នៅថ្ងៃទី ២២ ឧសភា គណៈកម្មាធិការប្រជាជនខេត្តបានមានផែនការរៀបចំពិធីបុណ្យលោកយាយភ្នំស្វាម ឆ្នាំ ២០២៤។ រមឹ្លកខួបលើកទី១៩៥ឆាំ្នថ្ងៃមរណភាពរបស់ព្រះទេវកថា ថ្វយង៉ុកហូវ (១៨២៩-២០២៤) និងខួបលើកទី ២០០ឆាំ្នជីកបញ្ចប់ប្រឡាយវិញតេ (១៨២៤-២០២៤) រួមជាមួយនឹងខួបលើកទី ១៩៨ឆាំ្នថ្ងៃមរណភាពរបស់លោកស្រី ចូវធីតេ (១៨២៦ -២០២៤)។
(រូបថត – ប្រភព៖ គេហទំព័រព័ត៌មានអេឡិចត្រូនិកខេត្តអានយ៉ាង)
យោងតាមនោះ នៅថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម វិញដុង សង្កាត់នុយសាម ទីក្រុងចូវដុក បានប្រារពឡើងពិធីបុណ្យលោកយាយភ្នំស្វាម ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅ រួមជាមួយនឹងខួបលើកទី ១០ នៃពិធីបុណ្យលោកយាយភ្នំស្វាមបានដាក់ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ (២០១៤-២០២៤) ដោយរំពឹងថានឹងមានប្រតិភូចំនួន ៥០០ នាក់ចូលរួម។
ក្នុងពិធីបុណ្យនេះ ដោយមានសកម្មភាពសំខាន់ៗដូចជា ពិធីបើកពិធីបុណ្យលោកយាយភ្នំស្វាម រួមជាមួយនឹងខួបលើកទី ១០ឆាំ្ននៃពិធីបុណ្យលោកយាយភ្នំស្វាមបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ (២០១៤-២០២៤) និងកម្មវិធីសិល្បៈជាមួយប្រធានបទ “ដែនដីដ៏ពិសិដ្ឋ២” បានសន្និដ្ឋានថានឹងផ្សាយផ្ទាល់ តាមវិទ្យុ និងទូរទស្សន៍អានយ៉ាង។
ពិធីរម្លឹកខួបលើកទី ១៩៥ឆាំ្ននៃមរណភាពរបស់ព្រះទេវកថា ថ្វយង៉ុកហូវ (១៨២៩-២០២៤) សន្និដ្ឋានថានឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ (ត្រូវនឹងថ្ងៃទី ១ ខែ៦ ដល់ថ្ងៃទី ៦ ខែ ៦ ចន្ទគតិ) បានប្រារព្ធឡើងនៅប្រាំង ថ្វយង៉ុកហូវ។ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ នឹងមានសកម្មភាពជាច្រើនដូចជា ពិធីបុណ្យថ្វាយបង្គំព្រះ ពិធីបូជាយញ្ញ។ រៀបចំពិធីបុណ្យផ្លូវក្រុង “ថ្វយង៉ុកហូវនៅផ្លូវគីវលឿងថ្មី និងសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាដើម្បីបម្រើសេចក្តីត្រូវការអាស្រ័យផលវប្បធម៌ស្មារតីរបស់ប្រជាជន។
ក្រៅពីនោះ ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ (ត្រូវនឹងថ្ងៃទី ១៤ ខែ១០ ដល់ថ្ងៃទី ១៥ ខែ ១០ ច័ន្ទគតិ) ទីក្រុងចូវដុក បានប្រារព្ធខួបលើកទី ២០០ឆាំ្នជីកបញ្ចប់ព្រែកវិញទេ (១៨២៤-២០២៤) រួមជាមួយនឹងខួបលើកទី ១៩៨ឆាំ្នថ្ងៃមរណភាពរបស់លោកស្រី ចូវធីតេ (១៨២៦-២០២៤)។នៅក្នុងពិធីបុណ្យនេះ មានសកម្មភាពជាច្រើនបានធ្វើឡើងដូចជា ពិធីថ្វាយបង្គំព្រះ ពិធីបូជាយញ្ញ។អង្គសិក្ខាសាលាឬការពិភាក្សាវិទ្យាសាស្ត្រ “២០០ឆាំ្ន ព្រែកជីក វិញតេ - ប្រវត្តិសាស្ត្រ បេតិកភណ្ឌ និងបញ្ហាសហសម័យ”។សម្តែងសិល្បៈ “កំណាព្យព្រែកជីកវិញតេវីរភាព” ពិធីបុណ្យកីឡាព្រែកជីកវេក្វុក បរិយាកាសវប្បធម៌និងសិល្បៈ “លំហូរដីល្បាប់”។
តាមរយៈការរៀបចំពិធីបុណ្យលោកយាយភ្នំស្វាម និងព្រឹត្តិការណ៍សំខាន់ៗដើម្បីអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីជាតិ ពិធីបុណ្យលោកយាយភ្នំស្វាមឆ្ពោះទៅដល់គោលដៅក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ទន្ទឹមនឹងនោះ អប់រំប្រពៃណីយ៍ប្រវត្តិសាស្ត្រ វប្បធម៌ ដាស់មោទនភាព និងស្នេហាជាតិមាតុភូមិ។ គាំទ្រនិងលើកទឹកចិត្ត កម្មាភិបាល បក្ខជន កងកម្លាំងប្រដាប់អាវុធ និង ប្រជាជនគ្រប់ស្រទាប់ក្នុងខេត្តចូលរួមប្រឡងប្រណាំងយ៉ាងសកម្មនិងប្តេជ្ញាចិត្តកសាង និងអភិវឌ្ឍន៍ខេត្តអានយ៉ាង ដែលជាស្រុកកំណើតរបស់លោកប្រធាន តូនឌឹកថាំងឲ្យកាន់តែអារ្យធម៌ សម្បូរបែប និងស្រស់ស្អាត។តាមរយៈនោះ ផ្សព្វផ្សាយ ណែនាំពីសក្តានុពល គុណសម្បត្តិ រូបភាពតំបន់ដី និងមនុស្សខេត្តអានយ៉ាង ដែលជាសារីរិកធាតុប្រវត្តិសាស្ត្រ និងបណ្តាតម្លៃបេតិកភណ្ឌវប្បធម៌គំរូ និងពិសេសរបស់មូលដ្ឋាន៕
ប្រែ៖ ណារីពៅ