ថ្ងៃទី ១៧ សីហា គណៈចលនាមហាជននៃបក្ខភាគខេត្តអានយ៉ាង បានសហការជាមួយមន្ទីរពេទ្យធ្មេញធ្គាមមុខមជ្ឈិមទីក្រុងហូជីមិញ សមាគមជនរួមមាតុភូមិអានយ៉ាង នៅទីក្រុងហូជីមិញ សហជីពស្ថាប័នអចិន្ត្រៃយ៍នៃគណៈចលនាមហាជនមជ្ឈិមនៅទីក្រុងហូជីមិញអនុវត្តកម្មវិធី “ចលនាមហាជនមេត្តាធម៌” ឆ្នាំ២០២៤ នៅឃុំព្រំដែន អានណុង ទីរួមខេត្តទិញបៀន។ អញ្ជើញចូលរួមមានលោកស្រី ប៊ុយ ធីគីមឌិញ អគ្គនាយករង - ប្រធានសហជីពស្ថាប័នប្រចាំកាតនៃគណៈចលនាមហាជនមជ្ឈិមនៅទីក្រុងហូជីមិញ។
នៅក្នុងកម្មវិធី លោក ចៅ ភីរុំ ប្រធានគណៈចលនាមហាជនបក្ខភាគទីរួមខេត្តទិញបៀន បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់ស្ថាប័ន និងអង្គភាពដែលឧបត្ថម្ភគ្រួសារ និងសិស្សានុសិស្សមានស្ថានភាពលំបាកក្នុងមូលដ្ឋាន។ នេះគឺជាប្រភពកម្លាំងនៃការលើកទឹកចិត្តនិងគាំទ្រ បង្ហាញពីប្រពៃណីដ៏ថ្លៃថ្នូរបស់ជនជាតិវៀតណាម៖ “បេះដូងជួយយិតយោងគ្នានិងអ្នកមានរក្សាខ្សត់”។ បណ្តាអំណោយផ្ទុកនូវមនោសញ្ចេតនា ស្មារតីនៃការចែករំលែក និងមានលក្ខណៈមនុស្សជាតិជ្រាលជ្រៅ។តាមរយៈនោះ បង្កើតជាកម្លាំងជំរុញដ៏ខ្លាំងក្លាសម្រាប់មូលដ្ឋានក្នុងការអនុវត្តការងារសន្តិសុខសង្គមឲ្យកាន់តែល្អប្រសើរ ជាមួយនឹងការប្តេជ្ញាចិត្តថា “មិនទុកនរណាម្នាក់ចោល”។
តាមរយៈកម្មវិធី បានផ្តល់សញ្ញានិមិត្តរូបជូនប័ណ្ណធានារ៉ាប់រងសុខភាពចំនួន១០០ ប័ណ្ណដល់គ្រួសារដែលមានស្ថានភាពលំបាក (ប័ណ្ណនីមួយៗមានតម្លៃ ៥០០ពាន់ដុង)។ប្រគល់អាហារូបករណ៍ និងអំណោយ១០០ចំណែកសម្រាប់សិស្សបឋមសិក្សា មធ្យមសិក្សាបឋមភូមិមានស្ថានភាពលំបាក អំណោយមួយចំណែកៗមានតម្លៃ ១ លានដុង និងប្រគល់តារាងនិមិត្តសញ្ញាគាំទ្រផ្ទះ“ចលនាមហាជនមេត្តាធម៌”ចំនួន២ខ្នងសម្រាប់ឃុំ អានណុង និងសង្កាត់ នុយវ៉យ ផ្ទះមួយខ្នងៗមានតម្លៃ ៥០ លានដុង។
ក្នុងឱកាសនេះ ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យធ្មេញធ្គាមមុខមជ្ឈិមទីក្រុងហូជីមិញ បានរៀបចំពិនិត្យនិងពិគ្រោះអំពីវិធីថែទាំសុខភាពធ្មេញមាត់ និងធ្វើអន្តរាគមន៍ព្យាបាលដល់សិស្សានុសិស្សជិត ១.០០០ នាក់ដែលមានស្ថានភាពលំបាកនៅសាលាបឋមសិក្សា អា សង្កាត់ទិញបៀនផងដែរ៕
ប្រែ៖ ណារីពៅ