សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

លើកកម្ពស់ បើកទូលាយផ្លូវទៅកាន់រមណីយដ្ឋានពិសេសអ៊ុកអែវ-បាថេ នៅលើផ្លូវខេត្ត៩៤៣

ថ្ងៃបង្ហោះ 23/08/2024 |

ព្រឹកថ្ងៃទី ២៣ សីហា គណៈគ្រប់គ្រងគម្រោងវិនិយោគសំណង់គមនាគមន៍ដឹកជញ្ជូន និងកសិកម្មខេត្តអានយ៉ាង បានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក ថ្វយសឺន រៀបចំពិធីរម្លឹកខួបលើកទី ១៣៦ ឆាំ្នថ្ងៃកំណើតលោកប្រធាន តូនឌឹកថាំង (ថ្ងៃទី ២០ សីហា ឆ្នាំ ១៨៨៨ - ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤)។ ៤៥ ឆ្នាំថ្ងៃបង្កើតស្រុក ថ្វយសឺន (ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ១៩៧៩ - ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤)។ ៧៩ ឆាំ្នបដិវត្តន៍ខែសីហាជោគជ័យ (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៤) និងទិវាជាតិទី ២ ខែកញ្ញា (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤) ជាមួយនឹងសំណង់៖ លើកកម្ពស់ ពង្រីកផ្លូវទៅកាន់អ៊ុកអែវ-បាថេ ស្ថិតនៅផ្លូវខេត្តលេខ ៩៤៣ (ផ្នែកពីស្ពាន ថ្វយយ៉ាង ដល់ស្ពាន មឿពវ៉ាន់ ស្រុក ថ្វយសឺន ខេត្តអានយ៉ាង)។

សិល្បះអបអសាទរ

ប្រតិភូចូលរួមពិធី

សំណង់លើកកម្ពស់ និងពង្រីកផ្លូវទៅកាន់រមណីយ​ដ្ឋាន​ពិ​សេសអ៊ុកអែវ-បាថេនៅលើផ្លូវខេត្តលេខ៩៤៣ (ផ្នែក​ពី​ស្ពាន​ថ្វយយ៉ាងដល់ស្ពានមឿពវ៉ាន់)

លោកស្រី ត្រាន់ ធី ថាញ ហឿង សមាជិកា​គណៈ​​អចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធាន​គណ​ឃោសនា​អប់រំ​បក្ខភាគខេត្ត ប្រធានគណៈប្រតិភូរដ្ឋសភា​ខេត្ត​អាន​យ៉ាងនិង ថ្នាក់ដឹកនាំមន្ទីរ ផ្នែកខេត្ត និងស្រុក ថ្វយ​សឺន​ បានអញ្ជើញចូលរួម។

​ យោង​តាម​គណៈ​គ្រប់​គ្រង​គម្រោង​វិនិយោគ​សាង​សង់សំណង់​គមនាគមន៍ដឹក​ជញ្ជូន​និង​កសិកម្ម​ខេត្ត​អានយ៉ាង បាន​ឲ្យ​ដឹង​ថា សំណង់​លើក​កម្ពស់ បើក​ទូ​លាយ​ផ្លូវទៅកាន់រមណីយដ្ឋានពិសេសអ៊ុកអែវ-បាថេ នៅ​លើ​ផ្លូវ​ខេត្ត​លេខ ៩៤៣ មាន​ប្រវែង​សរុប ១៤, ៧៦​៨​ គីឡូម៉ែត្រ។ ចំណុចចាប់ផ្តើមពីស្ពានថ្វយយ៉ាង។ ចំ​ណុច​បញ្ចប់នៅស្ពាន មឿពវ៉ាន់។ ទទឹងផ្លូវ៖ ៩ម (ទទឹង​ផ្ទៃ​ផ្លូវ​ ៨ម ចិញ្ចើមផ្លូវ ០,៥ម x សងខាង ២ម = ១ម)។ ផ្នែក​ផ្លូវឆ្លងកាត់ទីរួមស្រុកអ៊ុកអែវ មានទទឹងផ្លូវ ១០ម (ផ្ទៃ​ផ្លូវ​ទទឹង ៩ម ចិញ្ចើមផ្លូវ ០,៥ម x សងខាង ២ម = ១ម)។ សំណង់បានវិនិយោគ​លើសំណង់​តូចៗ​ដូចជា​ប្រ​ព័ន្ឋ​​លូបង្ហូរទឹក និងសុវត្ថិភាពចរាចរណ៍​ស្របតាម​បទ​ប្ប​ញ្ញ​ត្តិ។

ការវិនិយោគសំណង់ជាសរុបចំនួន ១០៤ ពាន់​លាន​ដុង​ពីថវិការបស់ខេត្តអានយ៉ាង។ គណ​គ្រប់​គ្រង​វិនិ​យោគសំណង់គមនាគមន៍ដឹកជញ្ជូន និង​កសិកម្ម​ខេត្ត​អានយ៉ាង ជាម្ចាស់វិនិយោគនិង ប្រតិបត្តិ​គម្រោង​នេះ​។ សំណង់នេះបានចាប់ផ្តើមសាងសង់នៅថ្ងៃទី ១​៤​ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ២០ ខែ​សី​ហា ឆ្នាំ ២០២៤។

ផ្លូវខេត្តលេខ ៩៤៣​គឺជាផ្លូវមួយក្នុងចំណោមផ្លូវ​ចរាចរណ៍ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ស្រុក ថ្វយសឺន និងតំបន់​ចតុ​កោណ​​ឡុងស្វៀន (អានយ៉ាង - គៀនយ៉ាង និងគន្ឋ)​។​នេះ​​​ជា​ផ្លូវ​ចរាចរណ៍​ដ៏​សំខាន់​មួយ​ដែល​ត​ភ្ជាប់ជង្រុក​ស្រូវ​ ថ្វយសឺន ជាមួយ​នឹង​ស្រុក​ភ្នំ​ពីរ​ ទ្រីតូន និង​ទិញ​បៀន​  គឺជាផ្លូវតភ្ជាប់ដ៏ខ្លីបំផុតពី ថ្វយសឺន ទៅ​ព្រំ​ដែន​៕​

ប្រែ៖ ណារីពៅ


មាតិកា

21e1bfec-70be-4f10-8a14-fcf356bf8756

Nâng cấp, mở rộng đường vào Khu di tích đặc biệt Óc Eo – Ba Thê thuộc đường tỉnh 943

/wps/wcm/connect/1ba61d72-fb0a-46ec-b22b-189d90cf22ed/upgradekdtoceobathe5.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-1ba61d72-fb0a-46ec-b22b-189d90cf22ed-p8khMFl