សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល បំផុសកាប្រកួតប្រជែង៥០០ថ្ងៃយប់ ដើម្បីបញ្ចប់ផ្លូវល្បឿនលឿន ៣.០០០ គីឡូម៉ែត្រ

ថ្ងៃបង្ហោះ 19/08/2024 |

ព្រឹកថ្ងៃទី១៨ ខែសីហា លោក ផាមមិញជីញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាប្រកួតប្រជែងនិងលើកសរសើរមជ្ឈិមបានអញ្ជើញជាអធិបតីក្នុងពិធីបំផុសប្រកួតប្រជែងចំណុចកំពូល “៥០០ ថ្ងៃយប់ ប្រកួតប្រជែងដើម្បីបញ្ចប់ផ្លូវល្បឿនលឿន ៣.០០០ គីឡូម៉ែត្រ”។ ពិធីបំផុសបានធ្វើឡើងនៅក្នុងខេត្ត ដាក់ឡាក់ បានផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញជាមួយខេត្តក្រុងចំនួន ១៤ ក្រោមឱវ៉ាទមជ្ឈិមមានគម្រោងផ្លូវល្បឿនលឿនកំពុងផ្សព្វផ្សាយ។

គណៈប្រតិភូចូលរួមពិធីបំផុសនៅ ដាក់ឡាក់ - រូបថត៖ VGP

លោក​ ផាម មិញជីញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល បាន​ចាប់​​​ផ្តើមកម្មវិធីប្រកួតប្រជែងកំពូល “៥០០ ថ្ងៃយប់​ប្រ​កួត​ប្រជែងបញ្ចប់ផ្លូវល្បឿនលឿន ៣.០០០ គីឡូម៉ែត្រ” - រូប​ថត: VGP

លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ផ្តល់អំណោយដល់​អង្គ​ភាពស្ថាបនា និងអ្នកម៉ៅការ - រូបថត៖ VGP

គណៈប្រតិភូចូលរួមនៅក្បាលបន្តខេត្ត អានយ៉ាង

ធ្វើជាអធិបតីនៅក្បាលបន្តខេត្តអានយ៉ាង

នៅចំណុចក្បាលបន្តខេត្ត អានយ៉ាង លោក ឡេ វ៉ាន់នឹង  អនុលេខាបក្ខភាគខេត្ត ប្រធានក្រុម​ប្រឹក្សា​ប្រ​ជា​​ជនខេត្ត អានយ៉ាង។ លោក ឡេវ៉ានភឿក អនុប្រ​ធាន​គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ធ្វើជា​អធិ​ប​តី​​។ អញ្ជើញចូលរួមផងដែរ មានគណៈប្រចាំការ និងសមាជិកគណៈណែនាំផ្សព្វផ្សាយអនុវត្តគម្រោងផ្លូវល្បឿនលឿន ចូវដុក - គន្ឋ - សុកត្រាំង ផ្នែកឆ្លង​កាត់​ខេត្ត​អានយ៉ាង។ មន្ទីរផ្នែកពាក់ព័ន្ឋថ្នាក់ខេត្ត គណៈ​កម្មា​ធិការ​ប្រជាជនស្រុកថ្វយសឺន ចូវថាញ់ ចូវភូ ទីក្រុង​ចូវ​ដុកនិងអ្នកម៉ៅការសាងសង់កញ្ចប់លេខ ៤២ ៤៣ ៤៤​ ៤៥ នៃគម្រោងសមាសភាគ ១។

នៅក្នុងពិធីបំផុស លោកនាយករដ្ឋ​មន្ត្រី​រដ្ឋា​ភិ​បាល​ ផាមមិញជីញ បានស្នើបក្ខភាគគ្រប់លំ​ដាប់​ថ្នាក់​ណែ​នាំ​ឲ្យដិតដល់។ ប្រព័ន្ឋនយោបាយទាំង​មូល​ត្រូវ​តែ​ចូល​រួម។ អាជ្ញាធរ​ត្រូវ​តែ​ធ្វើសកម្មភាព​យ៉ាងខ្លាំងក្លា។ ទន្ទឹម​នឹងនោះ កៀរគរប្រជាជន និងធុរកិច្ច​ទូទាំង​ប្រ​ទេស​​ឲ្យយល់ស្រប គាំទ្រ និងពង្រីកគំនិតផ្តួចផ្តើម ច្នៃ​ប្រ​ឌិត បត់បែន មានទំនួលខុសត្រូវ​ចំពោះ​សហ​គម​ន៍​សង្គម​ និងផ្តោតអនុវត្តបានល្អនូវគោលដៅ និងភារ​កិច្ច​សំ​ខាន់​ៗ។

ក្នុងនោះ ក្រសួង គណ ផ្នែក និងមូលដ្ឋាន ត្រូវ​តែ​​ចូលរួមយ៉ាងពិតប្រាកដ ក្នុងការចាត់ ទុកនេះជា​កិច្ច​ការ​នយោបាយសំខាន់ អនុវត្តខ្លាំងក្លា និងមាន​ប្រ​សិទ្ធ​ភាព​ចំពោះភារកិច្ចដែលបានប្រគល់ជូន។ ការគិត​ត្រូវ​ច្បាស់​លាស់ ការតាំងចិត្តត្រូវតែខ្ពស់ ការប្រឹង​ប្រែង​ត្រូវ​តែ​ធំ ធ្វើសកម្មភាពត្រូវតែខ្លាំង មានចំណុចសំខាន់ ធ្វើ​ការ​ងារណាចប់ការងារហ្នឹង ចាត់ “ច្បាស់មនុស្ស ច្បាស់​ការ​ងារ ច្បាស់ពេលវេលា ច្បាស់ដំណើរការ ច្បាស់​ទំ​នួល​​ខុសត្រូវ ច្បាស់ផលិតផល ច្បាស់ប្រសិទ្ធភាព”។ ក្នុង​រាល់​ករណីលំបាក និងបញ្ហាទាក់ទិននានា កង​កម្លាំង​​ដែលចូលរួមក្នុងគម្រោងត្រូវរួមគ្នា “ពិភិ​ក្សាធ្វើ​ មិន​​ពិភា​ក្សាថយ” “មិនថាទេ មិនថាលំបាក” និងមិន​និយាយ​ថាធ្វើតែមិនធ្វើ”។ល។  

ដើម្បីចូលរួមការប្រកួតប្រជែងចំណុចកំពូល ដែល​​​លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ផាមមិញជីញ ប្រ​ធាន​ក្រុម​ប្រឹក្សាប្រកួតប្រជែង និងលើកសរសើរមជ្ឈិមបំផុស ថ្នាក់ដឹកនាំក្រសួងគមនាគមន៍ដឹកជញ្ជូនខេត្តដាក់ឡាក់ ក្រុមហ៊ុន សឺនហៃ តាងនាមបណ្តាប្រធានកម្ម​ពាក់​ព័ន្ធ​ឡើង​ថ្លែងមតិ និងបញ្ជាក់ថាបណ្តាមន្ទីរផ្នែកនឹង​បង្កើត​កម្ម​វិធីសកម្មភាព ផែនការរៀបចំអនុវត្តយ៉ាងសកម្មនិង សហ​ការយ៉ាងជិតស្និទ្ធ ស៊ីសង្វាក់គ្នា មានប្រសិទ្ធភាព ដោះ​ស្រាយការលំបាក ឧបសគ្គនានាយ៉ាងសកម្ម ដើម្បី​លើកកម្ពស់ការអនុវត្តគម្រោងផ្លូវល្បឿនលឿន។

ជាពិសេសដោះស្រាយឲ្យបានចប់នៅការងារឈូស​ឆាយ​ផ្ទៃរាប ធានាប្រភពផ្គត់ផ្គង់សម្ភារៈ ផ្សព្វផ្សាយអនុ​វត្ត​រាល់ដំណោះស្រាយ ដើម្បីកាត់បន្ថយពេលវេលា​សាង​សង់ ធានាគុណភាពសំណង់ និងគម្រោង​ដែល​បាន​បញ្ចប់ ដាក់ឲ្យដំណើរការផ្លូវល្បឿន​លឿន​មាន​ប្រ​វែង​ ៣.០០០គីឡូម៉ែត្រមុ​នថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ស្របតាមគោលដៅប្រកួតប្រជែងរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលបំផុស៕  

ប្រែ៖ ណារីពៅ


មាតិកា

54b7b914-d7fa-465b-90ae-6a827db0472c

Thủ tướng Chính phủ phát động thi đua 500 ngày đêm hoàn thành 3.000km đường bộ cao tốc

/wps/wcm/connect/de92720c-99cd-44d2-9a6b-be8d1d1b52e4/phatdong500daynights2.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-de92720c-99cd-44d2-9a6b-be8d1d1b52e4-p5RoXkn