សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាង-ហាយ៉ាងតភ្ជាប់ពាណិជ្ជកម្ម និងពង្រីកទីផ្សារលក់ចេញ

ថ្ងៃបង្ហោះ 27/09/2024 |

ព្រឹកថ្ងៃទី ២៧ កញ្ញា មន្ទីរឧស្សាហពាណិជ្ជកម្មខេត្តអានយ៉ាង បានជួបពិភាក្សាការងារជាមួយមន្ទីរឧស្សាហពាណិជ្ជកម្មខេត្តហាយ៉ាង ស្ដីពីការតភ្ជាប់ពាណិជ្ជកម្ម និងពង្រីកទីផ្សារលក់ចេញផលិតផលរវាងខេត្តទាំងពីរ។

លោក ត្រាន់វៀតថេ អនុប្រធានមន្ទីរ​ឧស្សា​ហពា​ណិជ្ជ​កម្ម​ខេត្តហាយ៉ាង ថ្លែងមតិក្នុងកិច្ចប្រជុំតភ្ជាប់

គណៈប្រតិភូមន្ទីរឧស្សាហពាណិជ្ជកម្មខេត្តហាយ៉ាង ដឹកនាំដោយលោក ត្រាន់វៀតថេ អនុប្រធាន​មន្ទីរ​ឧ​ស្សាហពាណិជ្ជកម្មខេត្តហាយ៉ាង និងលោកស្រី ឡេ​ធី​ធូ​ហាំង ប្រធានមជ្ឈមណ្ឌលជំរុញឧស្សាហកម្ម និង​ពា​ណិជ្ជ​​កម្មខេត្តហាយ៉ាង រួមជាមួយមូលដ្ឋាន ធុរកិច្ច និង​សហ​ករណ៍។  លោក ង្វៀនថាញ់ហ្វួន អនុប្រធាន​មន្ទីរ​ឧស្សា​ហពាណិជ្ជកម្មខេត្តអានយ៉ាង លោកស្រី ត្រាន់​ង៉ុក​​យីវ ប្រធានមជ្ឈមណ្ឌលជំរុញ​ឧស្សាហកម្ម​និង​ប្រឹក្សា​​អភិវឌ្ឍន៍ឧស្សាហកម្មអានយ៉ាង រួមជាមួយធុរកិច្ច និង​អ្នក​ចែកចាយបានទទួលគណៈ​ប្រតិភូ។

លោក អ្វៀនថាញ់ហ្វួន អនុប្រធាន​ម្ទីរឧស្សា​ហពា​ណិជ្ជ​កម្ម​ខេត្តអានយ៉ាង បានសង្ខេបអំពីសក្ដានុពល និង​ប្រៀប​ខ្លាំងរបស់មូលដ្ឋាន

អ្នកចែកចាយ និងធុរកិច្ចអានយ៉ាង​ថ្លែងមតិ​នៅក្នុង​កិច្ច​ប្រ​ជុំ​​តភ្ជាប់

នៅក្នុងកិច្ចជួបពិភាក្សា តំណាងមន្ទីរ​ឧស្សា​ហពា​ណិជ្ជ​កម្មអានយ៉ាង និងហាយ៉ាង បានឧទ្ទេស​នាម​អំពី​សក្ដា​នុពល និងប្រៀបខ្លាំងខាងពាណិជ្ជកម្ម និង​ព័ត៌​មាន​​អំពីផលិតផលកសិកម្មពិសេសរបស់មូលដ្ឋាន។ ក្នុង​នោះ មានមុខម្ហូបពិសេសល្បីៗដូចជា៖ តែ Shan Tuyet ទឹកឃ្មុំជីអង្កាម Meo Vac Ha Giang Thang Co Ha Giang សាច់គោលឿង  ស្រាពោត មាន់​ខ្មៅ​និង​ជ្រូកខ្មៅហាយ៉ាង។ ធុរកិច្ចខេត្តហាយ៉ាង សង្ឃឹមថា តាម​រយៈប្រព័ន្ធចែកចាយធំៗដូចជា HD Group និង Ant​esco ផលិតផលនេះនឹងពង្រីក​ទីផ្សារនៅ​អាន​យ៉ាង​បាន​។  

មន្ទីរឧស្សាហពាណិជ្ជកម្មនៃខេត្តទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការបង្កើនសកម្មភាពជំរុញពាណិជ្ជកម្មរវាងមូលដ្ឋានទាំងពីរ

បញ្ចប់កិច្ចប្រជុំ មន្ទីរឧស្សាហពាណិជ្ជកម្មនៃ​ខេត្ត​ទាំ​​​ង​ពីរបានចុះហត្ថលេខាលើអនុស្សរណៈ​សហប្រតិ​ប​ត្តិការនិងបង្កើនសកម្មភាពជំរុញពាណិជ្ជកម្មរវាងមូលដ្ឋានទាំងពីរ។ បណ្តាធុរកិច្ចនៃខេត្តទាំងពីរ ក៏បាន ចុះ​ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាច្រើនស្តីពីកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ និងលក់ចេញ​ផលិត​ផលរបស់ខេត្តទាំងពីរ។

ធុរកិច្ចនៃខេត្តទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈសហការផ្គត់ផ្គង់ និងលក់ចេញផលិតផល

ក៏នៅក្នុងកិច្ចប្រជុំផងដែរ ធុរកិច្ច​បានដាក់​តាំង​បង្ហាញ​ និងណែនាំផលិតផល ពិសេសនិងមានប្រៀប​ខ្លាំង​របស់ខេត្តយើង ហើយផ្លាស់ប្តូរតភ្ជាប់ដោយ​ផ្ទាល់​រវាង​ប្រព័ន្ធចែកចាយ ជាមួយធុរកិច្ចផលិតកម្ម និង​ផ្គត់​ផ្គង់​។

រសៀលថ្ងៃដដែល គណៈប្រតិភូនៃមន្ទីរ​ឧស្សា​ហ​ពា​ណិជ្ជ​កម្ម និងធុរកិច្ចខេត្តហាយ៉ាង បានទៅត្រួត​ពិ​និត្យ​​ជាក់ស្តែងនៅផ្សារ ផ្សារទំនើបមួយចំនួននៅ​លើភូមិ​សាស្ត្រ​ខេត្តអានយ៉ាង។

គណៈប្រតិភូទស្សនាផលិតផលពិសេស និង OCOP របស់​ខេត្តហាយ៉ាង

ប្រែ៖ណារីពៅ


មាតិកា

776b1b00-65e2-417f-8902-f4f2ac575e9a

An Giang - Hà Giang kết nối giao thương, mở rộng thị trường tiêu thụ

/wps/wcm/connect/52258507-9501-4faa-9b78-bad7c95068ac/ag-hg-IMG_2561.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-52258507-9501-4faa-9b78-bad7c95068ac-p9yd-Ay