សម្ព័ន្ធសមាគមអក្សរសិល្ប៍និងវិចិត្រសិល្បៈ ខេត្តអានយ៉ាង នឹងរៀបចំការតាំងពិព័រណ៌រូបថតសិល្បៈក្រោមប្រធានបទ “អានយ៉ាងចម្រុះពណ៌” នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ នៅវិថីសៀវភៅទីក្រុងហូជីមិញ (១២៥ ង្វៀនវ៉ាន់ម៊ិញ សង្កាត់ បេនងែ) ខ័ណ្ឌទី ១ ទីក្រុងហូជីមិញ)។
ការតាំងពិព័រណ៌មានវណ្ណកម្មរូបថតចំនួន ១៥០ សន្លឹកបានជ្រើសរើស និងបោះពុម្ពដាក់តាំងបង្ហាញដោយមានខ្លឹមសារនិងទម្រង់រូបថតសិល្បៈជាច្រើនដែលឆ្លុះបញ្ចាំងពីជីវិត មនុស្ស វប្បធម៌ ទេសភាព ធម្មជាតិ ទេសចរណ៍ និងកម្មវិធីកសាង និងការពារមាតុភូមិវៀតណាមខេត្តអានយ៉ាង។ យកចិត្តទុកដាក់និងលើកទឹកចិត្តជាពិសេសលើវណ្ណកម្មក្រោមប្រធានបទអភិវឌ្ឍន៍ទេសចរណ៍លើភូមិសាស្ត្រខេត្តអានយ៉ាង។
ការពិព័រណ៍រូបថតសិល្បៈនៅទីក្រុងហូជីមិញរៀបចំដោយសហសមាគមវប្បធម៌វិចិត្រសិល្បៈខេត្ត អានយ៉ាង ដើម្បីអនុវត្តគម្រោង “កសាង និងអភិវឌ្ឍន៍អក្សរសិល្ប៍វិចិត្រសិល្បៈខេត្តអានយ៉ាង ដំណាក់កាល ២០២១ - ២០២៥ និងតម្រង់ទិសដល់ឆ្នាំ ២០៣០”។ នេះជាឱកាស ដើម្បីឧទ្ទេសនាមដល់សាធារណជនក្នុងប្រទេសនិងអន្តរជាតិនូវវណ្ណកម្មសិល្បៈថតរូបប្លែកៗអំពីមាតុភូមិ ប្រទេសជាតិ និងមនុស្សអានយ៉ាង។ទន្ទឹមនឹងនោះ ប្រមូលផ្តុំ និងជំនួបមុខសមាជិកសមាគមថតរូបខេត្តអានយ៉ាងក៏ដូចជាបង្កឱកាសផ្លាស់ប្តូរនិងរៀនសូត្របទពិសោធជាមួយនឹងបងប្អូនដែលជាអ្នកថតរូបនៅទីក្រុងហូជីមិញ តាមរយៈនោះ បូកសរុប និងវាយតម្លៃសមិទ្ធិផលការងារច្នៃប្រឌិតសិល្បៈរបស់អ្នកថតរូបអានយ៉ាង តាមរយៈការលះបង់ និងច្នៃប្រឌិតជាច្រើនឆ្នាំ៕
ប្រែ៖ ណារីពៅ