សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាងប្តេជ្ញាខិតខំអនុវត្តឲ្យបានល្អចលនា “៥០០ ថ្ងៃយប់ប្រឡងប្រណាំងដើម្បីបញ្ចប់ ៣.០០០ គីឡូម៉ែត្រ ផ្លូវល្បឿនលឿន”

ថ្ងៃបង្ហោះ 19/09/2024 |

អនុវត្តសារលិខិតផ្លូវការលេខ ៦៧៣/TTg-CN របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្តីពីការផ្សព្វផ្សាយភារកិច្ចសំខាន់ៗ ដើម្បីខិតខំបញ្ចប់ផ្លូវល្បឿនលឿនប្រវែង ៣.០០០ គីឡូម៉ែត្រ នៅចុងឆ្នាំ ២០២៥ នូវថ្ងៃទី ១៣ ខែកញ្ញា លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានប្រគល់ភារកិច្ចឲ្យគណគ្រប់គ្រងគម្រោងវិនិយោគសាងសង់សំណង់ចរាចរណ៍ និងកសិកម្មខេត្ត ដោយស្មារតីទទួលខុសត្រូវ និងប្តេជ្ញាខិតខំអនុវត្តឲ្យបានល្អនូវចលនាប្រឡងប្រណាំង “៥០០ថ្ងៃយប់ប្រឡងប្រណាំងដើម្បីបញ្ចប់ ៣.០០០គីឡូម៉ែត្រផ្លូវល្បឿនលឿន” សហការ ជាបន្ទាន់ជាមួយមន្ទីរផ្នែក និងមូលដ្ឋានពាក់ព័ន្ធ ផ្តោតលើការផ្សព្វផ្សាយអនុវត្តខ្លឹមសារណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ត្រាន់ហុងហា។

រូបថត - គេហទំព័រព័ត៌មានអេឡិចត្រូនិកខេត្ត

យោងតាមនោះ នូវថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០​២៤​ នៅខេត្តដាក់ឡាក់ លោកនាយករដ្ឋមន្ត្រី​រដ្ឋាភិ​បាល​ ផាមមិញជីញ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង និងសរសើរមជ្ឈិមបានបើកដំណើរការបំផុសចលនាប្រឡងប្រណាំង“៥០០ថ្ងៃ យប់ប្រឡងប្រណាំ​ដើម្បី​បញ្ចប់​ផ្លូវល្បឿនលឿន៣.០០០គីឡូម៉ែត្រ”។ នេះគឺ​ជា​ចលនា​មានអត្ថន័យជាក់ស្តែង ដើម្បីខិតខំបំពេញដោយ​ជោគ​ជ័យ​នូវសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១៣ និង​អបអរសាទរមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅកាន់មហាសន្និបាតបក្សលើកទី១៤។

ឆ្លើយតបនឹងចលនាប្រឡងប្រណាំងនេះ លោក​ឧប​នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ត្រាន់ហុងហា បាន​ស្នើឲ្យ​បណ្តា​អង្គភាពផ្សព្វផ្សាយភារកិច្ចសំខាន់ៗមួយចំនួន ជាក់​ស្តែងគឺបណ្តាខេត្ត ក្រុងក្រោមឱវ៉ាទមជ្ឈិម​ដែល​មាន​គម្រោងផ្លូវល្បឿនលឿនកំពុងអនុវត្ត មាន​រ៉ែ​សម្ភារៈ​ផ្គត់ផ្គង់សម្រាប់គម្រោង៖ ចាំបាច់ត្រូវតែ​កៀរគរ​ប្រព័ន្ធ​​នយោបាយទាំងមូលឲ្យ ​ចូលរួម​ក្រោម​ការ​ដឹកនាំ​និង​​ការ​​ណែនាំ​របស់​បក្ខភាគគ្រប់លំដាប់ថ្នាក់ និងការ​គ្រប់​គ្រងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លើក​កម្ពស់​តួនា​ទី​របស់អ្នកជាប្រមុខ ឃោសនា បំផុសចលនា ពន្លឿន​​ល្បឿនរំដោះផ្ទៃរាប ជំលៀសហេដ្ឋារចនាសម្ព័ន្ធ​បច្ចេក​ទេស ក្នុងនោះ​ផ្តោត​លើ​ការ​វិនិយោគសាងសង់​តំបន់​​តាំង​ទី​លំនៅ​ថ្មី​ដោយ​ធានា​ថា​ប្រជាជន​មាន​កន្លែង​ថ្មី​​ដើម្បី​​រស់​នៅ​យ៉ាង​ហោច​ណាស់​ស្មើ ​ឬ​ល្អ​ជាង​កន្លែង​តាំង​​ទី​លំនៅ​ចាស់។ សហការជាមួយអ្នកវិនិយោគ និង​អ្នក​​ម៉ៅការសំណង់ ធ្វើល្អការងារឃោសនា ចលនា គាំ​ទ្រ​ បង្កើតការងារ និងរបររកទទួលទាន​សម្រាប់​ប្រជា​ជន​មូល​ដ្ឋាន បង្កើតភាពរំភើប ផ្សារភ្ជាប់យ៉ាងជិត​ស្និទ្ធ​ជា​មួយ​ប្រជាជន។

ប្តាមូលដ្ឋានដែលមានប្រភពសម្ភារៈ ជាពិសេស​មូល​​ដ្ឋាននៅតំបន់ភាគខាងត្បូង ត្រូវតែមានភាពបន្ទាន់ និង​សកម្មជាងមុន ក្នុងការពន្លឿន​ការអនុវត្ត​នីតិវិធី​ផ្តល់​រ៉ែ​ បង្កើនពលានុភាព ធានានូវសមត្ថភាពទាញយកផល ឆ្លើយ​តបល្បឿនសាងសង់គម្រោង និងគាំទ្រយ៉ាង​សកម្ម​​សម្រាប់មូលដ្ឋានដែលខ្វះប្រភពផ្គត់ផ្គង់សម្ភារៈ។

បណ្តាវិនិយោគិន គណគ្រប់គ្រងគម្រោង អ្នក​ម៉ៅ​​ការសំណង់៖ ជ្រោងខ្ពស់ស្មារតីទទួលខុសត្រូវ អនុ​វត្ត​វិទ្យាសាស្ត្រជឿនលឿន កែលម្អបច្ចេកទេស ប្រ​មូល​ផ្តុំ​គ្រឿងចក្រ មធ្យោបាយ និងរៀបចំការសាងសង់​ប្រ​កប​​ដោយសមហេតុផល មិនដាច់រយៈ “៣វេន ៤ក្រុម” “ឆ្លងថ្ងៃបុណ្យទាន ថ្ងៃសម្រាក” ។ ទន្ទឹមនឹងនោះ បង្កើន​គុណ​ភាពគម្រោង ធានាបាននូវបច្ចេកទេស សោភ័ណ​ភាព​ អនាម័យបរិស្ថាន សុវត្ថិភាពការងារ បង្កើត​បាននូវ​ទេសភាពស្អាតអភិវឌ្ឍន៍នៃគម្រោងក្រោយពីការបញ្ចប់។ម្ចាស់ការសហការជាមួយមូលដ្ឋាន ដើម្បីដោះ​ស្រាយ​ការលំបាក និងបញ្ហាពាក់ព័ន្ធ។

ទីភ្នាក់ងារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយបន្ត​អនុវត្ត​ការងារឃោសនាឲ្យបានល្អ លើកជាគំរូ លើក​សរ​សើរ​មនុស្សល្អ ការងារល្អនៅក្នុងការដ្ឋានសំណង់ បណ្តា​គំរូជឿនលឿន និងគំរូ វិធីធ្វើល្អ ផ្លាស់ថ្មី និង​ប្រ​សិទ្ធ​​ភាព។ ព័ត៌មានប្រព័ន្ធផ្សព្វផ្សាយ​ត្រូវតែ​សត្យា​នុ​ម័ត្រ​ ស្មោះត្រង់ ឆ្លុះបញ្ចាំងត្រឹមត្រូវអំពីស្ថានភាព និង​លទ្ធ​ផលអនុវត្តរបស់បណ្តាមូលដ្ឋាន និង​បណ្តា​សំ​ណង់​៕​

ប្រភព៖ សារលិខិតផ្លូវការ៦៧៣/TTg-CN ចុះថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤។
សារលិខិតផ្លូវការផ្លូវការ ៤៨០៨/VPUBND-KTN ១៣/៩២០២៤

ប្រែ៖ ណារីពៅ


មាតិកា

7ef43ef0-bafc-48f7-8e42-aa65109fc8f4

An Giang quyết tâm phấn đấu thực hiện tốt phong trào “500 ngày đêm thi đua hoàn thành 3.000 Km đường bộ cao tốc”

/wps/wcm/connect/621aaf7d-1990-469c-9787-6b964c619b82/500ngaydemphandau.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-621aaf7d-1990-469c-9787-6b964c619b82-p9cnOfr