សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ផ្តល់រង្វាន់ដល់សមូហភាព និងបុគ្គលផលិតកម្ម និងអាជីវកម្មពូកែចំនួន ៤០ នៅទីក្រុងឡុស្វៀន ដំណាក់កាល ២០២២-២០២៤

ថ្ងៃបង្ហោះ 26/09/2024 |

ព្រឹកថ្ងៃទី ២៦ ខែកញ្ញា សមាគមកសិករទីក្រុង ឡុងស្វៀន បានរៀបចំមហាសន្និបាតលើកសរសើរកសិករផលិតកម្ម អាជីវកម្មពូកែនៅទីក្រុងឡុងស្វៀនលើកទី ១១ ដំណាក់កាល ២០២២-២០២៤។ លោក វ៉ជីហុង អនុប្រធានសមាគមកសិករខេត្ត អានយ៉ាង។ លោក វ៉ធៀនហាវ អនុលេខាប្រចាំការបក្ខភាគទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងឡុងស្វៀន។លោកស្រី វ៉ធីស្វឺនគឺវ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងឡុងស្វៀន ជាមួយនឹងប្រតិភូកសិករពូកែចំនួន ១៥២រូបតំណាងឲ្យសមាជិកកសិករជាង ៤.០០០ រូបនៅក្នុងទីក្រុងទាំងមូលចូលរួមមហាសន្និបាត។

គណៈប្រតិភូចូលរួមមហាសន្និបាត

លោក វ៉ធៀនហាវ អនុលេខាប្រចាំការបក្ខភាគទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងឡុងស្វៀន  ប្រគល់ប័ណ្ណសរសើរដល់សមូហភាព

ដំណាក់កាល​ឆ្នាំ ២០២២-២០២៤ ចលនា​កសិ​ករ​ផលិតកម្មអាជីវកម្មពូកែ​ទីក្រុង​​អភិវឌ្ឍ​ទាំង​បរិមាណ និង​​គុណភាព។ ទីក្រុងទាំងមូលមានកសិករ ១០.​៧​១​៩​​​​​​នាក់​ និងសមូហភាពចំនួន ៥២ បានទទួលស្គាល់​ផលិត​កម្មអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់។ កសិករ​ទី​ក្រុងបានអនុវត្តយ៉ាងសកម្មនូវបច្ចេកវិជ្ជាខ្ពស់ក្នុងផលិតកម្ម​ ដោយបំបែររចនាសម្ព័ន្ធដំណាំដាំដុះ និង​សត្វ​ចិញ្ជឹមយ៉ាងក្លាហានឲ្យសមស្របនឹងលក្ខណៈរបស់មូល​ដ្ឋាន។​ តាមរយៈនោះ ទម្រង់​ផលិត​កម្មថ្មី​មាន​ប្រសិទ្ធ​ភាព​ជាច្រើនបានលេចឡើង ឆ្លើយតប​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់​ ជួយកសិករបង្កើនប្រាក់ចំណូលដូចជា៖ ផលិត​បន្លែ​សុវត្ថិភាពតាមទិសដៅ VietGAP។ កិច្ចសន្យា​ម៉ៅ​ទិញ​​ស្រូវជប៉ុន។ ដាំនិងអាជីវកម្មផ្កាលម្អ។ ចិញ្ចឹម​អន្ទង់​តាម​កម្មវិធី VietGAP។ ចិញ្ជឹមមច្ឆជាតិ​ដោយ​ទ្រង់​ទ្រាយ​ធំ។ អនុវត្តការបំបែរចនាស្រូវ ២-ដំណាំ ១​ជា​ដើម​។ ទម្រង់ផលិតកម្មជាច្រើនសម្រេចបាន​រាប់​ពាន់​លាន​ដុង/ឆ្នាំ (កើន ១៨% បើធៀបនឹង​មហា​សន្និ​បាត​មុន​)។ចំនួន​គ្រួសារ​​មាន​ប្រាក់​ចំណូល​ជាង ៣០០ លាន​​ដុង​ក្នុង​មួយ​ឆ្នាំឡើងទៅ​ បាន​កើន​ឡើង ២៤%។

លោកស្រី វ៉ធីស្វឺនគឺវ អនុប្រធាន​គណៈកម្មាធិការ​ប្រជា​ជន​​ទីក្រុងឡុងស្វៀន។ លោក ង្វៀនថាញក្វាង  ប្រធាន​គណៈ​កម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង និងថ្នាក់ដឹកនាំទីក្រុងប្រគល់ប័ណ្ណសរសើរដល់បុគ្គល

មិនត្រឹមតែពូកែខាងផលិតកម្ម អាជីវកម្មប៉ុណ្ណោះ​ទេ សមាជិកកសិករទីក្រុងថែមទាំងពង្រីកនូវ​ស្មារតី​ សា​ម​​គ្គីភាព ជួយគ្នាធ្វើមាន និង​ចូលរួមយ៉ាង​សកម្ម​ក្នុង​សកម្ម​ភាពសន្តិសុខសង្គមរបស់មូលដ្ឋាន លេចធ្លោ​គឺ​ការ​​ចូលរួមចំណែកថវិកាសាងសង់ និងជួសជុលផ្ទះ​ម​ហា​​សាមគ្គីចំនួន ៧ខ្នង សម្រាប់សមាជិកដែល​មាន​ការ​លំ​បាក។សាងសង់ស្ពានថ្មីចំនួន ៧។ចាក់​ថ្មលើក​កម្ពស់​​​​កំ​ណាត់ផ្លូវ​ចំនួន ៧ និង​​បូម​ខ្សាច់ស្តារព្រែក​ប្រ​ឡាយ​នៅ​វាលស្រែ​ចំនួន ១២ ជាដើម ដោយ​ចំណាយ​ថវិកា​សរុប​​ជាង ៥ ពាន់​លាន​ដុង និង​ជិត ៤ ពាន់​ថ្ងៃ​ពល​កម្ម​។​

ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនទីក្រុង ឡុង​ស្វៀន បានប្រគល់ប័ណ្ណសរសើរដល់សមូ​ហភាព​ចំ​នួន​ ៤ និងបុគ្គលចំនួន ៣៦ ដែលមានស្នាដៃ​ឆ្នើម​ក្នុង​ចល​នា​ប្រឡងប្រណាំងកសិករផលិតកម្មអាជីវកម្មពូកែ ដំណាក់កាល ២០២២-២០២៤៕

ប្រែ៖ ណារីពៅ


មាតិកា

d0cf4c87-04e5-4780-8d04-ff80c026ff6d

Khen thưởng 40 tập thể, cá nhân Nông dân sản xuất, kinh doanh giỏi thành phố Long Xuyên giai đoạn 2022-2024

/wps/wcm/connect/04eca566-63b6-412e-818a-2af9e733f787/dhtdndsxkdgioi2.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-04eca566-63b6-412e-818a-2af9e733f787-p9xHeYR