សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាពសម្រាប់កម្មាភិបាលនារីនៅតាមតំបន់ជនជាតិភាគតិចនៅថ្នាក់ស្រុក និងឃុំ

ថ្ងៃបង្ហោះ 12/09/2024 |

នៅថ្ងៃទី ១០ ខែកញ្ញា គណៈអចិន្ត្រៃយ៍នៃ សមាគមនារីខេត្តអានយ៉ាង បានរៀបចំថ្នាក់ហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាពកម្មាភិបាលនារីនៅតំបន់ជនជាតិភាគតិចនៅថ្នាក់ស្រុក និងឃុំ ក្រោមគម្រោងទី ៨ “អនុវត្តសមភាពភេទ និងដោះស្រាយបញ្ហាចាំបាច់ជាបន្ទាន់សម្រាប់នារីនិងកុមារ” (ហៅកាត់ថាគម្រោងទី៨) ឆ្នាំ២០២៤។ អញ្ជើញចូលរួមមានលោកស្រី ក្វាងឡេហុងជ្វៀន អនុប្រធានសមាគមនារីខេត្តអានយ៉ាង។

ទិដ្ឋភាពនៃថ្នាក់ហ្វឹកហ្វឺន

ថ្នាក់ហ្វឹកហ្វឺនមានសមមិត្តចំនួន ៥៤នាក់ ដែលជា​​ប្រធាន អនុប្រធានសមាគមនារី និងកម្មា​ភិបាល​ទទួល​​បន្ទុកគម្រោងទី ៨ នៃស្រុក ទ្រីតូន អានភូ ថ្វយ​សឺន​  និងទីរួមខេត្តទិញបៀន។ អនុប្រធាន​គណៈ​​​កម្មាធិ​ការ​ប្រជាជន ប្រធាន និង​អនុប្រធាន សមាគមនារីរបស់​​ឃុំ ទីរួមស្រុក​ទាំង ១៣ នៃភូមិសាស្ត្រផ្សព្វផ្សាយ​​គម្រោង​ទី ៨។

លោកស្រី ក្វាងឡេហុងជ្វៀន អនុប្រធានសមាគមនារីខេត្ត ថ្លែងមតិបើកថ្នាក់ហ្វឹកហ្វឺន

ប្រតិភូចូលរួមថ្នាក់ហ្វឹកហ្វឺន

ចូលរួមថ្នាក់ហ្វឹកហ្វឺន សិក្ខាកាមបានលោកស្រី ក្វាង​ឡេហុងជ្វៀន អនុប្រធានសមាគមនារីខេត្ត ណែនាំខ្លឹម​សារបណ្តាឯកទេសកម្ម៖ ដំណើរការនិងជំនាញធ្វើសេច​​ក្តីសម្រេច រៀបចំអនុវត្តន៍សេចក្តីសម្រេចក្នុងស​ក​ម្ម​​ភាពដឹកនាំ គ្រប់គ្រងនិងជំនាញឃោសនា ចល​នា​នៅថ្នាក់​ស្រុក និងឃុំ។

តាមរយៈថ្នាក់ហ្វឹកហ្វឺននេះ គឺដើម្បី​រួម​ចំណែក​លើក​កម្ពស់សមត្ថភាពសម្រាប់កម្មាភិបាលនារីនៅតំ​បន់​​​ជនជាតិភាគតិច អនុវត្តចំណេះដឹង និងជំនាញមានប្រ​សិទ្ធភាព ដើម្បីបង្កើនការចូលរួម បញ្ចេញសំឡេង និងតួនាទីតំណាង ដឹកនាំ គ្រប់គ្រងរបស់​កម្មាភិ​បាល​នារី​គ្រប់លំដាប់ថ្នាក់ក្នុងការបំពេញភារកិច្ចនយោបាយនៅ​មូលដ្ឋាន។ ជាពិសេស ចូលរួមដោះស្រាយបញ្ហាចាំ​បាច់​សម្រាប់នារី លើកកម្ពស់សមភាពភេទ និងវឌ្ឍនភាព​សង្គមដោយប្រសិទ្ធភាព៕

ប្រែ៖ ណារីពៅ


មាតិកា

ff149192-fac2-4aba-a3cc-42dfa5567d9c

Tập huấn nâng cao năng lực cho cán bộ nữ vùng đồng bào dân tộc thiểu số cấp huyện, xã

/wps/wcm/connect/530488d0-bc78-4775-9704-6c2880aee1ba/traincnldbthso.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-530488d0-bc78-4775-9704-6c2880aee1ba-p8oqm3L