សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

លោក ង្វៀនទ្រីយុង កាន់តំណែងប្រធាននាយកដ្ឋានពន្ធដារខេត្តអានយ៉ាង

ថ្ងៃបង្ហោះ 06/10/2024 |

រសៀលថ្ងៃទី២៥ ខែកញ្ញា នាយកដ្ឋានពន្ធដារខេត្តអានយ៉ាង បានរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់អគ្គនាយកដ្ឋានពន្ធដារលើការងារកម្មាភិបាល។ លោកម៉ៃសឺនអគ្គនាយករងនៃនាយកដ្ឋានពន្ធដារ។ លោក ង៉ោហុងអៀន សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈចាត់តាំងបក្ខភាគអានយ៉ាង។ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ត្រាន់ថាញ់ញ៉ា លេខាបក្ខភាគផែនស្ថាប័ននិងធុរកិច្ចខេត្តអញ្ជើញចូលរួមក្នុងពិធី។

លោក មៃសឺន អគ្គនាយករងនៃ​នាយកដ្ឋាន​ពន្ធ​ដារ​ និងលោកស្រី ង្វៀនធីមិញធ្វី អនុប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រជាជនខេត្តអានយ៉ាង បានប្រគល់​សេចក្តី​សម្រេ​ច​​​និងជូនផ្កាសម្រាប់លោក ង្វៀនទ្រីយុង នា​យក​ដ្ឋាន​ពន្ធ​ដារខេត្តអានយ៉ាង

លោក​ ត្រាន់ថាញ់ញ៉ា លេខាបក្ខភាគផែនស្ថាប័ន និង​ធុរ​​កិច្ច​ខេត្ត និងលោក ង៉ោហុងអៀន សមាជិក​គណៈ​អ​ចិ​​ន្ត្រៃ​យ៍បក្ខភាគខេត្ត ប្រធានគណៈចាត់​តាំង​បក្ខ​ភាគ​ខេត្ត​​អាន​យ៉ាង ជូនផ្កានិងប្រគល់សេចក្តី​សម្រេច​អនុ​ម័ត​​លេ​ខា​បក្ខភាគ​នៃ​នាយកដ្ឋាន​ពន្ធដារ​ខេត្ត​អាន​យ៉ាង​អា​ណ​​ត្តិ​ ២០២០ - ២០២៥ សម្រាប់​លោក ង្វៀនទ្រីយុង

នៅក្នុងពិធីនេះ តំណាងអគ្គនាយកដ្ឋានពន្ធ​ដារ​បាន​​​ប្រកាសសេចក្តីសម្រេចលេខ ១៣៨០/QD-TCT ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ របស់​អគ្គ​នា​យក​ដ្ឋាន​ពន្ធ​ដារ ស្តីពីការតែងតាំងលោក ង្វៀនទ្រីយុង អនុ​ប្រ​ធាននាយកដ្ឋានពន្ធដារខេត្ត អានយ៉ាង កាន់តំណែង ប្រ​ធាននាយកដ្ឋានពន្ធដារខេត្តអានយ៉ាង។ តំ​ណាង​បក្ខ​​ភាគផែនស្ថាប័ននិងធុរកិច្ចខេត្តអានយ៉ាង បាន​ប្រ​កាស​​​​សេចក្តីសម្រេចរបស់បក្ខភាគផែនស្ថាប័ន និង​ធុរ​កិច្ចអនុម័តលេខាបក្ខភាគនៃនាយកដ្ឋានពន្ធដារខេត្តអានយ៉ាង សម្រាប់អាណត្តិ ២០២០ - ២០២៥ ចំពោះ​លោក​​ ង្វៀនទ្រីយុង។

ថ្លែងមតិនៅក្នុងពិធី លោក មៃសឺន អគ្គ​នាយ​ក​រង​ពន្ធដារ បានវាយតម្លៃខ្ពស់​ចំពោះសមត្ថភាព និងភារ​ទទួល​ខុសត្រូវរបស់លោក ង្វៀនទ្រីយុង និង សមូ​ហ​ភាព​ថ្នាក់ដឹកនាំនៃ នាយកដ្ឋានពន្ធដារខេត្តអានយ៉ាង ក្នុងការប្រតិបត្តិអនុវត្តភារកិច្ចការងារពន្ធនាពេលកន្លង។​ តាមរយៈនោះ សង្ឃឹមថា លោក ង្វៀនទ្រីយុង ប្រ​ធាន​នាយកដ្ឋានពន្ធដារខេត្តអានយ៉ាង នឹងបន្ត​ពង្រីក​ស្មា​រ​តីសាមគ្គីភាព និងឯកភាពក្នុងបក្ខភាគ និងថ្នាក់ដឹក​នាំ​នាយកដ្ឋានពន្ធដារខេត្តអានយ៉ាង អនុវត្តភារកិច្ច​ដែល​បានប្រគល់ជូនបានល្អ។​

ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំនាយកដ្ឋាន​ពន្ធដារ​ខេត្ត​អានយ៉ាង បានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និង​ទៀង​ទាត់ក្នុងផ្នែក និងក្នុងអាជ្ញាធរមូលដ្ឋាន​គ្រប់លំ​ដាប់​ថ្នាក់​ ដើម្បីបន្តបំពេញភារកិច្ចពន្ធដារ​នៃខ្លួន​ឲ្យបាន​ល្អ​នៅ​ឆ្នាំ ២០២៤ និងឆ្នាំបន្តបន្ទាប់ទៀត៕

ប្រែ៖ ណារីពៅ


មាតិកា

b2c6458c-dcd6-46b8-acf3-e794ad7511b3

Ông Nguyễn Trí Dũng giữ chức Cục trưởng Cục Thuế tỉnh An Giang

/wps/wcm/connect/99c0f664-d868-4551-b231-2719a232f4c1/ngtridung.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-99c0f664-d868-4551-b231-2719a232f4c1-p9xAIJw