សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ទម្រង់ផលិតកម្មកសិកម្មមានប្រសិទ្ធភាពជាច្រើននៅស្រុកចូវថាញ់

ថ្ងៃបង្ហោះ 11/09/2024 |

ជាមួយនឹងប្រៀបខ្លាំងផលិតកសិកម្ម កសិករជាច្រើននៅស្រុក ចូវថាញ់ បានបំបែរចនាសម្ព័ន្ធដំណាំដាំដុះយ៉ាងក្លាហាន និងផ្លាស់ថ្មីឥតឈប់ឈរនូវគំនិតវប្បកម្ម ផ្សារភ្ជាប់ និងសហការក្នុងផលិតកម្ម-អាជីវកម្មស្របតាមតម្រូវការរបស់មូលដ្ឋាននីមួយៗ។ តាមរយៈនោះ មានទម្រង់ផលិតកម្ម និងអាជីវកម្មមានប្រសិទ្ធភាពជាច្រើនបានលេចឡើង នាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់បានបើកទូលាយ រួមចំណែកក្នុងការបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពរស់នៅសម្រាប់កសិករ និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

លោក ង្វៀន ផាមទ្វឺន ប្រធានការិយាល័យ​កសិ​កម្ម​ និងអភិវឌ្ឍន៍ជនបទស្រុក ចូវថាញ់ បានឲ្យដឹងថា៖ ក្នុង​ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ស្រុក ចូវថាញ់ បាន​ជំ​រុញ​​យ៉ាងសកម្មនូវការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើង​វិញ​ ជាពិសេសផ្តោតយកចិត្តទុកដាក់លើ​ការកសាង​តំ​បន់ផលិតកម្មឯកទេសប្រមូលផ្តុំជាច្រើនជាមួយដំណាំដាំដុះ សត្វចិញ្ជឹមដែលមានលក្ខណៈសមស្របជាមួយ​ដី និង​សម្របទៅនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹម​នឹង​នោះ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធជាបណ្តើរៗ ដើម្បី​បម្រើ​ដល់ផលិតកសិកម្ម។ពង្រឹង និងលើកកម្ពស់​ស​ម​ត្ថ​​ភាពសហករណ៍ ក្រុមសហការ និងក្រុមតភ្ជាប់រវាង​កសិ​ករនឹងកសិករ រវាងកសិករ និងធុរកិច្ច។ ទន្ទឹម​និង​នោះ​ ត្រូវសហការជាមួយផ្នែកឯកទេស​ផ្ទេរយ៉ាង​សកម្ម​នូវ​បច្ចេកវិជ្ជាទំនើប វិទ្យាសាស្ត្រ និងបច្ចេកទេសជឿន​លឿន​ទៅក្នុងផលិតកម្ម ជាពិសេសបច្ចេក​វិជ្ជាផលិត​កសិ​កម្ម​ស្អាត កសិកម្មសរីរាង្គផ្សារភ្ជាប់នឹង​ការបំបែ​រច​នា​​សម្ព័ន្ធផលិតកម្មសមស្រប រួមចំណែកលើកកម្ពស់​ផលិត​ភាព គុណភាព និងបង្កើនការប្រកួត​ប្រជែង​លើ​ទី​ផ្សារ​។

អនុវត្តផែនការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ​ ស្រុក ចូវថាញ់ បានតម្រូវឲ្យបណ្តាផ្នែក អង្គភាព និង​មូលដ្ឋាន ផ្សព្វផ្សាយភារកិច្ចសំខាន់​ៗ ស្តីពីផលិត​ក​ម្ម​​ក​សិកម្ម។ ក្នុងនោះ ផ្តោតលើការពង្រីកប្រៀបខ្លាំង ជំ​រុញ​កិច្ចសហប្រតិបត្តិការ ផ្សារភ្ជាប់ និងរៀបចំផលិត​កម្ម​ឡើង​វិញ។ទន្ទឹមនឹងនោះ កសាងបណ្តើរៗនូវតំបន់​ផលិ​ត​​​ឯកទេសប្រមូលផ្តុំ ជាមួយនឹងដំណាំគ្រប់ប្រភេទ និង​សត្វ​ចិញ្ជឹមសមស្របនៅក្នុងមូលដ្ឋាននីមួយៗ ដើម្បី​បង្កើត​​លក្ខ​ខណ្ឌសម្រាប់កសិករទទួលបានវិទ្យាសាស្ត្រ និង​បច្ចេកទេសជឿនលឿនក្នុងវិស័យកសិកម្ម។ តាម​រយៈ​នោះ មានកសិករជាច្រើនហ៊ានគិត ហ៊ានធ្វើ ហ៊ាន​ពិ​សោធន៍​ និងពង្រីកប្រភេទរុក្ខជាតិ និងសត្វថ្មីៗ រួម​ចំ​ណែក​​ក្នុងការធ្វើពិពិធកម្មផលិតកម្ម និងអភិវឌ្ឍផ្នែក​វិជ្ជា​ជីវៈ​ និងសេវាកម្មថ្មីៗ ដែលនាំមកនូវប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។

កសិករទៅមើលស្រែវប្បកម្មពូជ​ស្រូវ ហុងឡុង ៥៥៥ នៅឃុំ ប៊ិញហ្វា

ដើម្បីកាត់បន្ថយការចំណាយ និងការថែទាំ លោក ហ្វិញក្វាងមិញ (ស្នាក់នៅភូមិ ភូហ្វា ១  ឃុំ ប៊ិញ​ហ្វា​) វប្បកម្មពូជស្រូវ ហ៊ឹងឡុង ៥៥៥ ក្នុងរដូវ​ដើម​​ឆាំ្ន២០​២៤ អនុវត្តបច្ចេកទេសសាបសំណាប និង​ស្ទូង​ស្រូវ​ ដោយបរិមាណគ្រាប់ពូជ ១២គីឡូក្រាម/​១០០​០​ម​២  ផ្តល់ទិន្នផលជាង ៩តោន/ហត.។ ជាមួយនឹង​តម្លៃ​លក់​ ៧.៥០០ដុង/គីឡូក្រាម (ស្រូវទទឹក)។ បន្ទាប់​ពី​ផាត​​ចំណាយ​រួច លោកនៅ​ចំណេញ​ជិត ៣​លាន​ដុង​ក្នុង​​មួយកុង។ លោក ហ្វិញក្វាងមិញ ចែករំលែកថា៖ “ឆ្លង​កាត់រដូវដាំដុះចំនួន២ ប្រសិនបើយើងថែទាំបានល្អ ផ្តល់​ជីពេញលេញនិងធានាប្រភពទឹកសមស្រប គឺ​ស្រូវ​លូត​លាស់បានយ៉ាងល្អ មានសត្វល្អិត និងជំងឺតិច ផ្តល់​ទិន្ន​ផលខ្ពស់ជាងពូជបណ្តាស្រូវដែលដាំដុះ មុននេះ”។

ដោយសារមានការបំបែរចនាសម្ព័ន្ធដំណាំយ៉ាងក្លា​ហាន លោក ត្រាន់វ៉ាន់គៀត (ស្នាក់នៅភូមិ តាន់​ថាញ់​​ ឃុំតឹនភូ) បានទទួលជោគជ័យជាមួយ​នឹង​ទម្រង់​ដាំ​ទុរេន។ ដើម្បីកាត់បន្ថយថ្លៃដើម និងកម្លាំងពលកម្ម លោកបានវិនិយោគបន្ថែមប្រព័ន្ធធារាសាស្រ្តសន្សំសំចៃទឹកសម្រាប់ចំការទុរេនរបស់គាត់។ក្រៅពីនេះ លោក​ក៏​ឆ្លៀត​ឱកាស​យកទំហំ​ដី​ទំនេរ​ចន្លោះ​​ដើម​ទុរេនម្បី​ដាំបន្ថែម​ក្រូច​និងដូងដើម្បី​រក​ចំ​ណូ​ល​​​បន្ថែម។ “ទៅទន្ទឹមនិងការអនុវត្តបច្ចេកវិជ្ជាខ្ពស់ទៅ​ក្នុង​កា​រវប្បកម្ម ខ្ញុំនឹងវិនិយោគលើទេសភាពខ្នាតតូច​មួយ​​ចំនួនទៀត និងបើកសេវាកម្មទេសចរណ៍ធម្មជាតិ​សម្រាប់​ភ្ញៀវទេសចរនៅទីជិតនិងឆ្ងាយ មករកបទ​ពិ​សោធ​​ន៍ និងរីករាយជាមួយទុរេន” - លោក គៀត ចែករំ​លែក​។

ចិញ្ចឹមអន្ទង់ពូជនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

ទម្រង់ចិញ្ចឹមពពែដោយប្រើផលិតផលជីវសាស្រ្ត

ជាមួយនឹងការជំរុញខ្លាំងការបំបែរចនាសម្ព័ន្ធដំណាំដាំដុះ កសិករស្រុកចូវថាញ់ក៏បានអភិវឌ្ឍន៍​ទម្រង់​ចិ​ញ្ជឹម​សត្វ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ក្នុង​នោះ​ ត្រូវនិយាយដល់ទម្រង់​​ចិញ្ចឹម​អន្ទង់​របស់បង ផាន​ង៉ុក​ធ្វឺន  (ស្នាក់នៅ​ភូមិ ហ្វាថាញ់ ឃុំ ហ្វាប៊ិញថាញ់) បង​ ឡេថាញ់ទ្វឺន (ស្នាក់នៅ​ភូមិអានហ្វា ឃុំវិញប៊ិញ)។ ទម្រង់​ចិញ្ចឹមអន្ទង់ពាណិជ្ជកម្ម និងចិញ្ចឹមអន្ទង់​ពូជ​របស់​លោក​ ង្វៀនវ៉ាន់ឌឿង (ស្នាក់នៅភូមិ វិញភឿក ឃុំ វិញប៊ិញ)។ ទម្រង់ចិញ្ចឹមពពែដោយប្រើប្រាស់​ផលិត​ផល​ជីវសាស្រ្តរបស់បង ហាមិញង្វ៉ាន (ស្នាក់​នៅ​ភូមិ​អាន​ភូ ឃុំ អានហ្វា)។ ទម្រង់ចិញ្ចឹមកង្កែប​ថៃរបស់​លោក​ ដនវ៉ាន់ប៊ឹក (ឃុំ វិញញួន)។ ទម្រង់ចិញ្ចឹម​អន្ទង់​គ្មាន​​ភក់តាមស្តង់ដារ​ VietGap សម ស្របនឹងស្ថាន​ភាព​ជាក់​ស្តែងក្នុងមូលដ្ឋាន។កសិករអាចទាញ​យក​អត្ថ​​ប្រយោជន៍ពីផ្ទៃដីជុំវិញផ្ទះសម្រាប់ធ្វើកសិកម្ម ហើយ​ដើមទុនវិនិយោគសម្រាប់ទម្រង់ក៏មិនខ្ពស់ប៉ុន្មាន។ជាមួយអាងចិញ្ចឹមអន្ទង់ពាណិជ្ជកម្មនីមួយៗមានផ្ទៃដីប្រហែល​ ៤០ម២ បន្ទាប់ពីចិញ្ចឹមបានប្រហែលជាពី ៨-១០ខែ លក់​ក្នុងតម្លៃពី២០០ពាន់ទៅ២៥០ពាន់ដុង/គីឡូក្រាម អាច​នាំមកនូវប្រាក់ចំណេញជាង ៣០លានដុង/អាង។ - លោក ផានង៉ុកធ្វឺន (ស្នាក់នៅភូមិ ហ្វាថាញ់ ឃុំ ហ្វា​ប៊ិញ​ថាញ់) ចែករំលែក។

មិនត្រឹមតែប្រើចំបើងដើម្បីបណ្តុះផ្សិតប៉ុណ្ណោះទេ​ លោក ត្រាន់វ៉ាន់ថាញទ្វៀន (នៅភូមិ តាន់ថាញ់ ឃុំ វិញថាញ់) ប្រើចំបើងបន្ទាប់ពីប្រមូលផលស្រូវ (ឬចំបើង​បន្ទាប់​​ពីដាំផ្សិត) ដើម្បីផ្អាប់ជាជីកំប៉ុវសរីរាង្គសម្រាប់​ដំ​ណាំ​​។វិធីធ្វើនេះ រួមចំណែកកាត់បន្ថយថ្លៃដើម​ផលិត​កម្ម​ និងកាត់បន្ថយការដុតចំបើងដែលបណ្តាល​ឲ្យ​មាន​ការ​បំពុលបរិស្ថាន។ ជាមួយនឹងកសិដ្ឋានផ្សិតចំបើង រាង​ដូច​បំពង់ចំនួន ២  (៤០ម២/កសិដ្ឋាន) លោក ទ្វៀន រក​ចំ​ណូលបានពី ៣០ទៅ ៤០ លានដុង/ឆ្នាំ។

“អាស្រ័យដោយទទួលបានការគាំទ្រពីវិទ្យាសាស្ត្រ និងបច្ចេកទេស ការដាំផ្សិតចំបើងមាន​ភាព​សាមញ្ញ​ណាស់​នោះគឺ ដំណើរការដោះស្រាយចំបើង និងដោះ​ស្រាយ​បាក់តេរីក្នុងរោងដាំផ្សិតមានការថយចុះខ្លាំង​និង​មានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងទ្វេរដងធៀបនឹងការដាំ​ផ្សិតចំបើងនៅខាងក្រៅ”។ ទីផ្សារផ្សិត​ចំបើង​ទូលំ​ទូ​លាយ​ យតម្លៃស្ថិរភាព ដូច្នេះមានអារម្មណ៍សុវត្ថិភាព”-លោក​ ទ្វៀនចែករំលែក។

នាពេលខាងមុខ ស្រុក ចូវថាញ់ នឹងបន្តផ្តោត​យក​​​ចិត្តទុកដាក់លើការរៀបចំរចនា​សម្ព័ន្ធឡើង​វិញ​តា​ម​​​​ទិសអភិវឌ្ឍន៍ទំនើប ផ្សារភ្ជាប់ជាមួយការធ្វើអាជីវកម្ម និងទាញយកប្រៀបខ្លាំងពីមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ជានិរភាព។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការកៀរគរ​កសិ​ករ​​ឲ្យអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកទេសជឿនលឿន​ទៅ​ក្នុង​ផលិតកម្ម ដោយផ្តោតលើការរៀបចំផលិត​កម្មក​សិ​កម្ម​សរីរាង្គ ដោយសុវត្ថិភាព និងកសិកម្មអនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់។ ពង្រីកទម្រង់ផលិតកម្ម-អាជីវកម្ម​មានប្រ​សិទ្ធ​ភាព នាំមកជូននូវតម្លៃសេដ្ឋកិច្ចខ្ពស់ជាដើម។ តាម​រយៈ​​នោះ រួមចំណែកលើកកម្ពស់តម្លៃផលិតផល បង្កើ​ន​​ការប្រកួតប្រជែងលើទីផ្សារ ធានានូវក្បាលចេញ​ស្ថិរ​ភាព​ លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតី​របស់​ប្រ​ជា​ជន​​ ជំរុញសេដ្ឋកិច្ច-សង្គមអភិវឌ្ឍន៍៕

ប្រែ៖ ណារីពៅ


មាតិកា

10e88a1c-7bab-44ee-bb04-ef752f8ffaad

Nhiều mô hình sản xuất nông nghiệp hiệu quả ở huyện Châu Thành

/wps/wcm/connect/f8bdb64e-930a-4ca9-a7d5-89d985cb1af4/z5724073030764_265393c1d6418564f838da5a97265270.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-f8bdb64e-930a-4ca9-a7d5-89d985cb1af4-p8ojVQ3