នាថ្ងៃទី ២៧ មិថុនា លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្សលេខាបក្ខភាគខេត្តអានយ៉ាង បានជួបសន្ទនាជាមួយលោក Muhadjir Effendy រដ្ឋមន្ត្រីសម្របសម្រួលអភិវឌ្ឍន៍មនុស្ស និងវប្បធម៌ឥណ្ឌូនេស៊ី រួមនិងលោក ដេនី អាប់ឌី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម។
ទិដ្ឋភាពក្នុងពិធីទទួលគណៈប្រតិភូឥណ្ឌូនេស៊ី
ថ្នាក់ដឹកនាំខេត្តអានយ៉ាង ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូការងារជាន់ខ្ពស់ឥណ្ឌូនេស៊ី
ថ្លែងមតិក្នុងពិធីជំនួបនេះ លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បានសម្តែងក្តីរំភើបរីករាយក្នុងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីរួមនឹងសមាជិកគណៈប្រតិភូស្ថានទូតនៃប្រទេសសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមមកបំពេញទស្សនកិច្ចនៅខេត្តអានយ៉ាង។ អាស្រ័យហេតុនេះហើយ រួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសគឺដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងខែមករា ឆ្នាំ ២០២៤។
ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងសាធារណៈរដ្ឋឥណ្ឌូណេស៊ីបានអភិវឌ្ឍយ៉ាងខ្លាំងក្លា និងទូលំទូលាយលើគ្រប់វិស័យ ចាប់ពីនយោបាយ - ការទូត រហូតដល់ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ- ការពារជាតិ កិច្ចសហប្រតិបត្តិការអប់រំ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន។
ក្នុងឱកាស ឯកឧត្តម Muhadjir Effendy រដ្ឋមន្ត្រីសម្របសម្រួលអភិវឌ្ឍន៍មនុស្ស និងវប្បធម៌ឥណ្ឌូនេស៊ី មកខេត្តអានយ៉ាង ជាលើកដំបូងនោះ លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បានឧទ្ទេសនាមយ៉ាងខ្លីអំពីទីតាំងភូមិសាស្ត្រ និងកម្លាំងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ខេត្ត ហើយលើកឡើងនូវលទ្ឋផលលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្តអានយ៉ាង និងដៃគូឥណ្ឌូនេស៊ី។ ដោយឈរលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានរវាងប្រទេសទាំងពីរវៀតណាម និងឥណ្ឌូណេស៊ី សមមិត្ត ឡេហុងក្វាង សង្ឃឹមថា នាពេលខាងមុខ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីនឹងគាំទ្រ ហើយ ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តអានយ៉ាង និងដៃគូមកពីប្រទេសឥណ្ឌូនេស៊ីក្នុងវិស័យទេសចរណ៍ ការអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់សហប្រតិបត្តិការនៅថ្នាក់មូលដ្ឋាន។
លោក Muhadjir Effendy រដ្ឋមន្ត្រីនៃក្រសួងសម្របសម្រួលអភិវឌ្ឍន៍មនុស្ស និងវប្បធម៌ឥណ្ឌូនេស៊ី បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដោយក្តីគោរពរបស់សមមិត្តលេខាបក្ខភាគខេត្តអានយ៉ាងនិងថ្នាក់ដឹកនាំខេត្ត។ទន្ទឹមនឹងនោះ វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលខេត្តអានយ៉ាង សម្រេចបានក្នុងរយៈពេលកន្លងមក និងក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤។ ឯកឧត្តម Muhadjir Effendy រំភើបចំពោះការអភិវឌ្ឍន៍របស់វៀតណាមនិយាយរួម និងខេត្តអានយ៉ាង និយាយដោយឡែក ហើយសង្ឃឹមថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរឹតបន្តឹង និងអភិវឌ្ឍន៍លើវិស័យជាច្រើនទៀត។
ក្នុងឱកាសនេះ លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បានប្រគល់ជូនគណៈប្រតិភូឥណ្ឌូណេស៊ី នូវផ្ទាំងគំនូរតំបន់អនុស្សាវរីយ៍លោកប្រធាន តូនឌឹកថាំង ធ្វើពីស្លឹកត្នោត ហើយឯកឧត្តម Muhadjir Effendy ក៏បានជូនអំណោយ របស់គណៈប្រតិភូទៅដល់ថ្នាក់ដឹកនាំខេត្តអានយ៉ាងផងដែរ៕
ប្រែ៖ណារីពៅ