នាថ្ងៃទី ២៦ មីនា គណៈកម្មាធិការប្រជាជនខេត្តបានផ្សព្វផ្សាយផែនការរៀបចំផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ទិញបៀន - អានយ៉ាង ឆ្នាំ ២០២៤។
ផ្សារណាត់បានរៀបចំឡើងដើម្បីគាំទ្រដល់ធុរកិច្ច សហករណ៍ និងមូលដ្ឋានផលិតរបស់ខេត្ត អានយ៉ាង និងខេត្ត ក្រុងនានា ដើម្បីពង្រីកទីផ្សារប្រើប្រាស់ផលិតផល និងទំនិញនៅទីរួមខេត្តទិញបៀន ខេត្ត អានយ៉ាង ចូលរួមទីផ្សារព្រះរាជាណាចក្រកម្ពុជា។ តាមរយៈនេះ គាំទ្រអង្គភាព ធុរកិច្ចក្នុងការធ្វើឲ្យល្អឥតខ្ចោះ និងអភិវឌ្ឍន៍ផលិតផលឲ្យមានការប្រកួតប្រជែងនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ។ អភិវឌ្ឍន៍ដៃគូអាជីវកម្ម ពង្រីកសាខា ដេរប៉ូ បណ្តាក់ទុនរួមគ្នា ការផ្លាស់ប្តូរ ស្វែងរកឱកាសទំនាក់ទំនងពាណិជ្ជកម្ម និងសហប្រតិបត្តិការវិនិយោគ។
រយៈពេលចាប់ផ្តើមផ្សារណាត់គឺចាប់ពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៤។ ទីតាំងប្រារព្ធឡើងនៅ មណ្ឌលឧស្សាហកម្ម ស្វឺនតូ សង្កាត់ទិញបៀន ទីរួមខេត្តទិញបៀន ខេត្តអានយ៉ាង។
ដោយមានទ្រង់ទ្រាយប្រមាណពី ៣០០ ទៅ ៣៥០ ស្តង់ ក្នុងនោះសន្និដ្ឋានថាស្តង់ទំនិញរបស់ធុរកិច្ច កម្ពុជាចំនួន ៥%។ ផលិតផលដែលចូលរួមរួមមាន៖ កសិកម្ម ជលផល ទំនិញប្រើប្រាស់ (ផ្តោតលើម្ហូបអាហារ ប្រដាប់ប្រដាប្រើប្រាស់ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ) ការតាំងពិពណ៌ណែនាំផលិតផល ទំនិញឧស្សាហកម្ម និងសិប្បកម្ម ផលិតផល OCOP ទំនិញប្រចាំតំបន់ ផលិតផលគំរូ និងផ្សព្វផ្សាយទេសចរណ៍ ការអញ្ជើញវិនិយោគពីខេត្តនានា។
ការរៀបចំផ្សារណាត់នេះមានគោលបំណងបង្កើតលក្ខខណ្ឌសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវិស័យ និងមូលដ្ឋានក្នុងប្រទេស ការផ្សារភ្ជាប់សកម្មភាព និងការគាំទ្រសម្រាប់ការអភិវឌ្ឍន៍ទៅវិញទៅមក រួមចំណែកលើកកម្ពស់សមត្ថភាពផលិតកម្ម អាជីវកម្ម និងការប្រកួតប្រជែងក្នុងនិន្នាការនៃសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ តភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍ និងការជំរុញការវិនិយោគរវាងខេត្តក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូង និងប្រទេសជិតខាងកម្ពុជា ជំរុញ សកម្មភាពទមនាក់ទំនងពាណិជ្ជកម្មរវាងធុរកិច្ចនានា ជាពិសេសធុរកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា៕
ប្រភព៖ ផែនការលេខ ៣១៤/KH-UBND ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤
ប្រែ៖ ណារីពៅ