សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ក្រុមការងារអន្តរផ្នែករបស់គណឃោសនាអប់រំមជ្ឈិមបានស្ទង់មតិការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៤៩-KL/TW របស់គណលេខាបក្សអាណត្តិទី ១២ នៅខេត្តអានយ៉ាង

ថ្ងៃបង្ហោះ 15/08/2024 |

ព្រឹកថ្ងៃទី១៥ ខែសីហា គណឃោសនាអប់រំបក្ខភាគខេត្តអានយ៉ាង បានធ្វើអធិបតីភាពសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត រៀបចំកិច្ចប្រជុំការងារជាមួយក្រុមការងារអន្តរផ្នែកនៃគណឃោសនាអប់រំមជ្ឈិម ដឹកនាំដោយលោក ឡេតាន់យុង អនុរដ្ឋមន្ត្រីក្រសួងពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ច បានអញ្ជើញមក ស្ទង់មតិការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៤៩-KL/TW នៃគណលេខាបក្សអាណត្តិទី ១២។ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ស្រី ង្វៀន ធីហុងឡន អនុប្រធានគណឃោសនាអប់រំបក្ខភាគខេត្តអានយ៉ាង ទទួលជួប និងធ្វើការជាមួយគណៈប្រតិភូ។

ប្រតិភូចូលរួមសម័យប្រជុំ
លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជា​ជនខេត្ត អានយ៉ាង ថ្លែងមតិបំភ្លឺបញ្ហាមួយចំនួន

បន្ទាប់ពីរយៈពេល ៥ ឆ្នាំផ្សព្វផ្សាយអនុវត្តសេចក្តី​សន្និ​ដ្ឋាន​លេខ ៤៩-KL/TW ចុះថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០​១៩ នៃគណលេខាបក្សលើកទី ១២ ស្តីពីការ​បន្ត​​អនុវត្តសារាចរណែនាំលេខ ១១-CT/TW ចុះថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០០៧ របស់ការិយាល័យ​នយោ​បាយស្តីពីការបង្កើនការដឹកនាំរបស់បក្សចំពោះការងារលើក​ទឹកចិត្តការសិក្សា  លើកទឹកចិត្តអ្នកមា​នទេព​កោ​សល្យ និងកសាងសង្គមសិក្សា មកដល់បច្ចុប្បន្ននេះ​លើភូមិ​សាស្ត្រខេត្ត អានយ៉ាង ប្រព័ន្ធរៀបចំសមាគម​លើក​ទឹកចិត្តការសិក្សាបានគ្របដណ្តប់ទូទាំងខេត្ត។ មូល​និធិ​លើកទឹកចិត្តការសិក្សាថ្នាក់ខេត្ត និងបណ្តាមូល​ដ្ឋាន​កាន់តែមានភាពចម្រុះពីមួយថ្ងៃទៅមួយថ្ងៃ។ ការ​ងារ​​ចលនា គ្រប់គ្រង និងពិចារណាផ្តល់អាហារូបករណ៍ តែង​តែបានធានាជាចំហរ តម្លាភាព មានការឃ្លាំ​មើល​របស់​អាជ្ញាធរ និងអង្គការមហាជនគ្រប់លំដាប់ថ្នាក់។

គិតដោយឡែកនៅឆ្នាំ ២០២៣ ប្រាក់ចំណូល​ជា​សរុប​​ពីប្រភពមូលនិធិលើកទឹកចិត្តការសិក្សា និងលើក​ទឹក​​ចិត្តទេពកោសល្យក្នុង​ខេត្តទាំង​មូល​ សម្រេច​បាន ៧៦,​២ ពាន់លានដុង (កើន ១១,៣៥ ពាន់​លាន​ដុង​ធៀប​នឹងឆ្នាំ ២០២២)។ការចំណាយជាសរុប​មាន​ចំ​នួន​​ ៧០,៦៩ ពាន់លានដុង (កើន ១៦,១៥ ពាន់​លាន​ដុង​ធៀបនឹងឆ្នាំ ២០២២)។អាស្រ័យហេតុនេះ បាន​ជា​មាន​សិស្សានុសិស្សនិងនិស្សិតជាច្រើនបានគាំទ្រនិងទទួលបានអត្ថប្រយោជន៍ពីមូលនិធិលើកតឹកចិត្តការសិក្សានិង​លើកទឹកចិត្តអ្នកមានទេពកោសល្យ។

ភាពជោគជ័យក្នុងការងារលើកទឹកចិត្តការសិក្សា និងលើកទឹកចិត្តអ្នកមានទេពកោសល្យរបស់ខេត្តនាពេលកន្លងទៅនេះ បានជំរុញអភិវឌ្ឍន៍ចលនាសង្គមូបនី​យ​កម្មក្នុងវិស័យអប់រំ​ ដោយមានទម្រង់ជាច្រើនដូចជា៖ “គ្រួសារសិក្សា”, “វង្សត្រកូលសិក្សា” “សហគមន៍​សិក្សា​”​ បានទទួលស្គាល់។ ​ មានជាច្រើនគំរូមនុស្សល្អ ការ​ងារ​ល្អ​ក្នុងចលនាលើកទឹកចិត្តការសិក្សា លើកទឹក​ចិត្ត​អ្នក​មាន​ទេពកោសល្យបានកោតសរសើរ និងបើក​ទូ​លាយ​ រួមចំណែកអនុវត្តមានប្រសិទ្ធភាពនូវគោលដៅ “អភិវឌ្ឍន៍អប់រំនិងបណ្តុះបណ្តាលផ្សារភ្ជាប់ជាមួយនឹងការលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស ដើម្បី​ឆ្លើយ​​តបតម្រូវការអភិវឌ្ឍន៍របស់ខេត្ត” ដែលលើកឡើង​ដោយសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី១១ (អាណត្តិ២០២០ - ២០២៥)។

ទន្ទឹមនឹងនេះ ការងារសកលកម្មរអប់រំ និងលុបបំ​បាត់អនក្ខរកម្មក៏បង្កើនជាបណ្តើរស្តង់ដារសម្រេចបានជា​រៀង​រាល់ឆ្នាំ។ ចាប់ពីឆ្នាំ ២០២១ ការងារសកល​កម្ម​អប់​រំ​មត្តេយ្យសិក្សាសម្រាប់កុមារអាយុ ៥ ឆ្នាំនិង​សកល​កម្មអប់រំបឋមសិក្សាគ្រប់អាយុនៅក្នុងខេត្តបានរក្សាទទួល​បានកម្រិត ៣។ នៅឆ្នាំ ២០២២ ខេត្ត អានយ៉ាង ទាំង​មូលសម្រេចបាន​ ស្តង់ដារអប់រំកម្រិត​អនុ​វិទ្យា​ល័យ​ឡើង​កម្រិត ២។ នៅឆ្នាំ ២០២៣ មានស្រុក ទីរួម​ខេត្ត​និង​ក្រុង​ជា​ច្រើនរបស់ខេត្តនឹងខិតខំយ៉ាង​សកម្មក្នុង​ការ​លើកកម្ពស់ស្តង់ដារសកលកម្មអប់រំកម្រិតអនុវិទ្យាល័យឡើងកម្រិត ៣។

លោក ឡេតាន់យុង អនុរដ្ឋមន្ត្រីក្រសួងពលកម្ម​យុទ្ធជន​ពិ​ការ និងសង្គមកិច្ច ថ្លែងមតិក្នុងកិច្ចប្រជុំការងារ

ថ្លែងមតិក្នុងជំនួបនេះ លោក ឡេតាន់យុង អនុ​រដ្ឋ​មន្ត្រីក្រសួងពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ច បាន​ឲ្យដឹងថា ខេត្តអានយ៉ាង បានមានសកម្មភាព​យ៉ាង​ម្ចាស់​​ការនិងសកម្ម ក្នុងការផ្សព្វផ្សាយជ្រួត​ជ្រាបនូវ​សេច​ក្តីសន្និដ្ឋានលេខ ៤៩-KL/TW របស់គណ​លេខា​បក្ស​អាណត្តិទី ១២ ដោយ​​ហេតុនេះ បានលើក​កម្ពស់​ការ​យល់ដឹងរបស់ទូទាំង​ប្រព័ន្ធ​នយោបាយ និង​ប្រ​ជា​ជន​ ក៏ដូចជាលើកកម្ពស់​តួនាទី​ស្នូល​របស់​សមាគម​លើក​​ទឹកចិត្ត​ការសិក្សា​គ្រប់​កម្រិត​របស់ខេត្តក្នុង​ការ​អនុ​វត្ត​​ការងារ​លើកទឹកចិត្តការសិក្សា​ លើក​ទឹកចិត្ត​ទេព​កោ​សល្យ​ កសាង​សង្គម​សិក្សា​។

លោក ឡេតាន់យុង អនុរដ្ឋមន្ត្រីក្រសួងពលកម្ម យុទ្ធ​ជនពិការ និងសង្គមកិច្ច បានសង្កត់ធ្ងន់ថា ក្រុម​ការ​ងារ​អន្តរផ្នែករបស់គណឃោសនាអប់រំមជ្ឈិម នឹង​ទទួល​យក​មតិ យោបល់ សំណើរ ស្នើរបស់ខេត្ត ដើម្បីរាយ​ការណ៍ជូនថ្នាក់មានសមត្ថកិច្ចពិចារណាដោះស្រាយការលំបាកនិងបញ្ហាទាក់ទិនក្នុងដំណើរការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៤៩ KL/TW របស់គណលេ​ខាបក្ស​អា​ណ​ត្តិ​ទី ១២៕

ប្រែ៖ ណារីពៅ 


មាតិកា

6889d6fc-1447-4cb8-8376-90365981fd35

Đoàn công tác liên ngành của Ban tuyên giáo Trung ương khảo sát việc triển khai Kết luận 49-KL/TW của Ban Bí thư khoá XII tại An Giang

/wps/wcm/connect/89cf4862-e3c3-452b-a9e5-0f9caa2ac3e2/5c158-doanctaclnganh1.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-89cf4862-e3c3-452b-a9e5-0f9caa2ac3e2-p5RkkYs