សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ពធីបុណ្យសែនដូនតាឆ្នាំ២០២៤ របស់ជនរួមជាតិខ្មែរ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា

ថ្ងៃបង្ហោះ 20/09/2024 |

ពិធីបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ គឺជាពិធីមួយក្នុងចំណោមពិធីដែលបង្កប់នូវអត្ថន័យនៃការឧទ្ទិសកុសល ដឹងគុណ និងរម្លឹកគុណូបការៈរបស់ជីដូនជីតា ឪពុកម្តាយ និងអ្នកទទួលមរណៈភាពចំពោះកូនចៅ។

ពិធីបុណ្យសែនដូនតា ឆ្នាំ២០២៤ របស់ជន​រួម​ជាតិ​​ខ្មែរ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែ​តុ​លា​ ឆ្នាំ២០២៤ (ត្រូវនឹងថ្ងៃទី២៩ ៣០ខែ ០៨ និង​ថ្ងៃ​ទី​១​ ខែ០៩ច័ន្ទគតិ) ដោយធ្វើពិធីនៅតាមវត្តអារាម និង​តាម​​គេហដ្ឋាន ដូចជា៖ ពិធីដាក់បាយបិណ្ឌ (កាន់​បិណ្ឌ​)​ ពិធីសែនដូនតា (បុណ្យសែនដូនតា)។ បុណ្យ​ភ្ជុំធំ​(បុណ្យ​​ភ្ជុំបិណ្ឌ) និង​ពិធីដូនដំណើរជីដូនជីតា (បុណ្យ​ជូន​ដូន​តា)។

សកម្មភាពសួរសុខទុក្ខ និងចែកអំណោយដល់វត្តខ្មែរ​ក្នុង​​ឱ​កាសណ្យសែនដូនតាប្រចាំឆ្នាំ តែងតែបានទីរួម​ខេត្ត​​ទិញបៀនកចិត្តទុកដាក់ធ្វើឡើង

ដើម្បីសកម្មភាពពិធីបុណ្យសែនដូនតារបស់ជនរួម​ជាតិខ្មែរឆ្នាំ២០២៤ប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ សុខភាពល្អ សុវត្ថិភាព និងសន្សំសំចៃ គណៈ​កម្មា​ធិការ​ប្រ​ជា​ជនទីរួមខេត្តទិញបៀន បានរៀបចំផែន​ការរៀប​ចំ​សកម្មភាពមនុស្សធម៌ក្នុងឱកាសពិធីបុណ្យសែនដូនតារបស់​ជនជាតិភាគតិចខ្មែរឆ្នាំ ២០២៤ នៅលើភូមិ​សាស្ត្រ​​​ទី​រួមខេត្តដោយសកម្មភាពដ៏​មានអត្ថន័យ​ជា​ច្រើន​​ដូចជា៖ ទៅសួរសុខទុក្ខ ប្រគេនទេយ្យ​ទាន​ដល់​វត្តខ្មែរចំនួន ២៤ វត្ត​​និងព្រះតេជព្រះគុណ  ភិក្ខុ​​សង្ឈ​គ្រប់​អង្គនៅក្នុងជនរួមជាតិខ្មែរ។ ជំនួបមុខ ជូន​អំ​ណោ​យ​​​កម្មាភិបាលចូលនិវត្តន៍គំរូ កម្មាភិបាលស្នូល​ដែល​កំ​ពុង​បំពេញការងារ និងអ្នកមាន​កិត្យានុ​ភាព​នៅ​ក្នុង​​ទីរួម​ខេត្ត​​ជាជនជាតិខ្មែរភាគតិច។

ពិធីបុណ្យប្រណាំងគោវត្តរោទ៍ លើកទី ១០ ទើប​តែ​បាន​ប្រារព្ធឡើងនៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៤ ដើម្បី​អប​អរសាទរ បុណ្យសែនដូនតា ២០២៤ បង្កើតជា​បរិ​យា​​កាសរីករាយ សាមគ្គីភាពក្នុងជនរួមជាតិ

នេះ ក៏ ជា ឱកាសមួយដើម្បីផ្លាស់ប្តូរ ចែករំលែក និង​ចាប់យកគំនិត និងបំណងប្រាថ្នារបស់​បងប្អូន​ជន​ជាតិ​ខ្មែរក្នុងជីវភាពរស់នៅ ក្នុងការអនុវត្ត​ភារកិច្ច​អភិ​វឌ្ឍ​ន៍​​សេដ្ឋកិច្ចសង្គម សន្តិសុខការពារជាតិ និងសណ្តាប់​ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្ត្ររយៈពេលកន្លងទៅនេះ។ តាមនោះ បង្ហាញពីការយកចិត្តទុក​ដាក់របស់​បក្ខ​ភាគ​ទីរួមខេត្ត គណៈកម្មាធិការប្រជាជន​ទីរួមខេត្ត​ទិញ​បៀន​ ក្នុងការងារជនជាតិ និងការអនុវត្តគោល​នយោ​បាយ​ជនជាតិលើភូមិសាស្ត្រទីរួមខេត្ត។ បង្ហាញ​ពី​ស្មារ​តី​​សាមគ្គីភាពរវាងជនជាតិ រួមគ្នាគាំទ្រ ជួយគ្នា​ទៅវិញ​ទៅ​មក​ និងជួយគ្នាទៅវិញទៅមក អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ ពង្រីក និងរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។ យក​ចិត្តទុកដាក់សួរសុខទុក្ខ និងជូនពរ​បុណ្យសែន​ដូន​តា​នៅតាមវត្តខ្មែរ ព្រះតេជព្រះគុណ ភិក្ខុសង្ឃ អ្នក​មាន​កិត្យា​នុភាព កម្មាភិបាល បក្ខជនក្នុងជន​រួមជាតិ​ភាគ​តិច​ខ្មែរ​៕

ប្រែ៖ ណារីពៅ


មាតិកា

b317c765-ef05-4ab8-8e6f-7f0538836ce5

Lễ Sene Dolta năm 2024 của đồng bào Khmer diễn ra từ ngày 01 đến 03/10

/wps/wcm/connect/a349e397-ba87-46c5-b185-4d8921855f9b/leseldoltakhmer.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-a349e397-ba87-46c5-b185-4d8921855f9b-p9cpn4k