ព្រឹកថ្ងៃទី ២៦ ឧសភា (ត្រូវនឹងថ្ងៃទី ១៩ ខែ ៤ ច័ន្ទគតិ) គណៈកម្មាធិការប្រជាជនទីរួមខេត្តទិញបៀន បានប្រារព្ធពិធីបើកពិធីបុណ្យលោកយាយបាវម៉ឺព លើកទី ១៧៣ ឆ្នាំ ២០២៤ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំបក្ខភាគទីរួមខេត្ត គណកម្មាធិការប្រជាជនទីរួមខេត្ត បណ្តាគណ ផ្នែក មូលដ្ឋាន និងភ្ញៀវជាច្រើនកុះករ។
ក្នុងបរិយាកាសដ៏ឧឡារិក អ្នកគ្រប់គ្នារម្លឹកគុណូបការៈរបស់បុព្វការីជន និងបង្ហាញការគោរពចំពោះលោកយាយ បាវម៉ឺព ដែលជាមាតាដ៏វិសុទ្ធបានរួមរស់ជាមួយនឹងជំនឿរបស់ប្រជាជនទិញបៀនរាប់រយឆ្នាំកន្លងមក។
បន្ទាប់ពីការទូងស្គរបើក ៣ដង ពិធីបុណ្យលោកយាយបាវម៉ឺពលើកទី ១៧៣ ឆ្នាំ ២០២៤ បានចាប់ផ្តើមជាផ្លូវការជាមួយនឹងសកម្មភាពពិសេសជាច្រើន។
បន្ទាប់ពីពិធីបើកគឺមានពិធីស្គរស្វាគមន៍ នាំមកនូវភាពសប្បាយរីករាយដល់ភ្ញៀវ បួងសួងសុំសេចក្តីសុខសេចក្តីចម្រើន និងអាកាសធាតុអំណោយផល។
អ្នកទេសចរឆ្លៀតឱកាសចាប់យកប្លង់រូបក្នុងពេលវេលាគួរឲ្យចាប់អារម្មណ៍នៅពេលសម្តែងម៉ុងសាយ
ភាពទាក់ទាញបំផុតគឺការសម្តែងក្បាច់តោ និងនាគសម្រាប់ភ្ញៀវទេសចរ។ មនុស្សជាច្រើនមានអារម្មណ៍រំភើបរីករាយចំពោះការទស្សនាម៉ុងសាយ ដ៏អស្ចារ្យ នៅម៉ៃហ្វាធុង ។
គណៈកម្មការរៀបចំពិធី ក៏បាន រៀបចំសកម្មភាពកីឡា បង្កើតបរិយាកាសផ្លាស់ប្តូរសប្បាយរីករាយជូនប្រជាជននិងភ្ញៀវទេសចរណ៍ដែលមកចូលរួមក្នុងពិធីបុណ្យឆ្នាំនេះ។
ជាសកម្មភាពជំនឿខាងវិញ្ញាណដ៏ពិសេសមួយ ពិធីបុណ្យលោកយាយភ្នំស្វាមបាវម៉ឺព បានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់មកទស្សនា និងគោរពបូជាជារៀងរាល់ឆ្នាំ។ ទៅអនាគត គណៈកម្មាធិការប្រជាជនទីរួមខេត្តទិញបៀន នឹងបន្តលើកកម្ពស់គុណភាពពិធីបុណ្យនេះ សក្តិសមជាសកម្មភាពជំនឿខាងវិញ្ញាណដែលបានផ្សារភ្ជាប់ជាមួយតំបន់បៃនុយ តាំងពីសម័យកាប់រានឆ្កាដី៕
ប្រែ៖ ណារីពៅ