សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ពិធីបើកមហោស្រពនំប្រពៃណីភាគខាងត្បូង - អានយ៉ាងឆ្នាំ ២០២៤ រួមជាមួយនឹងផ្សារណាត់ជំរុញទេសចរណ៍ពាណិជ្ជកម្ម - ផលិតផល OCOP

ថ្ងៃបង្ហោះ 05/08/2024 |

នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី៣ ខែសីហា មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគខេត្ត អានយ៉ាង បានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង ឡុងស្វៀន រៀបចំពិធីបុណ្យនំប្រពៃណីភាគខាងត្បូង - អានយ៉ាង ឆ្នាំ ២០២៤ រួមជាមួយនឹងផ្សារណាត់ជំរុញពាណិជ្ជកម្មទេសចរណ៍ពាណិជ្ជកម្ម-ផលិតផលOCOP នៅបូរី Golden City សង្កាត់មីហ្វា ទីក្រុងឡុងស្វៀន។

ទស្សនីយភាពសម្តែងស្គរ

សកម្មភាពដើម្បីអបអរសាទរខួបលើកទី ១៣៦​ឆាំ្ន​ថ្ងៃកំណើតរបស់លោកប្រធាន តូនឌឹកថាំង (ថ្ងៃទី ២០​ ខែសីហា ឆ្នាំ ១៨៨៨ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០​២៤) ខួបលើកទី ៧៩ឆាំ្នទិវាបុណ្យជាតិ​នៃសាធារ​ណ​រដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩​៤៥-ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤) និង ៥៤​ឆាំ្ន​ទិវា​ទេស​ចរណ៍ពិភពលោក (ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ១៩​៧០​-ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤)។ ទន្ទឹមនឹងនោះ ឧទ្ទេស​នាម និងផ្សព្វផ្សាយអំពីទេសចរណ៍ វប្បធម៌ និង​មុខ​ម្ហូប​ពិសេសរបស់តំបន់ដីអានយ៉ាង និយាយ​ដោយ​ឡែក​ ក៏ដូចជាតំបន់វាលទំនាបទន្លេគឺវឡុង និងទូ​ទាំង​ប្រ​ទេស និយាយរួម បង្កើតជាកន្លែងលេងកំសាន្ត ដើម្បី​បម្រើ​ប្រជាប្រជាជននៅក្នុងនិងក្រៅខេត្តដែលមក អាន​យ៉ាង​។

ប្រតិភូចូលរួមពិធីបើកមហោស្រព

អញ្ជើញចូលរួមពិធីបើកមហោស្រពមានលោក ង្វៀនទៀកហុង សមាជិកគណៈអចិន្ត្រៃយ៍​បក្ខ​ភាគ​ខេត្ត​។​ លោកស្រី ដាំងធីហ្វារ៉ី សមាជិ​កាគណៈ​អចិន្ត្រៃ​យ៍​បក្ខ​ភាគខេត្ត ប្រធានគណៈកម្មាធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាមខេត្ត។ លោកស្រី ង្វៀនធីមិញធ្វី សមាជិកា​បក្ខ​ភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួម​នឹង​​សមមិត្តដែលជាតំណាងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក​ និងមូលដ្ឋានក្នុង និងក្រៅខេត្ត។

​ដោយប្រធានបទ “រស់ជាតិអានយ៉ាង” មហោ​ស្រព​នំប្រពៃណីភាគខាងត្បូង - អានយ៉ាងក្នុងឆ្នាំ ២០​២៤​​ រួមបញ្ចូលជាមួយផ្សារណាត់ជំរុញទេសចរណ៍ ពាណិ​ជ្ជកម្ម នូវពិព័រណ៍មួយដើម្បី​ផ្សព្វផ្សាយ​ទេស​ច​រ​ណ៍​ - ផលិតផល OCOP មានទ្រង់​ទ្រាយ​ស្តង់​ទំនិញ​ជិត​ ៤០០ ដាក់តាំង និងបង្ហាញពីរូបមន្តធ្វើ​នំប្រពៃ​ណី​របស់​ខេត្តអានយ៉ាង និងខេត្ត ក្រុងនានា រួមនឹង​ផលិត​ផល​ OCOP ផលិតផលពិសេស រូបភាព និង​ផលិត​ផល​ទេសចរណ៍នៃតំបន់ទូទាំងប្រទេសរួមមាន៖ ថៃ​ង្វៀន​ ឡាវកៃ សឺនឡា គ្វាងទ្រី ភូអៀន យ៉ាឡៃ ដាក់​ណុង​ ប៊ិញយឿង ទីក្រុងហូជីមិញ តៃនិញ គន្ឋឺ សុក​ត្រាំង​​ បេនទ្រែ ឡុងអាន ទៀនយ៉ាង ហូវយ៉ាង ត្រាវិញ វិញឡុង គៀនយ៉ាងជាដើម  រួមនិងស្រុក ទីរួមខេត្ត ក្រុង​លើភូមិសាស្ត្រខេត្តអានយ៉ាង។

លោក ឡេ ទ្រុងហៀវ ប្រធាន​មជ្ឈម​ណ្ឌល​ជំរុញ​ពា​ណិជ្ជ​កម្ម និងវិនិយោគខេត្តអានយ៉ាង - ប្រធាន​គណៈ​កម្ម​ការរៀបចំ ថ្លែងសុន្ទរកថាបើកមហោស្រព

ថ្លែងមតិក្នុងពិធីបើកមហោស្រព លោក ឡេ​ទ្រុង​ហៀវ​ បានមានប្រសាសន៍ថា មហោស្រពក៏​ជាឱកា​ស​មួយ​សម្រាប់យើងទាំងអស់គ្នាក្រឡេកមើលឡើងវិញ និង​រក្សានូវតម្លៃប្រពៃណីដ៏ថ្លៃថ្លាដែលបុព្វ​បុរសយើង​បាន​បន្សល់ទុក។ លើសពីនេះទៀត ផ្សារ​ណាត់​ជំរុញ​ទេស​ចរណ៍ ពាណិជ្ជកម្ម និងផលិតផល OCOP លើក​នេះ​គឺជាការបន្លិចដ៏សំខាន់មួយ បង្កើតលក្ខខណ្ឌ​សម្រាប់​​ធុរកិច្ចក្នុង និងអ្នកផលិតកម្មក្នុងស្រុក​ផ្សព្វ​ផ្សាយ​​ផលិតផល តភ្ជាប់អាជីវកម្ម និងបើកទូ​លាយ​ទី​ផ្សារ​។

គណៈកម្មការរៀបចំប្រគល់ទង់វត្ថុអនុស្សាវរីយ៍ដល់អង្គភាពចូលរួមមហោស្រព

ប្រតិភូប្រារពពិធីបើកមហោស្រព

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់​ថ្ងៃ​ទី ១១ ខែសីហា ឆ្នាំ ២០២៤ នៅបូរី Golden City សង្កាត់​មីហ្វា ទិក្រុងឡុងស្វៀន។ បើកទ្វាជាសាធា​រ​ណៈ​​ មិនលក់សំបុត្រចាប់ពីម៉ោង ០៨ ព្រឹកដល់ម៉ោង ១០​យប់ រួមមានកម្មវិធីសិល្បៈបម្រើភ្ញៀវចាប់ពីម៉ោង ៨ យប់ ជារៀងរាល់ថ្ងៃនៅលើឆាកធំ រួមជាមួយ​នឹង​កម្ម​វិធី​សម្តែង​វប្បធម៌ សិល្បះប្លែកៗជាច្រើន​ទៀតនៅ​ក្នុង​ព្រឹត្តិ​កា​​​រណ៍។ ក្រៅពីនេះ  បណ្តាសិប្បវិទូរ និងអង្គភាព​ចូល​រួម​ក្នុងមហោស្រពនឹងបង្ហាញពីការកែច្នៃ និង​ចែក​នំ​ប្រ​ពៃ​ណីជូនភ្ញៀវទស្សនាដោយឥតគិតថ្លៃនៅចាប់ពីថ្ងៃទី ៤​ ដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៤ នៅផ្ទះ​រួម​របស់​ព្រឹ​​ត្តិ​​ការណ៍ ដូចជា នំបាញ់ឌុកហ្វាងភុក ចាហួយ នំអំ​បែង​​និងនំគ្រក់៕

ប្រែ៖ ណារីពៅ


មាតិកា

f022f1ae-161a-45fa-9e51-431730b6e609

Khai mạc Ngày hội Bánh dân gian Nam Bộ - An Giang năm 2024 kết hợp hội chợ xúc tiến du lịch, thương mại – sản phẩm OCOP

/wps/wcm/connect/973221f9-2551-4a10-b44e-f431ee1706c6/4c4585a42504805ad915+%281%29.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-973221f9-2551-4a10-b44e-f431ee1706c6-p5lxXbr