ល្ងាចថ្ងៃទី ២៧ ឧសភា គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានប្រារព្ធពិធីបើកផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ទិញបៀន-អានយ៉ាង ឆ្នាំ ២០២៤ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវមកពីប្រទេសមិត្តកម្ពុជា ឡាវ និងបណ្តាខេត្ត ក្រុងនានាក្នុងប្រទេស រួមជាមួយប្រជាជនយ៉ាងច្រើនកុះករ។
ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិទិញបៀន - អានយ៉ាង ឆ្នាំ ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ឧសភា ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៤
គណៈប្រតិភូចូលរួមពិធីបើកផ្សារណាត់
គណៈប្រតិភូទស្សនាតូបទំនិញក្នុងផ្សារណាត់
ទស្សនីយភាពសិល្បះស្វាគមន៍ពិធីបើកផ្សារណាត់
លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ថ្លែងមតិក្នុងពិធីបើកផ្សារណាត់
កាត់ខ្សែបូបើកផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ទិញបៀន - អានយ៉ាងឆ្នាំ ២០២៤
ប្រជាជននិងភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ មកទស្សនា និងទិញទំនិញនៅក្នុងផ្សារណាត់
ផ្សារណាត់ឆ្នាំនេះមានតូបទំនិញប្រមាណ ៣០០តូប មកពីធុរកិច្ច មូលដ្ឋានផលិតកម្ម អាជីវកម្ម ចំនួន ១២០ នៃខេត្ត-ក្រុងចំនួន ១២ ក្នុងប្រទេស និងខេត្តតាកែវ កណ្តាល (ព្រះរាជាណាចក្រកម្ពុជា) ខេត្តចំប៉ាសាក់ (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ) បានចែកចេញជាតំបន់ជាច្រើន រួមមាន៖ តំបន់តាំងពិព័រណ៌ តាំងបង្ហាញ និងណែនាំសមិទ្ធិផលសេដ្ឋកិច្ចសង្គមកិច្ច បណ្តាផលិតផល OCOP ផលិតផលគំរូរបស់ ទីរួមខេត្ត ទិញបៀន ខេត្តអានយ៉ាង និងបណ្តាខេត្ត ក្រុងក្នុងប្រទេស។ តំបន់តាំងបង្ហាញ ណែនាំផលិតផលពិសេសរបស់ធុរកិច្ចមកពីប្រទេសកម្ពុជា និងឡាវ។ តំបន់ផលិតផលឧស្សាហកម្មកែច្នៃ៖ កសិផល អាហារកែច្នៃ អាហារបច្ចេកវិជ្ជា ភេសជ្ជៈ ទឹកផ្លែឈើ។ តំបន់ពាណិជ្ជកម្ម និងសេវាកម្មចម្រុះ។ល។
រួមជាមួយនោះ ក៏មានកម្មវិធីណែនាំផលិតផលថ្មី និងការផ្សព្វផ្សាយដ៏ទាក់ទាញពីអាជីវកម្មផងដែរ។ កម្មវិធីតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងធុរកិច្ចក្នុងនិងប្រទេស។កម្មវិធីប្រគំតន្ត្រីនាពេលរាត្រីដោយមានការចូលរួមពីសិល្បករមកពីទីក្រុងហូជីមិញ។
ថ្លែងមតិ នៅក្នុងពិធីបើកផ្សារណាត់ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអះអាងថា ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ទិញបៀន - អានយ៉ាង គឺជា “ចំណុចបញ្ជាក់”មួយ ដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងការទូត និងសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មរវាងខេត្ត អានយ៉ាង-ប្រទេសវៀតណាម និងខេត្តទាំងពីរ តាកែវ និងកណ្តាល - ព្រះរាជាណាចក្រកម្ពុជា ដោយគោលដៅបង្កើនការនាំចេញទំនិញទៅកាន់ទីផ្សារនៃប្រទេសអាស៊ាននិយាយរួម និងបណ្តាប្រទេសអនុវតំបន់ទន្លេមេគង្គនិយាយដោយឡែក។
ជាពិសេស ផ្សារណាត់ក៏មានការចូលរួមរបស់ធុរកិច្ចមកពីខេត្តចំប៉ាសាក់ (សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ) រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រពៃណីល្អរវាងវៀតណាម-ឡាវ-កម្ពុជា និយាយរួម និងរវាងខេត្តអានយ៉ាង-ចំប៉ាសាក់-តាកែវ កណ្តាល និយាយដោយឡែក នាពេលខាងមុខ។
ទន្ទឹមនឹងនោះ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាងក៏ ជឿជាក់ថា ផ្សារណាត់លើកនេះ បណ្តាធុរកិច្ច នឹងបន្តទទួលបានភាពជោគជ័យជាច្រើន ចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាច្រើន បើកទូលាយទំនាក់ទំនងកិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយដៃគូក្នុងប្លុកអាស៊ាន ដើម្បីអភិវឌ្ឍន៍ទីផ្សារ និងសមាហរណកម្មអន្តរជាតិ៕
ប្រែ៖ ណារីពៅ