សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

“ផ្លែផ្អែម” ជនបទថ្មី

ថ្ងៃបង្ហោះ 15/08/2024 |

ជាមួយនឹងសេចក្តីសម្រេច ៧៥០/QD-TTg របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ថ្វយសឺន បានក្លាយជាស្រុកជនបទថ្មី ដំបូងគេក្នុងខេត្ត។ នេះគឺជា “ផ្លែផ្អែម” បន្ទាប់ពីជាងដប់ឆ្នាំតស៊ូ និងជំនះការលំបាក ជាមូលដ្ឋាន និងកម្លាំងចិត្តសម្រាប់ខេត្ត អានយ៉ាង ឆ្ពោះទៅដល់គោលដៅកសាងជនបទថ្មីក្លាយជា “តំបន់ស្រុកស្រែគួរឲ្យចង់រស់នៅ” ជាកន្លែងគួរឲ្យត្រលប់ទៅ និងទាក់ទាញភ្ញៀវទេសចរ។

អាវថ្មីនៅទឹកដីអ៊ុងថ្វយ

នៅឆ្នាំ ២០១៨ ថ្វយសឺន មានកិត្តិយសក្លាយ​ជា​ស្រុក​​ជនបទថ្មីដំបូងគេក្នុងខេត្ត លើសពីផែនទីបង្ហាញ​ផ្លូវ​មួយឆាំ្នបើធៀបនឹងផែនការ។ មិនឈប់ឈរជា​មួយ​នឹង​សមិទ្ធផលសម្រេចបាន បក្ខភាគ អាជ្ញាធរ និង​ប្រជា​ជន​តំបន់ដែនដីអ៊ុងថ្វយ បន្តខិតខំប្រឹងប្រែង និងខិតខំ​សម្រេចបាននូវលក្ខណៈវិនិច្ឆ័យស្រុកជនបទថ្មីលើកកម្ពស់។ “ផ្លែផ្អែម” សម្រាប់ការខិតខំប្រឹងប្រែងនោះគឺ រហូត​​មកដល់ពេលនេះ ឃុំទាំង​ ១៤/១៤ នៃស្រុក​សម្រេ​ច​​បានឃុំជនបទថ្មី ជឿនលឿនលើកកម្ពស់​ ក្នុង​នោះ​មានឃុំជនបទថ្មីគំរូចំនួន ២ (ឃុំឌិញថាញ់ គំរូក្នុង​វិស័យ​រៀបចំផលិតកម្ម ឃុំវិញត្រាច់គំរូក្នុងវិស័យ​អប់រំ​)​។​ ទីរួមស្រុកចំនួន ៣ សម្រេចបានទីក្រុងអារ្យធម៍។ នេះ​គឺជាមូលដ្ឋានសម្រាប់លោក ត្រាន់ លូវក្វាង ឧបនា​យក​រដ្ឋមន្ត្រីរដ្ឋាភិបាល ចុះហត្ថលេខាលើ​សេចក្តី​សម្រេច​​លេខ ៧៥០/QD-TTg ចុះថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ ដោយទទួលស្គាល់ស្រុកថ្វយសឺន សម្រេច​បាន​និយាម ស្រុក ជនបទថ្មី លើកកម្ពស់ឆ្នាំ ២០២៣។

សមិទ្ធផលស្រុកជនបទថ្មីលើកកម្ពស់ របស់​ថ្វយ​សឺន​ គឺសក្តិសមទាំងស្រុង។ ពីកណ្តាលទី​ក្រុង​ឡុង​ស្វៀន​ ទៅស្រុក ថ្វយសឺន តាមផ្លូវខេត្តលេខ ៩៤៣ អ្នកណាក៏ចូលចិត្តនៅពេលធ្វើដំណើរលើផ្លូវខេត្តដែលបានគេឲ្យឈ្មោះថា “ស្អាតបំផុតនៅអានយ៉ាង” នា​ពេល​បច្ចុប្បន្ននេះ ជាមួយនឹងដើមផ្កាត្របែក​ព្រៃនិង​ដើម​ផ្កាមហាហង្សនៅសងខាងផ្លូវ។សម្រាប់ផ្លូវឃុំជិត ៤៣​គីឡូម៉ែត្រ ដែលបានពង្រឹងរឹងមាំ១០០% តាំងពីឆ្នាំ ២០​១៨ មកដល់ពេលនេះ បានវិនិយោគសាងសង់ ធានា​សុវត្ថិភាពសំណង់ចរាចរណ៍ ដាំដើមឈើ បង្កើ​តម្លប់​។

ជាមួយនឹងផ្លូវភូមិ និងផ្លូវអន្តរភូមិចំនួន៣១ខ្សែ មាន​ប្រវែង១១៨,៨៣គីឡូម៉ែត្រ  បានក្រាលកៅស៊ូ ឬ​បេ​តុងតាមស្តង់ដារទាំង១០០%  កើនឡើង​៤០​,០​៣​គ.​ម​ ធៀបនឹងឆ្នាំ ២០១៨។ ស្រដៀងគ្នានេះដែរ ផ្លូវក្នុង​ភូមិ​ចំនួន២១ខ្សែ មានប្រវែង ១៩,៤គ.ម ក៏បាន​វិនិ​យោគ​ពង្រឹង ធានាថាភ្លឺ-បៃតង-ជ្រះ-ស្អាត។ ​ក្នុង​ចំ​ណោម​ ៣១.៧៦៦ គ្រួសារនៅលើភូមិសាស្ត្រ​ ១៤ ឃុំ​ជន​​បទថ្មីលើកកម្ពស់ មាន ២៧.៩០៩គ្រួសារ មានផ្ទះ​ស្នាក់​នៅរឹងមាំ ឬពាក់កណ្តាលរឹងមាំ ស្មើ ៨៧,៨៦%។

បានគេស្គាល់ថាជា “ជង្រុកស្រូវ” របស់ខេត្ត រួម​នឹងការតម្រង់ទិសអភិវឌ្ឍន៍តំបន់វត្ថុធាតុដើម​ស្រូវ​គុណ​ភាព​ខ្ពស់ កំណើនបៃតង និងការបំភាយឧស្ម័នទាប ថ្វយ​សឺន ថែមទាំងលើកទឹកចិត្តបំបែដំណាំដាំដុះ សត្វ​ចិញ្ចឹមសមស្របផងដែរ។ អភិវឌ្ឍន៍បណ្តាផ្នែករបរ​ឧស្សា​​ហកម្មសិប្បកម្ម ពាណិជ្ជកម្ម សេវាកម្ម និង​ទេស​ចរ​ណ៍​។ តាមរយៈនោះ បង្កើនតម្លៃដីផលិតកម្មកសិកម្ម​ ជា​មធ្យម ២១៥លានដុង/ហិកតា។ បង្កើនប្រាក់​ចំ​ណូល​​​ជាមធ្យមសម្រាប់មនុស្សម្នាក់នៅតំបន់ជនបទ ៧៣,​​៥លានដុង/ម្នាក់/ឆ្នាំ កាត់បន្ថយអត្រា​គ្រួសារ​ក្រី​ក្រ​មក​​ត្រឹម​ ១,៣២%។ ស្រុកទាក់ទាញបាន​ធុរកិច្ច​ធំៗ​មក​វិនិ​​យោគផលិតកម្ម ដោះស្រាយការធ្វើ​ឲ្យពលករនៅ​មូល​​ដ្ឋាន​ប្រមាណ ១០ពាន់នាក់។

ធ្វើឲ្យតំបន់លំបាកងើបឡើងវិញ

បើប្រៀបធៀបទៅនឹងមូលដ្ឋានផ្សេងទៀតក្នុងខេត្ត ការធ្វើដំណើរកសាងជនបទថ្មីរបស់ស្រុក ទ្រីតូន មាន​ការលំបាកជាង ដោយចាប់ផ្តើមពីចំណុចទាប និង​ស្ថាន​ភាពសេដ្ឋកិច្ចសង្គមនូវជួបការលំបាកច្រើន។ ទោះ​ជាយ៉ាងណាក៏ដោយ ក៏ចាត់ទុកនេះ​ជាឱ​កាស​មួយ​ដើម្បី​ជំរុញការអភិវឌ្ឍន៍ ជាពិសេសសម្រាប់តំបន់​ដាច់​ស្រ​យាល តំបន់ជនជាតិភាគតិច តំបន់ព្រំដែន និង​ស្រុកនានាខិតខំកសាងជនបទថ្មីដោយមានការប្តេជ្ញាចិត្ត​ខ្ពស់បំផុត។ រហូតមកដល់បច្ចុប្បន្ន មានឃុំចំនួន ៦/​១២​ នៃស្រុកទ្រីតូន បានទទួលស្គាល់ជាឃុំជនបទថ្មី (មាន​ឃុំជនបទថ្មីលើកកម្ពស់ចំនួន ២)។

ថ្មីៗនេះ ក្រុមការងារនៃគណៈសេដ្ឋកិច្ចមជ្ឈិម​បានអញ្ជើញទៅពិនិត្យជាក់ស្តែងគ្រួសារជនជាតិដើមភាគតិចខ្មែរនៅលើភូមិសាស្ត្រឃុំនុយតូ (ស្រុក ទ្រី​តូន​)​។ គណៈប្រតិភូមានការចាប់អារម្មណ៍ចំពោះ​ការផ្លាស់​ប្តូរ​ដ៏ធំនៅក្នុងភូមិស្រុក។ ជំនួសឲ្យផ្លូវ “ក្តៅហុយ​ភ្លៀង​ភក់​ជ្រាំ” មុននេះ គឺជាផ្លូវបេតុងជ្រះស្អាត ត្រជាក់ត្រជំ​មាន​ភ្លើងអុជបំភ្លឺនៅពេលយប់ ជំនួសឲ្យ​ផ្ទះ​ដួល​រលំ​ទៅ​ជា​​ផ្ទះ​​រឹងមាំជាបណ្តើរៗ។

ក្រុមការងារគណៈសេដ្ឋកិច្ចមជ្ឈិមបានអញ្ជើញទៅពិនិត្យស្ថានភាពផលិតកម្មរបស់បងប្អូនខ្មែរនៅស្រុកទ្រីតូន

“គ្រួសារខ្ញុំជាកម្មករស៊ីឈ្នួលគេ គ្មានដីផលិត បានរដ្ឋឧបត្ថម្ភសង់ផ្ទះមួយខ្នងរឹងមាំ ការពារកំដៅថ្ងៃ និង​ភ្លៀង ហើយថែមទាំងបានឧបត្ថម្ភគោពូជ​មួយ​គូ​ទៀត​ ពួកខ្ញុំសប្បាយចិត្តណាស់។ ជារៀងរាល់​ថ្ងៃ ​ក្រៅ​ម៉ោង​​ធ្វើ​ការស៊ីឈ្នួលគេ ខ្ញុំ​ឆ្លៀត​ឱកាច្រូត​ស្មៅ​ឲ្យ​គោ​ស៊ី ​រក​កម្លាំងរកប្រាក់​ចំណេញ” - អ្នកមីង នាង សារុំ ជា​គ្រួ​សារ​​ខ្មែរ​នៅ​ភូមិ​ តូធ្វឺន  (ឃុំ​នុ​យតូ) និយាយ​ដោយ​រំ​ភើប​។

លោក ដោ មិញទ្រី អនុប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជនស្រុក ទ្រីតូន បានឲ្យដឹងថា នុយតូជាឃុំ​មួយ​ដែល​មានជនជាតិភាគតិចខ្មែររស់នៅយ៉ាងច្រើន ស្ថាន​ភាព​សេដ្ឋកិច្ចសង្គមលំបាកខ្លាំង។ ស្រុកបាន​ដាក់​គោល​​ដៅកសាង នុយតូ សម្រេចបាននិយាម​ឃុំ​ជន​បទ​ថ្មី​​ នៅឆ្នាំ ២០២៥ បង្កើតជាកម្លាំង​កសាង​ជន​បទ​ថ្មី​នៅ​តាម​​ឃុំជនជាតិដទៃទៀត។“កម្មវិធីជនបទថ្មី និង​តាម​ណុង​ បង្កើតសន្ទុះអភិវឌ្ឍន៍ដ៏ធំសម្រាប់ស្រុក។ ពីប្រ​ភព​ទុនថវិការដ្ឋ និងសង្គមូបនីយកម្ម មុខមាត់ជនបទ​កាន់​តែផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃក្នុងទិសវិជ្ជមាន។ ទាក់​ទាញធុរកិច្ចធំៗជាច្រើនមកវិនិយោគ បង្កើត​ការ​ងារ​ធ្វើ និងទាញយកផលពីប្រៀបខ្លាំងរបស់ស្រុក។ ជីវ​ភាព​ប្រជាជនបានលើកកម្ពស់” - លោក ដោ មិញទ្រី បាន​វាយតម្លៃ។

បង្កើត​ជំហរ និងកម្លាំងថ្មី

អានយ៉ាង ជាខេត្តដើមប្រភពទន្លេគឺវឡុង ផ្ទៃ​ដី​ផលិត​កសិកម្មស្មើជិត ៨០% ក្នុងចំណោមផ្ទៃ​ដីធម្ម​ជាតិ​ជា​សរុបរបស់ខេត្ត ៣៥៣.៧០០ហិកតា។ ជាមួយ​នឹង​ប្រ​ជាសាស្ត្រជាង ១,៩ លាននាក់ (ធំជាង​គេនៅតំ​បន់​វាល​ទំនាបទន្លេគឺវឡុង) ប៉ុន្តែច្រើនជាង ៦៨,៤% រស់​នៅ​ក្នុងតំបន់ជនបទ។ ជនជាតិភាគតិចមានចំនួន ៥,​១៧​% (ភាគច្រើនជាជនជាតិភាគតិចខ្មែរ និងចាម) ការ​ខិតខំប្រឹងប្រែងកសាងជនបទថ្មីមានអត្ថន័យជាក់ស្តែងក្នុង​ការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ លើកកម្ពស់​ជីវ​ភាព​សម្ភារៈ​ និងស្មារតីរបស់ប្រជាជន។

លោក ផាម ថៃប៊ិញ  អនុប្រធានការិយាល័យ​សម្រប​សម្រួលជនបទថ្មីខេត្ត បាននិយាយថា នៅពេល​ចាប់​ផ្តើមផ្សព្វផ្សាយកសាង ជនបទថ្មី (ឆ្នាំ ២០១១) ចំ​ណុច​​ចាប់ផ្តើមរបស់ខេត្តអានយ៉ាង មានកម្រិតទាប ដោយ​មានឃុំជាង ៩០% (១០៨/១១៩ឃុំ) សម្រេច​បាន​ក្រោម ៥ លក្ខណៈវិនិច្ឆ័យ លក្ខណៈថវិការដ្ឋ និង ការ​កៀរគរធនធានសង្គមនៅជួបការលំបាកច្រើន។ ទោះ​​បីជាយ៉ាងណាក៏ដោយ  ដោយ​សារការ​ខិតខំ​ប្រឹង​ប្រែង​ជាច្រើន រហូតមកដល់ពេលនេះ ខេត្តទាំងមូល​មាន​ឃុំចំនួន ៧៦/១១០សម្រេចបាននិយាមជនបទថ្មី (អត្រា​ស្មើ៦៩,០៩%) ជាមធ្យម ១៧លក្ខណៈ​វិនិ​ច្ឆ័យ​/ឃុំ​ ឃុំជនបទថ្មីលើកកម្ពស់ចំនួន ៣៤ ឃុំ​ជន​បទ​គំរូ​ចំ​នួន​ ២ ភូមិចំនួន ១៤ នៅតាមឃុំជាប់ព្រំដែន និង​ឃុំ​លំ​បាក​ សម្រេចបានភូមិ ជនបទថ្មី។

​ចំពោះថ្នាក់ស្រុក ទីក្រុង ចូវដុក និងទីក្រុង ឡុង​ស្វៀន​ បានបញ្ចប់ភារកិច្ចកសាងជនបទថ្មី។ ស្រុក ថ្វយ​សឺន​ទើបតែទទួលបានស្រុកជនបទថ្មីលើកកម្ពស់។​ខេត្ត​​បាន​កំណត់​គោលដៅដល់​ឆ្នាំ​២០២៥ ​នឹង​មាន​អង្គ​ភាព​​ថ្នាក់​ស្រុក​ចំនួន​៣​បន្ថែម​ទៀតសម្រេច​និយាមជន​បទ​​ថ្មីឬក៏​បញ្ចប់​ភារកិច្ច​កសាងជនបទថ្មី។​មក​ដល់​បច្ចុ​ប្ប​ន្ន​ ស្រុក ចើម៉ើយ បានអនុវត្ត​សម្រេច​បាន​លក្ខណៈ​វិនិ​ច្ឆ័យ ៧/៩ និងសន្ទស្សន៍២៨/៣៦ ​ ស្រុកចូវ​ថាញ់​សម្រេច​បាន​លក្ខ​ណៈ​វិនិច្ឆ័យ ៤/៩និងសន្ទស្សន៍ ២៧/​៣៦​។ ដោយឡែកទីរួមខេត្ត តាន់ចូវ​ បាន​កសាង​ផែន​ទី​ផ្លូវ​ដល់ចុងឆ្នាំ ២០២៤និងឃុំសម្រេច​បាន​លក្ខណៈ​វិនិ​ច្ឆ័យ​​ជនជនបទថ្មី ១០០% (មានឃុំជនប​ទថ្មីលើក​កម្ពស់​ចំនួន ៣) និងសង្កាត់សម្រេចបាន​និយាមទី​ក្រុង​អារ្យ​ធម៌​ ហើយឆាប់បញ្ចប់ភារកិច្ចកសាងជនបទថ្មី។

បន្ទាប់ពីរយៈពេល ១៣ ឆ្នាំផ្សព្វផ្សាយអនុវត្ត​ការ​កសាង​ជនបទថ្មី អានយ៉ាងទទួលបានលទ្ធផល​ល្អ​ឥត​ខ្ចោះ កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ជា​មួយ​​នឹងសញ្ញាច្បាស់លាស់ជាច្រើន បង្កើត​ជាមុខ​មាត់​តំបន់ជនបទថ្មីធំទូលាយ កាត់បន្ថយ​គម្លាត​រវាង​តំបន់ជនបទ និងទីក្រុង។​សោភ័ណ្ឌភាព​បរិ​ស្ថាន​បៃតង - ជ្រះ -ស្អាតបានការពារនិងកែលម្អ។ បណ្តា​គុណតម្លៃវប្បធម៌ពិសេសបានអភិរក្ស និង​ពង្រីក​តម្លៃ៕

ប្រែ៖ ណារីពៅ


មាតិកា

23f92513-3d5f-44eb-a996-6a2e5d07f337

“Quả ngọt ” nông thôn mới

/wps/wcm/connect/a4a2af56-3662-4f1a-8f07-b5ab51fd2a93/158s-4quangot3.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-a4a2af56-3662-4f1a-8f07-b5ab51fd2a93-p5RnNd4