សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

បង្កើនការងារបង្ការ ទប់ស្កាត់ឧក្រិដ្ឋកម្មនិងទប់ស្កាត់រត់ពន្ធ គៃបន្លំពាណិជ្ជកម្ម ទំនិញក្លែងក្លាយនៅទីរួមខេត្តទិញបៀន

ថ្ងៃបង្ហោះ 21/09/2024 |

នៅថ្ងៃទី ២០ កញ្ញា លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូធ្វើការត្រួតពិនិត្យលទ្ធផលការងារបង្ការ ទប់ស្កាត់ឧក្រិដ្ឋកម្ម ទប់ស្កាត់រត់ពន្ធ គៃបន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយរបស់គណកម្មការណែនាំលេខ ១៣៨ និងគណៈកម្មការ លេខ ៣៨៩ ទីរួមខេត្តទិញបៀន។

គណៈប្រតិភូចូលរួមកិច្ចប្រជុំការងារ​

តាមរយៈការត្រួតពិនិត្យជាក់ស្តែងឯកសារ ក្រុម​ការ​ងារបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល​ដែលសម្រេច​បានរបស់គណៈកម្មការណែនាំលេខ ១៣៨ និងគណៈ​កម្ម​ការណែនាំ ៣៨៩ ទីរួមខេត្តទិញបៀន សម្រេច​បាន​ក្នុង​​ការអនុវត្តកម្មវិធី និងផែនការបង្ការ ទប់ស្កាត់​ឧក្រិដ្ឋ​កម្ម​។ បង្ការទប់ស្កាត់ការរត់ពន្ធ គៃបន្លំពាណិជ្ជកម្ម និង​ទំនិញ​ក្លែងក្លាយ ជាមូលដ្ឋានបម្រើឲ្យបានល្អការងារ​គ្រប់​គ្រងភូមិសាស្ត្រ មុខសញ្ញា មិនទុកឲ្យកើត​ឡើង​និង​ក្លាយ​ជាកន្លែងជួបជុំដ៏ស្មុគស្មាញ រួមចំណែកធានា​សន្តិ​សុខ​សណ្តាប់ធ្នាប់ លើកកម្ពស់ជីវភាពរស់នៅ សម្ភារៈ និង​ស្មារតីរបស់ប្រជាជន។

លោកស្រី ង្វៀនធីមិញធ្វី អនុប្រធាន​គណៈកម្មាធិ​ការ​ប្រ​ជា​​ជនខេត្តអានយ៉ាង ថ្លែងមតិក្នុងសម័យប្រជុំការងារ

ថ្លែងមតិបញ្ចប់នៃកិច្ចប្រជុំ លោកស្រី ង្វៀន​ធី​មិញ​ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាន​តម្រូវ​ឲ្យគណៈកម្មការណែនាំលេខ ៨៩ និង​គណៈ​កម្ម​ការ​​ណែនាំលេខ ១៣៨ ទីរួមខេត្តទិញបៀន បន្តផ្តោត​ជម្នះ​លើចំណុចខ្វះខាត និងដែនកំណត់ ហើយ​ពង្រីក​នូវ​គុណសម្បត្តិ ដាក់ចេញដំណោះស្រាយអនុវត្ត​កាន់​តែ​មានប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ឧក្រិដ្ឋកម្ម និង​បង្ការ​ទប់ស្កាត់ការរត់ពន្ធ គៃបន្លំពាណិជ្ជកម្ម និង​ទំនិញ​ក្លែង​ក្លាយ។

​ជាក់ស្តែង បន្តអនុវត្តមានប្រសិទ្ធភាពផែនការ ៥០/​KH-UBND របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពី​ការអនុវត្តសេចក្តីសន្និដ្ឋានលេខ ១៣-KL/TW នៃ​កា​រិ​យាល័យនយោបាយ ស្តីពីការបន្តអនុវត្ត​សេចក្តី​ណែ​នាំ​​លេខ ៤៨-CT/TW របស់ការិយាល័យ​នយោបាយ​(លើកទី១០)ស្តីពីការបង្កើនការដឹកនាំរបស់បក្សចំពោះការ​ងារបង្ការទប់ស្កាត់ឧក្រិដ្ឋកម្មក្នុងស្ថានភាពថ្មី និង​យុទ្ធ​សាស្ត្រជាតិបង្ការទប់ស្កាត់ឧក្រិដ្ឋកម្ម ដំណាក់កាល ២០​១៦ - ២០២៥ និងតម្រង់ទិសដល់ឆ្នាំ ២០៣០។

ទន្ទឹមនឹងនោះ ត្រូវរៀបចំអនុវត្តឲ្យបានហ្មត់ចត់ តឹង​រ៉ឹង និងមានប្រសិទ្ធភាព នូវការណែនាំរបស់​នាយក​រដ្ឋ​មន្ត្រីរដ្ឋាភិបាល គណៈកម្មការណែនាំលេខ ១៣៨/ CP​របស់រដ្ឋាភិបាលនិងគណៈកម្មការជាតិ លេខ៣៨៩ ស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្ម  រត់ពន្ធ គៃបន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយ។ បង្កើន​អធិការកិច្ច និង​ត្រួតពិនិត្យ​កិច្ចការ​សាធារណៈ ​រួម​ចំណែកបង្ការ​ទប់​ស្កាត់​ការ​រំ​លោភ​​បំពាន​ឲ្យ​បាន​ទាន់ពេល ​ពី​ចម្ងាយ ប្តេជ្ញាទប់ស្កាត់ ​ដោះ​ស្រាយស្ថានភាព​ពុក​រលួយ ​អវិជ្ជមាន ​បិទ​បាំង និង​ជួយ​ដល់​ឧក្រិដ្ឋកម្ម។

ផ្លាស់ថ្មីតយ៉ាងសកម្មនូវខ្លឹមសារ ទម្រង់បែបបទ និង​វិធីសាស្រ្តឃោសនា ដើម្បីកៀរគរគ្រប់កម្រិត គ្រប់​វិ​ស័យ​ អង្គការមហាជន ប្រជាជនចូលរួម។ បង្កើន​ការ​ងារ​​គ្រប់គ្រងរដ្ឋ អំពីសន្តិសុខសណ្តាប់​ធ្នាប់លើ​គ្រប់​វិ​ស័យ​ ក្នុងខណដែលទីរួមខេត្តទិញបៀន ជាអង្គភាព​រដ្ឋ​បាល​ជាប់ព្រំដែនប្រទេសមិត្ត មានតំបន់​ច្រកទ្វារ​អន្តរ​ជាតិ​ ជាមួយនឹងសកម្មភាពទំនាក់ទំនងពាណិជ្ជកម្ម ទំ​និញ​ និងកសិផលរបស់ប្រជាជននៅសងខាងព្រំដែន​មាន​ភាពរស់រវើក៕​

ប្រែ៖ ណារីពៅ


មាតិកា

9d63b582-c399-4164-b32d-e0596d43f705

Tăng cường công tác phòng, chống tội phạm và chống buôn lậu, gian lận thương mại, hàng giả tại thị xã Tịnh Biên

/wps/wcm/connect/b229965e-c015-4293-a637-dd0fb49bfb61/b789c9d633cf9591ccde6.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-b229965e-c015-4293-a637-dd0fb49bfb61-p9cwKmH