សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ឃោសនា,ផ្សព្វផ្សាយគោលនយោបាយពន្ធដារជាមួយសកម្មភាពអាជីវកម្មលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក

ថ្ងៃបង្ហោះ 20/09/2024 |

ថ្ងៃទី ២០ ខែកញ្ញា មន្ទីរឧស្សាហពាណិជ្ជកម្មខេត្តអាយ៉ាង បានសហការជាមួយនាយកដ្ឋានពន្ធដារខេត្តអានយ៉ាង សាខាធនាគាររដ្ឋអានយ៉ាង និងសមាគមធុរកិច្ចខេត្តអានយ៉ាង រៀបចំវគ្គបណ្តុះបណ្តាលឃោសនា ផ្សព្វផ្សាយគោលនយោបាយពន្ធដារសម្រាប់សកម្មភាពអាជីវកម្មលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។វេទិកានិងបទប្បញ្ញត្តិស្តីពីការផ្ទៀងផ្ទាត់ជីវមាត្រក្នុងការទូទាត់ពាណិជ្ជកម្មអេឡិចត្រូនិក។

ប្រតិភូចូលរួមវគ្គបណ្តុះបណ្តាល​

លោក ហ្វិញង៉ុកហូ អនុប្រធានមន្ទីរឧស្សាហ​ពា​ណិ​ជ្ជ​កម្មខេត្តអានយ៉ាង។ លោក វ៉ហ្វ័ងកុង អនុប្រ​ធាន​សមា​គមធុរកិច្ចខេត្តអនាយ៉ាង។លោកស្រី វ៉ធីលៀន ប្រធានសមាគមការពារផលប្រយោជន៍អ្នកប្រើប្រាស់ខេត្ត​អានយ៉ាង។លោក ត្រាន់ត្រុងទ្រៀក ប្រធានកា​រិយា​ល័យ​ចម្រុះ និងគណនេយ្យធនាគាររដ្ឋ​សាខា​ខេត្ត​អាន​យ៉ាង​។ លោក ត្រាន់វ៉ាន់យ៉ាង អនុប្រធានការិយាល័យ​ឃោ​ស​នា និងគាំទ្រ នាយកដ្ឋានពន្ធដារខេត្តអានយ៉ាង​បាន​អញ្ជើញចូលរួម។

លោក ត្រាន់ត្រុងទ្រៀក ប្រធានការិយាល័យចម្រុះ និង​គណ​នេយ្យធនាគាររដ្ឋសាខាខេត្តអានយ៉ាង រាយ​ការ​ណ៍​​អំពីប្រធានបទនៅថ្នាក់បណ្តុះបណ្តាល

លោក ហ្វិញង៉ុកហូ អនុប្រធានមន្ទីរឧស្សា​ហពាណិជ្ជ​កម្ម​ខេត្តអានយ៉ាង បានលើកឡើងគោលដៅនិង​អត្ថ​ន័យ​​នៃថ្នាក់បណ្តុះបណ្តាល

ប្រតិភូ​ជាង ២០០ នាក់​បាន​ស្តាប់​គ្រូឧទ្ទេស​ផ្សព្វ​ផ្សាយ​​​ខ្លឹមសារ​ទាក់ទង​នឹង​កាតព្វកិច្ច​ពន្ធ​ដាសម្រាប់​អ្នក​លក់​ទំនិញ​លើ​វេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិក (វេទិកា​អេ​ឡិច​ត្រូនិក​ websites លក់ទំនិញ Facebook Liv​e​s​​tream Tik Tok….)។ ទន្ទឹមនឹងនេះ ការណែនាំអំពី​វិធី​គណនាពន្ធដែលត្រូវបង់នៅពេលធ្វើអាជីវកម្មតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក និងបណ្តាបទប្បញ្ញត្តិ​ស្តីពី​សន្តិ​សុខ សុវត្ថិភាពព័ត៌មានសម្រាប់​ប្រតិបត្តិការ​ទូទាត់​តាម​អនឡាញដោយប្រើការផ្ទៀងផ្ទាត់ជីវមាត្រ។

អានយ៉ាងមានប្រជាជនជាង ១,៩ លាននាក់​ដែល​​មានគណនីនៅក្នុងស្ថាប័នឥណទាន។ អង្គភាព​ផ្តល់​សេវាទូទាត់ប្រាក់ជាង ៦២។ ម៉ាស៊ីនហូត​ប្រាក់​ដោយ​ស្វ័យប្រវត្តិជាង ២៨០និងចំណុចទទួល​យក​ការ​ទូ​ទាត់​​កាត ១.២០០កន្លែង។ យោងតាមសេចក្តី​សម្រេច​​របស់ធនាគាររដ្ឋ ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០​២៤​​រាល់ប្រតិបត្តិការដែលមានទឹកប្រាក់លើសពី ១០ លានដុង/ដង ត្រូវតែផ្ទៀងផ្ទាត់ដោយជីវមាត្រ ដើ​ម្បី​​បង្កើនសុវត្ថិភាពសម្រាប់អតិថិជន និងជួយ​កាត់​បន្ថយ​ស្ថានភាពបោកបញ្ឆោត។

“តាមរយៈឃោសនាជួយឲ្យជួរកម្មាភិបាលជំនាញគ្រប់គ្រងរដ្ឋ មានព័ត៌មានបន្ថែម ដើម្បីអនុវត្តទៅ​ក្នុង​ការ​ងារគ្រប់គ្រង និងការគាំទ្រធុរកិច្ច។ ទន្ទឹមនឹងនោះ ជួយ​ឲ្យធុរកិច្ច ផលិតកម្ម និងមូលដ្ឋានផលិតអាជីវកម្ម និងបុគ្គល​ទាំងឡាយក្តាប់បានរឹងមាំ និង​អនុលោម​តាម​បទប្បញ្ញត្តិច្បាប់ក្នុងសកម្មភាពអាជីវកម្មលើវេទិកាពាណិជ្ជ​កម្មអេឡិចត្រូនិក ហើយត្រូវប្រុងប្រយ័ត្នចំពោះ​ហា​និភ័យនៅពេលប្រើប្រាស់ជីវមាត្រក្នុងការ​ទូទាត់​អេ​ឡិច​​ត្រូនិក” - លោក ហ្វិញង៉ុកហូ អនុប្រធានមន្ទីរឧ​ស្សា​​ហ​ពាណិជ្ជកម្មអានយ៉ាងសង្កត់ធងន់”៕

ប្រែ៖ ណារីពៅ


មាតិកា

1b80f9d6-5de8-441c-98be-f4052562cf5d

Tuyên truyền, phổ biến chính sách Thuế với hoạt động kinh doanh trên nền tảng thương mại điện tử

/wps/wcm/connect/e22bf1d1-b8cf-4cef-bcde-b6a6ba447407/trpbcsthuesantmdtu209.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-e22bf1d1-b8cf-4cef-bcde-b6a6ba447407-p9cubO4