សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ចូវថាញ់៖ សួរសុខទុក្ខ និងប្រគេនពរបុណ្យសែនដូនតាជនរួមជាតិខ្មែរនៅឃុំវិញថាញ់

ថ្ងៃបង្ហោះ 27/09/2024 |

ព្រឹកថ្ងៃទី២៧ ខែកញ្ញា លោក ប៊ូយកុងបាំង ប្រធានគណនៃមន្ទីរវប្បធម៌សង្គមកិច្ច - ក្រុមប្រឹក្សាប្រជាជនខេត្ត ជាប្រធានគណៈប្រតិភូ បានអញ្ជើញទៅសួរសុខទុក្ខ និងប្រគេនពរបុណ្យសែនដូនតា របស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៤ នៅវត្តសិរីមង្គលសាគរ នៅឃុំវិញថាញ់។ ចូលរួមក្នងគណៈប្រតិភូមានលោក ប៊ូយវ៉ាន់តាំង អនុប្រធានប្រចាំការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្នាក់ដឹកនាំស្រុកចូវថាញ់និងថ្នាក់ដឹកនាំឃុំវិញថាញ់។

លោក ប៊ូយកុងបាំង ប្រធានគគណមន្ទីរវប្បធម៌សង្គម - ក្រុមប្រឹក្សាប្រជាជនខេត្ត ប្រគេនផ្កាជូនពរបុណ្យសែន​ដូន​​តា នៅវត្តសិរីមង្គលសាគរ ឃុំវិញថាញ់

នៅកន្លែងអញ្ជើញទៅសួរសុខទុក្ខនីមួយៗ តាង​នាម​បក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិ​ការ​ប្រ​ជាជ​ន គណៈកម្មាធិការរណសិរ្ស​មាតុភូមិ​វៀត​ណាម​ខេត្ត​ លោក​ ប៊ូយកុងបាំង ប្រធានគណ​មន្ទីរ​វប្ប​ធម៌​សង្គម​​-ក្រុមប្រឹក្សាប្រជាជនខេត្ត បានផ្តល់ព័ត៌​មាន​រហ័​ស​​អំពីការអនុវត្តសេចក្តីសម្រេចចិត្តសេដ្ឋកិច្ច - សង្គ​ម​​របស់​ខេត្តក្នុងរយៈពេល ០៩ ខែ​ដើមឆាំ្ន​២០២៤។  ទទួល​​​ស្គាល់ការរួមចំណែករបស់ព្រះសង្ឃ អ្នកមុខ​អ្នក​ការ​ និងជនរួមជាតិខ្មែរ ក្នុងការអភិវឌ្ឍន៍ខេត្តទាំងមូល។ ទន្ទឹម​នឹងនោះ ក៏គោរពជូនពរដល់ព្រះសង្ឃ ពុទ្ធសាស​និក​ជន និងបងប្អូនជនរួមជាតិខ្មែរនៅឃុំវិញថាញ់ សូម​ទទួល​បាននូវភាពសប្បាយរីករាយ សុខសន្តិភាព និង​សុ​ភ​មង្គលក្នុងរដូវបុណ្យសែនដូនតា។

ព្រះតេជព្រះគុណ យ៉ាញ់ធីប ព្រះចៅ​អធិការ​វត្ត​សិរី​មង្គលសាគរ ដែលបានសម្តែងនូវ​សេចក្តីរំភើប​រីក​រាយ​ចំពោះការយកចិត្តទុកដាក់ ថែទាំរបស់បក្ស រដ្ឋ និង​ថ្នាក់​​ដឹកនាំខេត្តអានយ៉ាង ចំពោះជនរួមជាតិខ្មែរ​នា​ពេល​​​​កន្លងទៅនេះ។ ទន្ទឹមនឹងនោះ បានមាន​ប្រ​សាស​ន៍​ថា នឹងបន្តប្រមូលផ្តុំពុទ្ធសាសនិកជន និងប្រជាជន​ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ​ ដែលបំផុសដោយមូលដ្ឋាន។ បន្ត​ពង្រឹង​និង​ពង្រីក​សាម​គ្គីភាព​ដ៏​ធំធេង​របស់​ប្រជាជាតិ​ទាំងមូល រួមចំ​ណែក​​​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់នៅលើភូមិសាស្ត្រ៕

ប្រែ៖ ណារីពៅ


មាតិកា

4dc1c469-89c8-4dd4-baaa-6d82e31396b0

Châu Thành: Thăm, chúc mừng Lễ Sene Dolta đồng bào Khmer tại xã Vĩnh Thành

/wps/wcm/connect/bedd5ae7-5700-43d2-8f1e-44cccbee39a5/lesendoltachthanh.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-bedd5ae7-5700-43d2-8f1e-44cccbee39a5-p9yc7qB