ថ្ងៃទី ១៨ មិថុនា គណៈកម្មាធិការប្រជាជនទីក្រុង ចូវដុក បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរៀបចំព្រឹត្តិការណ៍ពិធីបុណ្យផ្លូវ “ថ្វយង៉ុកហូវទៅទស្សនាផ្លូវថ្មី តាន់ឡោគីវលឿង”។ លោក ទ្រឿងបាត្រាង អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តអានយ៉ាង។ លោក ត្រាន់ក្វុកទ្វឺន អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនទីក្រុងចូវដុកធ្វើអធិបតីភាពកិច្ចប្រជុំ។
យោងតាមផែនការ ពិធីបុណ្យផ្លូវ “ថ្វយង៉ុកហូវទៅទស្សនាផ្លូវថ្មីតាន់ឡោគៀវលឿង” បានចែកចេញជា ៣ ផ្នែក៖ ផ្នែកទី ១៖ ប្រកាសអជ្ញាទៅទស្សនា “ផ្លូវថ្មីតាន់ឡោគៀវលឿង”។ ផ្នែកទី ២៖ ធ្វើដំណើរទៅទស្សនា “ផ្លូវថ្មីតាន់ឡោគៀវលឿង” និងផ្នែកទី ៣៖ ប្រកាសបើកពិធីបុណ្យ “ផ្លូវថ្មីតាន់ឡោគៀវលឿង។ ពិធីបុណ្យនេះត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៤ (ត្រូវនឹងថ្ងៃទី ១ ខែ ៦ ចន្ទគតិ)។ ចំណុចចាប់ផ្តើមគឺពីឌិញចូវភូឆ្លងកាត់ផ្លូវថ្មីតាន់ឡោគៀវលឿង ទៅដល់ប្រាង្គថ្វយង៉ុកហូវ។
យោងតាមប្រវតិ្តសាស្រ្ត ផ្លូវថ្មីតាន់ឡោគៀវលឿង ចាប់ពីថ្ងៃសាងសង់មានស្ពានឈើចំនួន ៤ សម្រាប់លំហូរទឹក ពីព្រោះដីពីតំបន់ភ្នំស្វាមទៅស្ថានីយ៍ចូវដុក ជាតំបន់ដីទំនាបនិងបឹងជ្រៅជាច្រើនត្រូវទឹកលិច។ ការសាងសង់ស្ពាននេះ មិនត្រឹមតែផ្តល់ភាពងាយស្រួលដល់មនុស្ស សេះ ក្របី និងគោក្នុងការធ្វើដំណើរទៅមកប៉ុណ្ណោះទេ គឺថែមទាំងជួយរក្សាបានចរន្តទឹកហូរ និងដីអំណោយផលសម្រាប់វប្បកម្មកសិកម្មនៅតំបន់ដីនេះផងដែរ។
ពិធីបុណ្យនេះនឹងបង្កើតនូវចំណុចផ្សព្វផ្សាយផ្ទាល់ភ្នែកចំនួន ៤ ស្តីអំពីស្ពានឈើចំនួន ៤ យោងទៅតាមប្រវត្តិសាស្ត្រពិត ដែលលាតសន្ធឹងពីចូវដុក ទៅដល់ភ្នំស្វាម ដោយវិធីសាស្ត្រផ្សព្វផ្សាយផ្ទាល់ភ្នែក គួបផ្សំនឹងបច្ចេកវិជ្ជាទំនើប។
ការរៀបចំពិធីបុណ្យ “ថ្វយង៉ុកហូវទៅទស្សនាផ្លូវថ្មីតាន់ឡោគីវលឿង” ដើម្បីបង្កើតឡើងវិញនូវអនុស្សាវរីយ៍អំពីតំបន់ដីថ្មីនៃព្រំដែនបានផ្លាស់ថ្មី ដែលដើមឡើយជាព្រៃពិសិដ្ឋ ទឹកពុល ប៉ុន្តែអាស្រ័យដោយភាពឆ្លាតវៃ ភាពឧស្សាហ៍ព្យាយាម បេះដូង និងការខិតខំប្រឹងប្រែងរបស់បុព្វបុរសជាច្រើនជំនាន់ តាំងពីសម័យបោសសម្អាតដី បង្កើតភូមិ បង្កើតចេះដើរតាមមេឃ បង្កើតអព្ភូតហេតុដ៏អស្ចារ្យដើម្បីបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។
សំណងសាងសង់ផ្លូវថ្មីគៀវលឿង បាននាំមកនូវប្រសិទ្ធភាពក្នុងវិស័យជាច្រើនដូចជា សេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម ចរាចរណ៍ សន្តិសុខ និងការពារជាតិសម្រាប់តំបន់ដីចូវដុក តាំងពីដើមរហូតមកដល់បច្ចុប្បន្ន។ ឥឡូវនេះ ឈ្មោះ “ផ្លូវថ្មីតាន់ឡោគៀវលឿង” បានដាក់ឲ្យដងផ្លូវធំ ចាប់ពីកណ្តាលទីក្រុងចូវដុកទៅភ្នំស្វាម ដែលអាចចាត់ទុកថាជាផ្លូវធំទូលាយមួយ ហើយស្អាតបំផុតរបស់ចូវដុក ដែលជាចំណុចលេចធ្លោមួយនៃសំណង់ដឹកជញ្ជូនមានអត្ថន័យសំខាន់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ ហើយក៏ជាមោទនភាពរបស់ប្រជាជនទីក្រុងចូវដុក នៃស្រុកកំណើតអានយ៉ាង៕
ប្រែ៖ ណារីពៅ