សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាងបើកព្រឹត្តិការណ៍ស្តីពីការផ្ដើមអាជីព “តភ្ជាប់ដើម្បីជំរុញការផ្ដើមអាជីព និងផ្តើមអាជីពផ្លាស់ថ្មីច្នៃប្រឌិតខេត្តអានយ៉ាង ប្រកបដោយប្រសិទ្ធភាពក្នុងបរិបទថ្មី"

ថ្ងៃបង្ហោះ 12/09/2024 |

នារសៀលថ្ងៃទី១២ ខែកញ្ញា នៅផ្ទះសំណាក់របស់ខុទ្ទកាល័យគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានប្រព្រិត្តទៅនៅសិក្ខាសាលា “តភ្ជាប់ដើម្បីជំរុញការផ្តើមអាជីព និងផ្តើមអាជីពផ្លាស់ថ្មីច្នៃប្រឌិតដោយប្រសិទ្ធភាព”។

ទិដ្ឋភាពសន្និបាត

ថ្នាក់ដឹកនាំ​ធ្វើអធិបតីភាព​សន្និបាត

អញ្ជើញចូលរួមមានលោក ឡេវ៉ាន់ភឿក អនុប្រ​ធាន​គណៈកម្មាធិការប្រជាជនខេត្ត។ លោកស្រី ង្វៀន​ធី​ធឿងលិញ នាយករងនៃសហព័ន្ធពាណិជ្ជកម្ម និង​ឧស្សាហកម្មវៀតណាមសាខាតំបន់វាលទំនាបទន្លេគឺវឡុង។ លោក ផាមមិញតាំ ប្រធានមន្ទីរផែនការ និង​វិនិ​យោគ​ រួមជាមួយនឹង​សមាជិក​បណ្តាញ​ ផ្តើមអាជីវកម្ម​តំបន់​វាលទំនាបទន្លេគឺវឡុង ថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែក​ខេត្ត​។ គណកម្មាធិការប្រជាជនស្រុក ទីរួមខេត្ត ក្រុង​ សហគមន៍ផ្តើមអាជីព និងយុវជន​ផ្តើមអាជីព។

នេះជាព្រឹត្តិការណ៍ដំបូងក្នុងខ្សែចង្វាក់ព្រឹត្តិការណ៍​​ស្តីពីការផ្តើមអាជីវកម្ម “តភ្ជាប់ជំរុញខ្លាំង​ការផ្ដើម​អា​ជីព​​និងផ្តើមអាជីពផ្លាស់ថ្មីច្នៃប្រឌិតខេត្តអានយ៉ាង” ដែ​ល​​អា​ស្រ័យ​ដោយខេត្ត អានយ៉ាងសហការជាមួយ​នឹងស​ហ​ព័ន្ធ​ពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមសាខា​តំបន់​វាល​ទំនាបទន្លេគឺវឡុងរៀបចំឡើង។

រយៈពេលកន្លងទៅនេះ ការអនុវត្តតាម​កាណែ​នាំ​របស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីផ្តើមអាជីព ដូចជាគម្រោង ៨៤៤ “គាំទ្រប្រព័ន្ធអេកូ​ឡូស៊ី​ផ្លាស់​ថ្មីច្នៃប្រឌិតជាតិដល់ឆ្នាំ ២០២៥"។ គម្រោង ៩៣​៩​ “គាំទ្រនារីផ្ដើមអាជីពដំណាក់កាល ២០១៧ - ២០​២៥​" និ​ងគម្រោង ១៦៦៥ “គាំទ្រសិស្សនិស្សិត​ផ្តើម​អា​ជីព​​រហូតដល់ឆ្នាំ ២០២៥” ។

គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បាន​យកចិត្តទុកដាក់ជាពិសេសដល់ការងារជួយដល់ការផ្ដើមអាជីព តាមរយៈវត្តមានរបស់ការផ្ដើម​អាជីព​ក្នុងចំ​ណោម​សន្ទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត អាន​យ៉ាង បានញ៉ាំងឲ្យការផ្តើមអាជីពគឺជា​សកម្មភាព​មួយក្នុងចំណោមសកម្មភាពមានសារៈសំខាន់ក្នុងការជំរុញ​កម្លាំងធុរជនថ្មី ថាមវន្ត គុណភាព និងច្នប្រឌិត​ជា​ដើម​​ដោយវិធីចេញកម្មវិធី ឯកសារ ផែនការ ក៏ដូច​ជា​ការ​ណែនាំ អនុវត្តសកម្មភាពផ្តើមអាជីវកម្ម​ជាច្រើន​នៅ​ក្នុង​ខេត្ត​។

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការ​ប្រជា​ជន​​ខេត្ត ថ្លែងមតិបើកសន្និបាត

ថ្លែងមតិបើកសន្និបាត លោក ឡេវ៉ាន់ភឿក  អនុ​ប្រ​ធានគណៈកម្មាធិការប្រជាជនខេត្ត បានឲ្យដឹងថា នេះ​​ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីបំផុសគំនិត និង​បង្កើត​ជាកម្លាំងចលករ ជំរុញបំណងប្រាថ្នា​ចង់ចាប់​ផ្តើម​អា​ជីព​ ផ្លាស់ថ្មីច្នៃប្រឌិតរបស់យុវជន នារី និងសហ​គម​ន៍​​ផ្តើមអាជីពលើភូមិសាស្ត្រខេត្ត។ ​តាមរយៈ​ព្រឹត្តិ​ការ​ណ៍​នេះ​ ខេត្ត អានយ៉ាង សង្ឃឹមថា ជាមួយ​នឹង​បទ​ពិ​សោធ​ន៍ សមត្ថភាព និងភាពឆ្លាតវៃរបស់ខ្លួន អ្នក​ជំ​នាញ​​ការ អ្នកគ្រប់គ្រង សហគមន៍ផ្តើមអាជីពអាចផ្លាស់​ប្តូរ​ ចែករំលែកការគិតថ្មី និងចក្ខុវិស័យថ្មី អំពីនិន្នាការ ដំ​ណោះ​ស្រាយបច្ចេកវិជ្ជាថ្មី និងបណ្តាផលិតផល​នា​ពេល​អនាគត។ នេះក៏ជា ឱកាសដ៏ល្អសម្រាប់ធុរកិច្ច អង្គ​ការ និងបុគ្គលនានាក្នុង និងក្រៅខេត្តជំរុញខ្លាំងការ​ផ្សព្វផ្សាយផលិតផល/សេវាកម្មវិទ្យាសាស្រ្តបច្ចេកទេសនិង​ផលិតផលសំខាន់ៗ តភ្ជាប់ផលិតផលទៅដល់​អ្នក​ប្រើ​ប្រាស់​ អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង សហ​គមន៍​ធុរ​កិច្ច​ជា​ដើម ក៏ដូចជាគាំទ្រ ដល់ការអភិវឌ្ឍន៍​ទីផ្សារវិទ្យា​សាស្ត្រ​ និងបច្ចេកវិជ្ជា។

លោកស្រី ង្វៀនធីភឿងលិញ អនុប្រធាន​សហព័ន្ធ​ពាណិជ្ជ​កម្ម និងឧស្សាហកម្មវៀតណាម - សាខាតំបន់​វាលទំ​នាបទន្លេគឺវឡុង អនុប្រធានបណ្តាញផ្តើមអាជីព​តំ​បន់​វាលទំនាបទន្លេគឺវឡុង ថ្លែងមតិក្នុងសន្និបាត

នៅក្នុងសិក្ខាសាលា “ការតភ្ជាប់ជំរុញការផ្ដើម​អា​ជីព​​ផ្លាស់​ថ្មីច្នៃប្រឌិតប្រសិទ្ធភាព” គណៈប្រតិភូ​បាន​ដោះ​​ដូរ ចែករំលែក និងស្វែងរកមធ្យោបាយដ៏មាន​ប្រ​សិទ្ធ​​ភាពសម្រាប់ជំរុញការផ្ដើមអាជីព និងផ្តើមអាជីពច្នៃ​ប្រ​ឌិត​នៅតំបន់វាលទំនាបទន្លេគឺវឡុងនិយាយរួម និង​ខេត្ត​អានយ៉ាងនិយាយដោយឡែក តាមរយៈនោះ​អភិ​វឌ្ឍ​​បរិយាកាសអាជីវកម្មផ្លាស់ថ្មីច្នៃប្រឌិត រួមចំណែក​ធ្វើ​ឲ្យល្អឥតខ្ចោះ ប្រព័ន្ធអេកូឡូស៊ីនៃការ​ផ្តើម​អាជីព​របស់​ខេត្ត​ បង្កើតបរិយាកាសល្អបំផុត​សម្រាប់ធុរកិច្ច​អភិ​វឌ្ឍ​ន៍​។​​ ចូលរួមក្នុងសិក្ខាសាលា មានវាគ្មិន ង្វៀនធី​ធឿង​លិញ​ - អនុប្រធានសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហ​កម្ម​វៀត​ណាម - សាខាតំបន់វាលទំនាបទន្លេគឺវឡុង អនុប្រធានបណ្តាញផ្តើមអាជីពតំបន់វាលទំនាបទន្លេគឺវឡុង។ លោកស្រី ង្វៀនធីគ្វៀន - អនុប្រធាន​ប្រចាំ​ការ​សមា​គមនារីខេត្តអានយ៉ាង។  លោកបណ្ឌិត ង្វៀន​ហ៊ូវ​ទ្រី​ - សកលវិទ្យាធិការរងនៃសកល​វិទ្យាល័យ​អាន​យ៉ាង​។​  លោកវេជ្ជបណ្ឌិត វូមិញទូ - ស្ថាបនិក និងជា​នា​យក​ក្រុម​ហ៊ុន ឯកបុគ្គលទទួលខុសត្រូវកម្រិត ពាណិជ្ជកម្ម-សេ​វាកម្ម។ លោក ហ្វិញកុងតាន់ នាយកក្រុមហ៊ុន ទទួល​ខុ​សត្រូវមានកម្រិត Websolife ។

ខ្សែចង្វាក់កម្មវិធីមានព្រឹត្តិការណ៍ចំនួន ៣ បាន​ប្រ​ព្រឹត្ត​​ទៅក្នុងរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី ១២ខែកញ្ញា ដល់​ថ្ងៃទី ១៣ខែកញ្ញា ឆ្នាំ ២០២៤ រួមមាន៖ សិក្ខា​សា​លា “តភ្ជាប់ដើម្បីជំរុញការផ្តើមអាជីពនិង​ផ្តើម​អាជីព​ផ្លាស់ថ្មីច្នៃប្រឌិតដោយប្រសិទ្ធភាព"។ប្រជុំសមាជិកបណ្តាញ ផ្តើមអាជីពតំបន់វាលទំនាបទន្លេគឺវឡុងលើកទី ១ ឆ្នាំ ២០២៤។ សិក្ខាសាលា “បណ្តាដំណោះ​ស្រាយ​ជំ​រុញ​ខ្លាំងប្រព័ន្ធអេកូឡូស៊ីផ្តើមអាជីពខេត្តអានយ៉ាង”៕

ប្រែ៖ ណារីពៅ


មាតិកា

9b101275-0970-44c4-b355-bede03d31da7

An Giang khai mạc Chuỗi sự kiện về khởi nghiệp “Liên kết thúc đẩy khởi nghiệp, khởi nghiệp đổi mới sáng tạo tỉnh An Giang hiệu quả trong bối cảnh mới”

/wps/wcm/connect/b1d0eac7-eb9a-4fae-8fa7-643ae9d48ab2/kmkntmdbscl.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-b1d0eac7-eb9a-4fae-8fa7-643ae9d48ab2-p8otWPZ