សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង អញ្ជើញទៅសួរសុខទុក្ខ និងប្រគេនពរបុណ្យសែនដូនតាដល់ជនរួមជាតិខ្មែរនៅស្រុកទ្រីតូន

ថ្ងៃបង្ហោះ 27/09/2024 |

នៅថ្ងៃទី ២៦ ខែកញ្ញា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូខេត្តអញ្ជើញទៅសួរសុខទុក្ខ ប្រគេនទេយ្យទាន និងប្រគេនពរដល់វត្តស្វាយសទំនើប និងវត្តភ្នំតាប៉ា (ស្រុកទ្រីតូន) ក្នុងឱកាសបុណ្យសែនដូនតារបស់ជនជាតិភាគតិចខ្មែរ។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​​អានយ៉ាងប្រគេនផ្កា និងទេយ្យ​ទានអបអរសាទរបុណ្យ​​សែនដូនតា នៅវត្ត ស្វាយ​សទំនើប ​

លោក ហូវ៉ានម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​អានយ៉ាងប្រគេនផ្កា និងទេយ្យទានអបអរសាទរ បុណ្យ​សែនដូនតានៅវត្តភ្នំតាប៉ា

តាងនាមបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈ​កម្មាធិការប្រជាជន និងគណៈ​កម្មាធិការរណសិរ្សមាតុ​​ភូមិវៀតណាមខេត្ត លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុង​​គណៈ​កម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខ​ភាគ​ខេត្ត ប្រធានគណ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​អានយ៉ាង បាន​​សួរសុខទុក្ខសុខភាពយ៉ាងរាក់​ទាក់កក់ក្តៅ​ និង​ប្រ​គេន​​​ពរព្រះ​តេជ្ជ​ព្រះ​គុណ ព្រះសង្ឃ តាអាចារ្យនិង​ជន​រួម​​ជាតិភាគតិចខ្មែរ​អំណរបុណ្យសែន​ដូនតា​រីក​រាយ​ កក់​ក្តៅ សុភមង្គល និងសុវត្ថិភាព។ តាមរយៈនោះ កត់​ត្រាទទួល​ស្គាល់​ការ​រួម​ចំ​ណែក​របស់​អ្នក​មុខ​អ្នក​ការ​ អ្នកមានកិត្យានុភាពនិងជនរួមជាតិខ្មែរភាគតិច​ក្នុង​​កម្មវិ​ធីកសាងនិងអិវឌ្ឍន៍មូលដ្ឋាន។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជន​ខេត្តអានយ៉ាង សង្ឃឹមថា ព្រះចៅអធិការវត្ត ព្រះសង្ឃ តាអាចារ្យ និងជនរួមជាតិខ្មែរត្រូវបន្តពង្រីក​ស្មារ​តី​សាម​​គ្គី​ភាព រក្សា និងពង្រីកតម្លៃអត្តសញ្ញាណវប្បធម៌​​របស់​ជនជាតិ។ អមដំណើរជា​មួយ​បក្ខ​ភាគ​ខេត្ត​គ្រប់​​​​​លំដាប់ថ្នាក់ អាជ្ញាធរ រណសិរ្ស អង្គការ​មហា​ជន​គ្រប់​​​លំ​ដាប់​ថ្នាក់​ ធ្វើល្អការងារឃោសនា ចលនា​ជន​រួម​​ជាតិភាគតិចខ្មែរឲ្យគោរពគោលការណ៍ គោល​ន​យោ​​បាយរបស់បក្សនិងរដ្ឋ។

ទន្ទឹមនិងនោះ ចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត​ចល​នា​ប្រឡងប្រណាំងស្នេហាជាតិ បញ្ជេញ​កម្លាំង​​​ប្រ​ឡង​ប្រណាំងពលកម្មផលិតកម្ម រួមកម្លាំងកសាងជន​បទ​ថ្មី​ ធ្វើល្អការងាររបបសន្តិសុខសង្គម រួមចំណែកជា​មួយ​ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានអនុវត្តភារកិច្ច​អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមមានប្រសិទ្ធភាព រួមចំ​ណែក​​កសាងមាតុភូមិអានយ៉ាង កាន់តែសម្បូរបែបស្រ​​​ស់​ស្អាត និងអារ្យធម៌៕

ប្រែ៖ ណារីពៅ


មាតិកា

1856cf5e-1d49-46fd-826d-4c4cc43e1f79

Chủ tịch UBND tỉnh An Giang Hồ Văn Mừng thăm và chúc mừng Lễ Sene Dolta đồng bào Khmer tại huyện Tri Tôn

/wps/wcm/connect/98bf13d9-222a-47bd-a63b-c77e4ef53015/LTH00165_1.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-98bf13d9-222a-47bd-a63b-c77e4ef53015-p9ygij9