុងមាន និងមិនទាន់មានការងារធ្វើនៅមូលដ្ឋាន។ សិស្សានុសិស្សឆ្នាំចុងក្រោយនៃវិទ្យាល័យនានាលើភូមិសាស្ត្រស្រុក។
ពលករពលការិនីស្វែងយល់ព័ត៌មានការងារ និងតម្រូវការជ្រើសរើសរបស់ធុរកិច្ច
ក្នុងសម័យប្រតិបត្តិការ បណ្តាអង្គភាពបានព័ត៌មានអំពីតម្រូវការជ្រើសរើសពលករពលការិនី លក្ខខណ្ឌការងារ ឱកាសការងារ និងចំណេះដឹងអំពីទីផ្សារការងារនៅប្រទេសមួយចំនួន។ល។ ជួយឲ្យពលករពលការនីរនៅស្រុក ថ្វយសឺន ស្វែងរកបានអាស័យដ្ឋានការងារមានទំនុកចិត្ត ជួបសំណេះសំណាលផ្ទាល់ជាមួយធុរកិច្ចដែលមានតម្រូវការជ្រើសរើស ស្វែងយល់ទីផ្សារការងារក្នុង និងក្រៅប្រទេស។ ចំពោះសិស្សានុសិស្សឆ្នាំចុងក្រោយនៃវិទ្យាល័យ នឹងបានតម្រង់ទិសវិជ្ជាជីវៈបន្ទាប់ពីបញ្ចប់ការសិក្សា។ បណ្តាបញ្ហាទាក់ទិនក្នុងការទទួលបានប្រាក់កម្ចីអនុគ្រោះពីរដ្ឋនៅពេលចូលរួមការងារនៅបរទេសមានរយៈពេលកំណត់ក្រោមកិច្ចសន្យា និងព័ត៌មានទីផ្សារការងារជាដើម បានមជ្ឈមណ្ឌលសេវាកម្មការងារខេត្ត និងបណ្តាធុរកិច្ច ក្រុមហ៊ុនឆ្លើយតបដោយរីករាយ។
បញ្ចប់សម័យប្រតិបត្តិការ មានអ្នកដាក់ពាក្យស្នើសុំការងារដោយផ្ទាល់នៅធុរកិច្ចចំនួន ៨៨១ នាក់ និងនិយោជិតចំនួន ៣៥៦ នាក់បានធ្វើការណាត់ជួបប្រឹក្សា ពលករពលការីនីចំនួន ៧៦ នាក់ចុះឈ្មោះនាំចេញពលករ និងនិយោជិតចំនួន ២៤៨ នាក់ចុះឈ្មោះចូលរៀនវិជ្ជាជីវៈ៕
ប្រែ៖ ណារីពៅ