សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ចូវដុកទទួល និងធ្វើការជាមួយក្រុមត្រួតពិនិត្យខេត្តលើការផ្លាស់ប្តូរឌីជីថល និងធានាសុវត្ថិភាពព័ត៌មានបណ្តាញក្នុងស្ថាប័នរដ្ឋលើភូមិសស្ត្រទីក្រុង

ថ្ងៃបង្ហោះ 25/09/2024 |

នៅថ្ងៃទី ២៤ កញ្ញា គណៈប្រតិភូមន្ទីរព័ត៌មាន និងទូរគមនាគមន៍ដឹកនាំដោយលោក ត្រាន់ទ្រុងហៀវ អនុប្រធានមន្ទីរព័ត៌មាន និងទូរគមនាគមន៍ បានជួបពិភាក្សាការងារជាមួយគណៈកម្មាធិការប្រជាជនទីក្រុង ចូវដុក ស្តីពីការត្រួតពិនិត្យស្ថានភាពអនុវត្តការផ្លាស់ប្តូរឌីជីថល និងធានា សន្តិសុខបណ្តាញព័ត៌មានក្នុងស្ថាប័នរដ្ឋនៅទីក្រុង ចូវដុក ឆ្នាំ ២០២៤។ ទទួលនិងធ្វើការជាមួយគណៈប្រតិភូមានលោក ត្រាន់ក្វុកទ្វឺន អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនទីក្រុង ចូវដុក។

តាមរយៈនោះ គណៈប្រតិភូបានទៅត្រួត​ពិនិត្យ​ជាក់ស្តែងនៅច្រកចេញចូលតែមួយរបស់ទីក្រុងនិងសង្កាត់​ចូវភូអា អំពីការអនុវត្តការផ្លាស់ប្តូរឌីជីថល​ក្នុង​ការ​ដោះ​ស្រាយនីតិវិធីរដ្ឋបាល និងធានាសុវត្ថិភាពព័ត៌​មាន​បណ្តាញសម្រាប់កុំព្យូទ័រដែលបំពាក់នៅផ្នែកច្រកចេញចូល​តែមួយ។

​ឆ្នាំ 2024 ការងារផ្លាស់ប្តូរ​ឌីជីថល​នៅទី​ក្រុង​ចូវ​ដុក​បន្តបានរៀបចំ និងណែនាំអនុវត្តយ៉ាងខ្លាំងក្លា ប្រ​ព័ន្ធព័ត៌មានដោះស្រាយនីតិវិធីរដ្ឋបាលបានរក្សាសកម្មភាព​ដោយស្ថិរភាព។ គិតដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ គេហទំព័រសេវាសាធារណៈអនឡាញ​របស់​ទី​ក្រុង​បានផ្តល់សេវាកម្មជាសរុបចំនួន ៥៣៩ សេវា។​ក្នុង​នោះ​ កម្រិត ៣៖ ១១៩ សេវា។  កម្រិត ៤៖ ១៥៤ សេ​វា​​។ចំនួន​ឯកសារ​​ទទួលមួយ​ផ្នែក និង​ទាំង​ស្រុង​តាម​អន​​ឡាញប្រមាណ៖ ១៧.៩៩៥ ច្បាប់ សម្រេចបាន ៩៥%​។ ក្នុងនោះ ទទួល​តាម​អន​ឡាញ​មួយ​ផ្នែក៖ មាន​ឯក​សារ ៨.៨៤៥ ច្បាប់ សម្រេចបាន ៤៧% និង​តាម​អន​​ឡាញ​ទាំង​ស្រុង​៖​ មាន​ឯក​សារ​ចំនួន​ ៩.១៥០ ច្បាប់​ សម្រេចបាន ៤៨%។ អត្រា​ឯក​សារ​ទទួល​​បាន​និង​ធ្វើបច្ចុប្បន្នភាព ដោះ​ស្រាយ​លើ​កម្ម​វិធី​អេ​ឡិច​ត្រូ​និក​​ច្រក​ទ្វារមួយអេឡិចត្រូនិក ១៨.៣៦១ ច្បាប់ សម្រេច​បាន ៩៥,៧៥%។​ទទួល​និង​សងលទ្ឋផល​តាម​រយៈ​​សេវា​ប្រៃសណីយ៍​សាធារណៈ៖ មានឯកសារ​ចំនួន ១០.​៦៩២ ច្បាប់។

កម្មាភិបាល រដ្ឋការ បុគ្គលិកនិយោជិត និង​កម្ម​ករ​ទាំង ១០០%​នៅក្នុងស្ថាប័នរដ្ឋបានផ្សព្វផ្សាយ និង​ធ្វើ​បច្ចុប្បន្នភាពចំណេះដឹងអំពីសុវត្ថិភាព និង​សន្តិ​សុខ​ព័ត៌​មាន​។សាលារៀនទាំង ១០០%នៅក្នុងភូមិសាស្ត្រ​ទីក្រុងសុទ្ឋតែផ្សព្វផ្សាយរួចរាល់នូវដំណោះស្រាយសមកាលពេញលេញនៃ ប្រព័ន្ធអេកូអប់រំឆ្លាតវៃ vnEdu ៤.០ ដូចជា ថ្នាក់រៀនឆ្លាតវៃ កាតសិស្សឆ្លាតវៃ សៀវ​ភៅ​ទំនាក់ទំនងមាតាបីតាសិស្សអេឡិចត្រូនិក vnEdu ​និង​កំណត់ទីតាំងសិស្ស VNPT KidZonជាដើម។ ទី​ក្រុង​ ក៏បាន ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធ​ភាពទម្រង់​ក្រុម​បច្ចេកវិជ្ជាឌីជីថលសហគមន៍​និងប្រព័ន្ឋ​ទូទាត់​មិន​ប្រើ​សាច់​ប្រាក់ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ គណប្រតិភូត្រួត​ពិនិត្យ​បាន​មាន​​​មតិមួយចំនួនលើការធានាសុវត្ថិភាពព័ត៌មាន​បណ្តា​ញ​ ចាំ​បាច់ត្រូវតែមានការដំឡើងកម្មវិធីរក្សាសិទ្ធិ កំចាត់​មេ​រោគ និងប្រឆាំងនឹងមេរោគជាដើម ដើម្បីលើកកម្ពស់​ការ​យល់ដឹងរបស់កម្មាភិបាល រដ្ឋការម្នាក់ៗ និងធានា​សុវត្ថិភាពប្រព័ន្ធព័ត៌មានទៅតាមកម្រិត។ បង្កើនការ​ឃោ​​ស​នាអំពីយុទ្ធនាការបច្ចេកវិជ្ជាឌីជីថលសហគមន៍ ជា​​មួយនឹងបាវចនា “ទៅគ្រប់ច្រកល្ហក គ្រប់ផ្ទះ ណែនាំ​ប្រ​ជា​ជនប្រើប្រាស់សេវាកម្ម និងកម្មវិធីនានា ដើម្បី​អភិ​វឌ្ឍ​​សេដ្ឋកិច្ចឌីជីថល”។ ជំរុញខ្លាំង​កា​រងារទូរ​គ​ម​នា​គម​ន៍​ លើកកម្ពស់ការយល់ដឹង ជំនាញឌីជីថល បង្កើន​ការ​ប្រា​ស្រ័យទាក់ទងជាមួយប្រជាជន និងធុរកិច្ច ដើម្បី​កសាង​រដ្ឋបាលក្រុងឲ្យកាន់តែជំនាញ ទំនើប ឆ្ពោះទៅ​រក​អាជ្ញាធរអេឡិចត្រូនិកនិងអាជ្ញាធរឌីជីថល៕

ប្រែ៖ ណារីពៅ


មាតិកា

115db626-c041-4a98-bcba-36f5e90d6202

Châu Đốc tiếp và làm việc với Đoàn kiểm tra tỉnh về chuyển đổi số và bảo đảm an toàn thông tin mạng trong cơ quan Nhà nước trên địa bàn thành phố

/wps/wcm/connect/bd440e0b-b038-4baa-8ca4-8965e016b786/chdoisodoanktratinh.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-bd440e0b-b038-4baa-8ca4-8965e016b786-p9xyaOe