សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលធ្វើអធិបតីភាពក្នុងសន្និបាតផ្សព្វផ្សាយភារកិច្ចសម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃបង្ហោះ 19/08/2024 |

ព្រឹកថ្ងៃទី ១៩ សីហា ក្រសួងអប់រំ និងបណ្តុះបណ្តាល បានរៀបចំសន្និបាតថ្នាក់ជាតិ (ផ្ទាល់ និងអនឡាញ) បូកសរុបឆ្នាំសិក្សា ២០២៣-២០២៤ និងផ្សព្វផ្សាយភារកិច្ចសម្រាប់ឆ្នាំសិក្សា ២០២៤ - ២០២៥។ លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ផាម មិញជីញ បានចូលរួម និងបានផ្តល់ការណែនាំ។ លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង អញ្ជើញជាអធិបតីនៅក្បាលបន្តខេត្តអានយ៉ាង។

គណៈប្រតិភូចូលរួមសន្និបាតនៅក្បាលបន្តខេត្តអានយ៉ាង

Thủ tướng: Quan tâm giáo dục và đào tạo để tạo động lực, nguồn lực phát triển đất nước nhanh và bền vững- Ảnh 4.
លោក ង្វៀន គីមសឺន រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ថ្លែងមតិក្នុងសន្និបាត។ រូបថត - ប្រភព៖ www.chinhphu.vn

ថ្លែងសុន្ទរកថាបើកសន្និបាត លោក ង្វៀន គីម​សឺន​ រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល បាន​ឲ្យ​ដឹង​​ថា ឆ្នាំសិក្សា ២០២៤ - ២០២៥ គឺជា​ឆាំ្ន​ចុង​បញ្ចប់​នៃ​អាណត្តិអនុវត្តសេចក្តីសម្រេចចិត្ត មហា​សន្និ​បាត​ប្រ​តិ​​ភូ​​ទូទាំងប្រទេសលើកទី ១៣ របស់បក្ស។ សេចក្តី​សម្រេច​​ចិត្តរបស់រដ្ឋសភា ស្តីពីផែនការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​​សង្គម ៥ឆ្នាំ ២០២១ - ២០២៥។ កម្មវិធី​សកម្ម​ភាពរបស់រដ្ឋាភិបាលអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និ​បាតប្រតិភូទូទាំងប្រទេសលើកទី១៣ របស់​បក្ស​និង​ឆ្ពោះ​ទៅមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់។ នេះ​ក៏​ជា​ឆ្នាំ​សិក្សាដែលកម្មវិធីអប់រំទូទៅឆ្នាំ ២០១៨ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​នៅគ្រប់ថ្នាក់ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២​។ ជាឆ្នាំសិក្សាដំបូងរៀប​ចំការប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិ ស្របតាមកម្មវិធីអប់រំទូទៅ ឆ្នាំ​២០​១៨។

នៅក្នុងសន្និបាត គណៈប្រតិភូមកពីគណ ក្រ​សួង​ ផ្នែក និងមូលដ្ឋានបានផ្លាស់ប្តូរ បញ្ជាក់​ច្បាស់​អំពី​បទ​ពិសោធន៍ និងដំណោះស្រាយរៀបចំឆ្នាំសិក្សា ការ​លើក​កម្ពស់គុណភាពបង្រៀន និងរៀននិង រៀបចំ​ការ​ប្រ​ឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឲ្យបានល្អ។ ទន្ទឹម​នឹងនោះ ស្នើដល់រដ្ឋាភិបាល នាយករដ្ឋ​មន្ត្រី​រដ្ឋា​ភិ​បាល​ បណ្តាក្រសួង ផ្នែក ស្តីពីបញ្ហាលំបាកជាដើម។

Thủ tướng: Quan tâm giáo dục và đào tạo để tạo động lực, nguồn lực phát triển đất nước nhanh và bền vững- Ảnh 2.
លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល៖ យក​ចិត្ត​ទុកដាក់លើការអប់រំ និងបណ្តុះបណ្តាល ដើម្បី​បង្កើត​កម្លាំងចលករ និងធនធានក្នុង​ការ​អភិ​វឌ្ឍន៍​ប្រ​ទេស​ជាតិយ៉ាងឆាប់រហ័ស និងនិរន្តរភាព។ រូបថត - ប្រភព៖  www.chinhphu.vn 

 

វាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេច​បាន​របស់​ផ្នែក​អប់រំ និងបណ្តុះបណ្តាល លោកនាយករដ្ឋ​មន្ត្រី​រដ្ឋា​ភិ​បាល​ ផាម មិញជីញ បានសង្កត់ធ្ងន់ថា ដើម្បីរៀប​ចំ​លក្ខ​ខណ្ឌសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ តម្រូវ​ឲ្យ​ក្រសួងអប់រំ និងបណ្តុះបណ្តាល សហការជា​មួយ​ក្រ​សួង​ ផ្នែក មូលដ្ឋានត្រៀមឲ្យបនាហ្មត់​ចត់នូវ​លក្ខណៈ​សម្រាប់​ឆាំ្នសិក្សាថ្មី អំពីមូលដ្ឋានសម្ភារៈ ធន​ធាន​មនុស្ស​ សៀវភៅសិក្សា សុវត្ថិភាពអនាម័យ​និង​បង្កា​រ​ទប់​​ស្កាត់ជំងឺឆ្លង។ ត្រៀមរៀបចំពិធីបើកបវេសន​កាល​ឆ្នាំ​សិក្សាធានាថាមានលក្ខណៈ​តូច តែឧឡារិក ​សម​ស្រប​​តាមស្ថានភាពមូលដ្ឋាននីមួយៗ។

ពង្រឹងគុណភាពជួរគ្រូបង្រៀន សាស្ត្រាចារ្យ និង​កម្មា​ភិ​បាល​គ្រប់គ្រងអប់រំ ធានាថាគ្រប់ចំនួន លើក​កម្ពស់​គុណ​ភាព ឆ្លើយតបតម្រូវការជាក់ស្តែង និងផ្លាស់​ថ្មី​ជា​មូល​​ដ្ឋាន គ្រប់ជ្រុងជ្រោយនៃការអប់រំ និងបណ្តុះ​បណ្តាល​​​។ ក្រសួងអប់រំនិងបណ្តុះបណ្តាល សហការ​ជា​​​​មួយមូលដ្ឋាន រៀបចំផែនការ និងបែបផែន​រៀប​ចំ​ការ​ប្រ​​ឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៥ ស្រប​​​តាមកម្មវិធីអប់រំទូទៅ ឆ្នាំ២០១៨ ដោយ​ស្មារ​តី​សង្ខេប​ កាត់បន្ថយសម្ពាធដល់បេក្ខជន និងមាតា​បិតា​៕​

ប្រែ៖ ណារីពៅ


មាតិកា

82c9d309-c3f9-495c-8e0c-0498e09baca0

Thủ tướng Chính phủ chủ trì Hội nghị triển khai nhiệm vụ năm học mới

/wps/wcm/connect/ddaf2e5f-8a21-4b98-acbd-665c909a3558/198c-prichutritrkhainhm.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-ddaf2e5f-8a21-4b98-acbd-665c909a3558-p7VTVKH