អនុវត្តសេចក្តីសម្រេចលេខ ៣៩០១ របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ អនុម័តលើគម្រោងរៀបចំការប្រកួត ការតាំងពិពណ៌ និងមហោស្រពវណ្ណកម្មសិល្បៈ និងថតរូប ដើម្បីបម្រើការងារនយោបាយ ដំណាក់កាលឆ្នាំ ២០២០ - ២០៣០។ ផែនការការងារឆ្នាំ ២០២៤ របស់នាយកដ្ឋានវិចិត្រសិល្បៈ ថតរូប និងពិព័រណ៍។ នាយកដ្ឋានវិចិត្រសិល្បៈ ថតរូបនិងតាំងពិព័រណ៍ ធ្វើជាអធិបតី សហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធរៀបចំកម្មវិធីប្រឡង និងតាំងពិព័រណ៍រូបថតសិល្បៈវៀតណាម ឆ្នាំ២០២៤។
អ្នកចូលរួមជាអ្នកថតរូបអាជីព និងមិនអាជីពដែលជាពលរដ្ឋវៀតណាម និងជនជាតិវៀតណាមដែលរស់នៅនិងធ្វើការនៅបរទេសចាប់ពី ១៨ ឆ្នាំឡើងទៅសុទ្ឋតែអាចដាក់វណ្ណកម្មចូលរួមក្នុងការប្រកួតប្រជែនិងតាំងពិព័រណ៌បាន។
ការប្រលងរួមមានទម្រង់ ២៖ រូបថតជាក់ស្តែង (វណ្ណកម្មបានបង្កើតឡើងដោយប្រើវិធីសាស្រ្តប្រាកដនិយម ប្រពៃណី។ មិនទទួលយករូបថតប្រមូលផ្ដុំ និងធ្វើខុសពីវិធីសាស្រ្តប្រាកដនិយម (លើកលែងតែរូបភាពប្រមូលផ្តុំក្នុងទម្រង់ Panorama) និងរូបថតបញ្ចេញគំនិត(បានប្រើប្រាស់គ្រប់វិធានការបច្ចេកទេស និងបច្ចេកវិជ្ជាដើម្បីបង្កើតវណ្ណកម្ម)។ ហើយមិនទទួលយករូបថតដែលផលិតដោយសប្បនិមិត្ត (AI) ទេ។
ខ្លឹមសារនៃវណ្ណកម្មឆ្លុះបញ្ចាំងពីជីវិតមនុស្ស វប្បធម៌ ទេសភាព ធម្មជាតិ ការខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងការងារកសាង និងការពារមាតុភូមិវៀតណាម។ បណ្តាបញ្ហានៃជីវិតសហសម័យ។ ការគិត ផ្តល់គំនិតអំពីជីវិត និងខ្លឹមសារផ្សេងទៀត ឆ្ពោះទៅរកទិសដៅនៃតម្លៃពិត ល្អពិត និងភាពស្រស់ស្អាតពិត។ លើកទឹកចិត្តវណ្ណកម្មដែលបង្កើតដោយប្រធានបទ អភិរក្ស និងពង្រីកបេតិកភណ្ឌវៀតណាម។លើកទឹកចិត្តបណ្តាវណ្នកម្មដែលចងក្រងដោយប្រធានបទ វៀតណាមសមាហរណកម្ម និងអភិវឌ្ឍន៍។
គិតដល់ថ្ងៃទី ៣ ខែកក្កដា ការប្រឡងនេះបានទាក់ទាញអ្នកនិពន្ធចំនួន ៦២៨ នាក់មកពី ៦២ ខេត្តក្រុងក្នុងទូទាំងប្រទេស ជាមួយនឹងវណ្ណកម្មចូលរួមសរុបចំនួន ២.៩៩៤។ ក្នុងនោះ អ្នកថតរូបខេត្តអានយ៉ាង បច្ចុប្បន្នមានអ្នកនិពន្ធចំនួន ១១នាក់ មានវណ្ណកម្មចូលរួមជិត ៥០។
អ្នកនិពន្ធផ្ញើរូបថតដោយផ្ទាល់ទៅកាន់គេហទំព័រ៖ anhghethuatvietnam2024.vn។ ពេលវេលាដើម្បីផ្ញើរូបថតគឺចាប់ពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤។
ការប្រកួតប្រជែងនិងតាំងពិរពណ៌រូបថតសិល្បៈវៀតណាមត្រូវបានប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្តង ជាឱកាសដើម្បីប្រមូលផ្តុំកម្លាំងចងក្រងរូបថតនៅទូទាំងប្រទេស។ណែនាំដល់សាធារណជនជាតិ និងអន្តរជាតិនូវវណ្ណកម្មរូបថតសិម្បះឆ្នើម។ បូកសរុបនិងវាយតម្លៃសមិទ្ធិផលពលកម្មច្នៃប្រឌិតសិល្បៈរបស់អ្នកថតរូបវៀតណាមក្នុងរយៈពេល ២ ឆ្នាំ ២០២៣ និង ២០២៤)។
តាមរយៈការប្រឡង និងការតាំងពិព័រណ៍ នឹងលើកទឹកចិត្តឲ្យសិល្បករបង្កើតនូវវណ្ណកម្មថ្មីៗជាច្រើនទៀត ជាមួយនឹងខ្លឹមសារ និងសិល្បៈដ៏មានតម្លៃ ដើម្បីបម្រើដល់ជីវិតវប្បធម៌ និងស្មារតីរបស់ប្រជាជន។ រួមចំណែកណែនាំ និងផ្សព្វផ្សាយរូបភាពទឹកដីនៃប្រទេស និងប្រជាជនវៀតណាមទៅកាន់សាធារណៈជនក្នុង និងក្រៅប្រទេស។ ទន្ទឹមនឹងនោះ ជួយឲ្យស្ថាប័នគ្រប់គ្រង និងផ្នែកថតរូបមានទិដ្ឋភាពទូទៅ និងវាយតម្លៃត្រឹមត្រូវទៅនឹងស្ថានភាពបច្ចុប្បន្នអំពីមជ្ឈដ្ឋានថតរូបវៀតណាម និងបញ្ហាទាក់ទងនឹងការបង្កើតរូបថតនាពេលកន្លង។ ពីនោះ ស្វែងរកទិសដៅអភិវឌ្ឍន៍ដ៏ត្រឹមត្រូវសម្រាប់អ្នកថតរូបវៀតណាមនៅសម័យសមាហរណកម្មអន្តរជាតិនេះ៕
ប្រែ៖ ណារីពៅ