ថ្ងៃទី ១៥ សីហា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ អានយ៉ាង គណៈកម្មាធិការប្រជាជនទីរួមខេត្តទិញបៀន បានសហការជាមួយនាយកដ្ឋានកីឡាកាយសម្បទា (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) និង សហព័ន្ធកីឡាកង់-ម៉ូតូវៀតណាម បានរៀបចំពានរង្វាន់ឯកប្រណាំងកង់ភ្នំថ្នាក់ជាតិលើកទី២៩ លើផ្លូវប្រណាំងភ្នំអណ្តូង៥ ទីរួមខេត្តទិញបៀន។
តាមរយៈនោះ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤ អត្តពលិកកង់ភ្នំចំនួន ១០៥ នាក់ របស់ខេត្ត ក្រុង និងផ្នែកនានានៅក្នុងទូទាំងប្រទេសស្ថិតក្នុងក្រុមអាយុ៖ ចាប់ពីអាយុ ១៦ ឆ្នាំចុះមកក្រោម។ អាយុ ១៧ - ១៨ឆ្នាំនិងអាយុក្រោម ២៣ ឆ្នាំនឹងប្រណាំងនៅក្នុងខ្លឹមសារ៖ ឆ្លងកាត់វាលស្រែគិតម៉ោង (XCT)។ ឆ្លងកាត់វាលស្រែជំនួយកម្លាំង (XCR)។ ឆ្លងកាត់វាលស្រែជម្រុះបណ្តើរៗ(XCE)។ ឆ្លងកាត់វាលស្រែគិតពិន្ទុ (XCC)។ ឆ្លងកាត់វាលស្រែOlympic (XCO) បុគ្គល និងក្រុម ។
ការប្រកួតនេះគឺជាឱកាសសម្រាប់ផ្នែកជំនាញត្រួតពិនិត្យ និងវាយតម្លៃលើការងាបណ្តុះបណ្តាលអត្តពលិកកង់កាលពីពេលកន្លង ជំរុញចលនាហាត់ជិះកង់ភ្នំនៅតាមខេត្ត ក្រុង និងតាមផ្នែក អង្គភាពនានាក្នុងទូទាំងប្រទេស។ ទន្ទឹមនឹងនោះ ក៏ជាឱកាសមួយដើម្បីជ្រើសរើស និងបណ្តុះបណ្តាលកីឡាករកីឡាការិនីមានក្តីសង្ឃឹមដើម្បីបន្ថែមទៅក្នុងក្រុមជម្រើសវ័យក្មេង និងក្រុមជម្រើសជាតិ សំដៅចូលរួមការប្រណាំងថ្នាក់តំបន់ និងអន្តរជាតិនាពេលខាងមុខ៕
ប្រែ៖ ណារីពៅ