សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិរបស់អតីតយុទ្ធជនគំរូខេត្តអានយ៉ាង

ថ្ងៃបង្ហោះ 24/09/2024 |

ព្រឹកថ្ងៃទី២៤ ខែកញ្ញា សមាគមអតីតយុទ្ធជនខេត្តអានយ៉ាង បានរៀបចំមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី៧ នៃ“អតីតយុទ្ធជនគំរូ” ដំណាក់កាល ២០១៩-២០២៤។ នេះជាអង្គភាពដំបូងគេនៃបណ្តុំប្រឡងប្រណាំងលេខ ១១ របស់សមាគមអតីតយុទ្ធជនវៀតណាមដែលរៀបចំមហាសន្និបាត។

គណៈប្រតិភូចូលរួមមហាសន្និបាត

លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការ​បក្ខ​ភាគ​ខេត្ត​ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង។ លោក​ឧត្តមសេនីយ៍ឯកបម្រុង ប៊ួយវ៉ាន់ហ្វួន អតីត​សមា​ជិក​គណៈកម្មាធិការមជ្ឈិមបក្ស អតីតអគ្គនាយករង​នៃ​អគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម។​ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត និងគណៈ​កម្មា​ធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត។ ​វិរភាពកងកម្លាំងប្រដាប់អាវុធ វិរភាព​ពល​កម្ម​ក្នុង​សម័យ​ផ្លាស់ថ្មី។  ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក​ថ្នាក់​ខេត្ត​។​ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តគ្រប់​អាណត្តិ​និង​ប្រតិភូឆ្នើមជាង២០០នាក់ តំណាងឲ្យសមាជិក​អតី​ត​យុទ្ធជនជាង១២ពាន់នាក់នៅក្នុងខេត្តទាំងមូល​ចូល​រួម​។

ក្នុងរយៈពេល៥ឆ្នាំផ្សព្វផ្សាយចលនាប្រឡងប្រណាំង កម្មាភិបាលអតីត​យុទ្ធជន​ខេត្ត​តែង​តែ​ជា​គំរូ​ដើរ​មុខគេ​​​ក្នុង​ការកសាង និងការពារបក្ស អាជ្ញាធរ និង​ការ​ពារ​​​របប​លទ្ឋិសង្គម​និយម។ ជ្រោងខ្ពស់អត្តចរិក “កង​ទ័ព​​លោកអ៊ំហូ”។ រួម​មតិ​យោ​បល់​ជាច្រើនទៅ​ក្នុង​ការ​កសាង​​បក្ស អាជ្ញាធរ ឃ្លាំមើល និងត្រួតពិនិត្យការ​អនុ​វត្ត​គោលនយោបាយ ជាពិសេស​គឺចំពោះវិស័យ​ពាក់​ព័ន្ឋ​ដល់សន្តិសុខ ការពារជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម​ផ្សារ​ភ្ជាប់នឹងការរៀបចំប្រជាជនទាំងមូលការពារជាតិ​ និង​ជំហរប្រជាជនទាំងមូលការពារ​មាតុភូមិ​ក្នុង​សម័យ​ថ្មី។

ចលនា “អតីតយុទ្ធជនគំរូ” រួមចំណែកដាស់​អា​រម្ម​ណ៍​សមមិត្ត យុទ្ឋមិត្ត សាមគ្គីភាព ជួយ​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច និងកាត់បន្ថយភាពក្រីក្រ។ តាមរយៈនោះ មាន​សមាជិកអតីតយុទ្ធជនគំរូជាច្រើន​បាន​បង្ហាញ​ខ្លួន​។​ គ្រួសារ​សមាជិក​គំរូ​ជា​ច្រើន​ធ្វើ​សេដ្ឋ​កិច្ច​ពូកែ ​រក​ចំ​ណូល​បាន​ពី​៧០ទៅ​១០០​លាន​ដុង​ក្នុង​មួយ​ឆ្នាំ។ អត្រា​គ្រួ​​សារក្រីក្រក្នុងសមាជិកថយចុះនៅត្រឹមតែ ០,២​៨%​។​គ្រួសារមានជីវភាពធូរធារស្មើជាង ៤១%។ គ្រួសារ​សមាជិកជាច្រើនបានស្ម័គ្រចិត្តបរិច្ចាគដីដើម្បីសាងសង់​​ផ្លូវជនបទ និងសាលារៀន។ រួមចំណែក​កសាង​ជន​បទ​​​ថ្មី​និងសាងសង់ផ្ទះយុទ្ឋមិត្តនៃក្តីស្រឡាញ់។​

លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រ​ធានក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង ថ្លែង​មតិ​ណែ​នាំ​មហាសន្និបាត

ថ្លែងមតិណែនាំមហាសន្និបាត លោក ឡេ​វ៉ាន់​នឹង​ អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជនខេត្ត អាយ៉ាង បានស្នើឲ្យសមាគម​គ្រប់​លំ​ដាប់​ថ្នាក់​ កម្មាភិបាល និងសមាជិកអតីតយុទ្ធជន​បន្ត​អនុ​វត្ត​សា​​រាច​រណ៍ណែនាំលេខ ០៥-CT/TW របស់ការិយា​ល័យ​​នយោបាយស្តីពី “ជំរុញខ្លាំងរៀនសូត្រនិង​ធ្វើ​តាម​មនោ​គមវិជ្ជា សីលធម៌ និងរចនាបថហូជីមិញ”។ ផ្សព្វ​ផ្សាយ​​អនុវត្តផ្នែកទទម្លុះ “កសាងសមាគមនយោបាយ និងមនោគមវិជ្ជារឹងមាំ។កសាងអង្គការសមាគមមូលដ្ឋាន​រឹងមាំ និងកងជួរកម្មាភិបាលគ្រប់លំដាប់ថ្នាក់គំរូ” អា​ណត្តិ​ឆ្នាំ ២០២២ - ២០២៧។ ផ្សារភ្ជាប់ចលនា “អតីត​យុទ្ធ​ជនគំរូ” ជាមួយចលនាប្រឡងប្រណាំង “ចលនាម​ហា​ជន​ប៉ិនប្រសប់” និង “ចលនាប៉ិនប្រសប់​ក្នុង​កសាង​ជន​បទថ្មី”។ “កសាងជីវភាពវប្បធម៌នៅមណ្ឌលភូមិករ” និង​ “បទប្បញ្ញត្តិប្រជាធិបតេយ្យនៅមូលដ្ឋាន”។  បង្កើន​សហ​ការជាមួយសម្ព័ន្ឋយុវជនខេត្តក្នុងទម្រង់ចម្រុះ និង​សម​ស្រប​ជាច្រើន ដើម្បីអប់រំស្មារតីស្នេហាជាតិ និង​ប្រ​ពៃ​​ណីបដិវត្តន៍ដល់យុវជន ចាត់ទុកនេះជាភារកិច្ច​សំ​ខាន់​​មួយរបស់សមាគមនាពេលបច្ចុប្បន្ន និង​យូរ​អង្វែង​។​  

ផ្តល់រង្វាន់ដល់សមូហភាព និងបុគ្គលជាច្រើន

ក្នុង​ឱកាស​នេះ គណៈកម្មាធិការ​ប្រជាជន​ខេត្ត​បាន​​ប្រគល់​ប័ណ្ណ​សរសើរ​​ដល់សមូហភាព​ចំនួន​៧ និង​បុគ្គល​​ចំនួន​ ១១​នាក់។ សមាគមអតីតយុទ្ធជន​ខេត្ត​ផ្តល់​រង្វាន់ដល់សមូហភាពចំនួន២០ និង​បុគ្គល​ចំនួន​៤១​រូប​ ដែលមានស្នាដៃឆ្នើម​ក្នុងការ​អនុវត្ត​ចលនា​ប្រ​ឡង​​​ប្រណាំង ដំណាក់កាល ២០១៩-២០២៤។

លោកវរសេនីយ៍ឯក ប៊ួយថាញចូវ  អនុប្រធាន​សមា​គម​អតីត​​យុទ្ធជនខេត្ត បំផុសចលនាប្រឡង​ប្រណាំង ​ដំ​ណា​ក់​​​កាល ២០២៤ - ២០២៩​

មហាសន្និបាតបំផុសចលនាប្រឡងប្រណាំងដំណាក់កាល ២០២៤ - ២០២៩។ ប្រ​កាស​បញ្ជី​រាយ​នាម​គណៈប្រតិភូចូលរួមមហាសន្និបាតលើកទី៧ របស់​មជ្ឈិម​សមាគមអតីតយុទ្ធជនវៀត ណាម (រួមមាន​ប្រតិ​ភូ​​ពេញ​សិទ្ឋ៥រូប និងប្រតិភូបម្រុង១រូប)៕

ប្រែ៖ ណារីពៅ


មាតិកា

519e2206-aa8d-434e-a894-ad43ae629378

Đại hội thi đua yêu nước Cựu chiến binh gương mẫu tỉnh An Giang

/wps/wcm/connect/1464c979-5907-45c4-90ff-8c840fa2caf1/z5862417374382_62adbe30114ca3ce70caf76e4fa1cd7c.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-1464c979-5907-45c4-90ff-8c840fa2caf1-p9mTHur