នារសៀលថ្ងៃទី៧ ខែកក្កដា គណៈប្រតិភូក្រសួងកសិកម្មហ្វីលីពីន ដឹកនាំដោយលោករដ្ឋមន្ត្រី Francisco P. Tiu Laurel, Jr. បានអញ្ជើញទៅទស្សនារោងចក្រអង្ករហាញ់ភុក (ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនតាន់ឡុង នៅឃុំ លឿងអានត្រា ស្រុកទ្រីតូន) និងធ្វើការជាមួយខេត្តអានយ៉ាង ស្តីពីស្ថានភាពផលិតកម្ម អាជីវកម្ម និងការនាំចេញអង្ករ។
គណៈប្រតិភូក្រសួងកសិកម្មហ្វីលីពីនទៅទស្សនារោងចក្រអង្ករហាញ់ភុក
កិច្ចពិភាក្សានៅរោងចក្រអង្ករហាញ់ភុក
លោក Francisco P. Tiu Laurel, Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ដោះដូរនៅក្នុងកិច្ចប្រជុំការងារ
លោក ហូថាញប៊ិញ អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តអានយ៉ាង ត័ត៌មាននៅក្នុងកិច្ចជួបធ្វើការ
លោក វ៉ ហ្វាងភី អនុប្រធានមន្ទីរផែនការ និងវិនិយោគអានយ៉ាង ត័ព៌មានអំពីគោលនយោបាយទាក់ទាញវិនិយោគពីបរទេសជាមួយគណៈប្រតិភូហ្វីលីពីន
លោក ហូ ថាញប៊ិញ អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តអានយ៉ាង (កណ្ដាល) ជូនអំណោយដល់លោក Francisco P. Tiu Laurel, Jr រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន
លោក Francisco P. Tiu Laurel, Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន (ស្តាំ) ប្រគល់អំណោយដល់លោក ហូ ថាញប៊ិញ អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តអានយ៉ាង
លោក ទ្រឿង ស៊ីបា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន តាន់ឡុង (ឆ្វេង) ប្រគល់អំណោយដល់លោក Francisco P. Tiu Laurel, Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន
ទស្សនាខ្សែចង្វាក់ផលិតកម្មរបស់រោងចក្រអង្ករ ហាញ់ភុក
រោងចក្រអង្ករ ហាញ់ភុក
ចូលរួមជាមួយគណៈប្រតិភូក៏មានតំណាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ បណ្តាមន្ទីរ ផ្នែកខេត្តអានយ៉ាន និងគណៈកម្មាធិការប្រជាជនស្រុក ទ្រីតូន។ទស្សនា និងធ្វើការនៅរោងចក្រហាញ់ភុក (មូលដ្ឋានកិនស្រូវ កែច្នៃ និងឃ្លាំងស្តុកអង្ករ) លោក Francisco P. Tiu Laurel, Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន មានការចាប់អារម្មណ៍ជាមួយនឹងទ្រង់ទ្រាយទំនើបរបស់រោងចក្រ ក៏ដូចជាផ្នែកទំនិញស្រូវអង្កររបស់អានយ៉ាង។ សង្ឃឹមថា ក្រុមហ៊ុន តាន់ឡុង ក៏ដូចជាធុរកិច្ចស្រូវអង្កររបស់វៀតណាមនឹងសិក្សាស្រាវជ្រាវវិនិយោគនៅប្រទេសហ្វីលីពីន។
លោក Francisco P. Tiu Laurel, Jr. រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន បានមានប្រសាសន៍ថា ជាមួយនឹងអត្រាកំណើនប្រជាសាស្ត្រជាង ១,៥% ក្នុងមួយឆ្នាំ ប្រជាសាស្ត្រហ្វីលីពីនកើនឡើងប្រហែល ១,២លាននាក់ក្នុងមួយឆ្នាំ នាំឲ្យតម្រូវការប្រើប្រាស់អង្ករកើនច្រើន ខណៈដែលសមត្ថភាពក្នុងស្រុកមិនអាចឆ្លើយតបទាន់ពេល ដូច្នេះត្រូវតែបង្កើនការនាំចូល។ អាស្រ័យហេតុនេះហើយ ហ្វីលីពីនមានបំណង និងត្រៀមជាស្រេចនូវការសហការប្រកបដោយប្រសិទ្ធភាពជាមួយក្រុមហ៊ុន តាន់ឡុង និងខេត្តអានយ៉ាង និយាយដោយឡែក នឹងវៀតណាមនិយាយរួម ដើម្បីធានាបាននូវស្ថិរភាព និងយូរអង្វែងនៃការផ្គត់ផ្គង់ស្រូវអង្កមានគុណភាព។
ផ្លាស់ប្តូរជាមួយគណៈប្រតិភូ លោក ហូ ថាញប៊ិញ អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទអានយ៉ាង បានឲ្យដឹងថា ក្នុងនាមជាខេត្តដើមប្រភពនៃតំបន់វាលទំនាប់ទន្លេគឺវឡុង អានយ៉ាង មានគុណសម្បត្តិជាច្រើនក្នុងការអភិវឌ្ឍន៍កសិកម្ម។ ជាមួយនឹងផ្ទៃដីកសិកម្មចំនួន ២៩៧ពាន់ហិកតា ជារៀងរាល់ឆាំ្នអានយ៉ាងផលិតស្រូវបាន ៤ លានតោន ត្រីប្រាជាង ៥៣០ពាន់តោន បន្លែជិត ១ លានតោន និងផ្លែឈើគ្រប់ប្រភេទជិត ២៧០ពាន់តោន (ស្វាយ មៀន ដើមមានក្លែប ខ្នុរ ទុរេន និងចេក)។
ចំណែកវិស័យផ្នែកទំនិញស្រូវអង្ករ អានយ៉ាង ផលិតបានពេញមួយឆ្នាំ ជាមួយនឹងផ្ទៃដីដាំដុះសរុប ៦១៦ ពាន់ហិកតាក្នុងមួយឆ្នាំ ទិន្នផលស្រូវជាមធ្យមប្រហែល ៦,៦ តោនក្នុងមួយហិកតា ក្នុងនោះមានពី ៨០ ទៅ ៩០% ជាស្រូវអង្ករមានគុណភាពខ្ពស់។ ខេត្តកំពុងផ្ទេរផលិតកម្មស្រូវអង្ករឆ្ពោះទៅរកភាពទំនើប គុណភាពខ្ពស់ និងជិតស្និតជាមួយបរិស្ថាន។ លេខកូដតំបន់ដាំស្រូវចំនួន ១៦៣ ត្រូវបានចេញផ្សាយ ជាមួយនឹងផ្ទៃដី ៩ពាន់៦២៣,៣៧ ហិកតា។ នៅឆ្នាំ ២០២៣ អានយ៉ាងនាំចេញអង្ករសម្រេចបានជិត ៥៨០ពាន់តោន ស្មើនឹង ៣៣៩ លានដុល្លារអាមេរិក ដែលក្នុងនោះនាំចេញទៅកាន់ទីផ្សារហ្វីលីពីនប្រមាណ ១៣,៣ លានដុល្លារអាមេរិក។
ខេត្តកំពុងផ្តោតលើការអនុវត្តគម្រោង “អភិវឌ្ឍន៍ជានិរន្តរភាពលើផ្ទៃដី ១ លានហិកតា ជំនាញដាំដុះស្រូវគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នទាប ផ្សារភ្ជាប់ជាមួយនឹងកំណើនបៃតងនៅតំបន់វាលទំនាបទន្លេគឺវឡុង រហូតដល់ឆ្នាំ ២០៣០” រួមចំណែកលើកកម្ពស់តម្លៃស្រូវអង្ករ កាត់បន្ថយផលប៉ះពាល់បរិស្ថាន អនុវត្តកិច្ចសន្យាអន្តរជាតិរបស់វៀតណាមអំពីការ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការធានាសន្តិសុខស្បៀង។ សន្និដ្ឋានថា ទំហំផ្ទៃដីដែលចូលរួមក្នុងគម្រោងរបស់អានយ៉ាង ដល់ឆាំ្ន២០៣០ សម្រេចបាន ១៥២.១៩៨ហិកតា។ អានយ៉ាង មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីនក្នុងវិស័យជាច្រើន ជាពិសេសគឺវិស័យស្រូវអង្ករ។
ព័ត៌មានជាមួយក្រសួងកសិកម្មហ្វីលីពីន លោក ទ្រឿង ស៊ីបា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន តាន់ឡុង បានឲ្យដឹងថា ទោះបីវៀតណាមមានប្រៀបខ្លាំងអំពីកសិកម្មក្តី ប៉ុន្តែ ក៏នៅតែមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ជាពិសេសការខាតបង់ក្រោយពេលប្រមូលផលនៅខ្ពស់។ នៅកម្រិតកំពូលនៃការប្រមូលផល ដោយសារតែខ្វះសមត្ថភាព logistics និងសម្ងួត ដូច្នេះស្រូវមិនត្រូវបានស្ងួតទាន់ពេលក្នុងអំឡុង “ពេលមាស” (ពី ៨ ទៅ ១០ ម៉ោងក្រោយពេលប្រមូលផល)។ ដូច្នេះហើយ ក្រុមហ៊ុន តាន់ឡុង កំពុងផ្តោតលើការវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធក្រោយពេលប្រមូលផល រួមមានប្រព័ន្ធសម្ងួត ស្តុកស្រូវទំនើប ដើម្បីធានាបាននូវគុណភាពគ្រាប់អង្ករទោះបីជារក្សាទុកលើសពី ១ ឆ្នាំក៏ដោយ។
យោងតាមគម្រោងដំណាក់កាល ២០២៣ - ២០៣២ ក្រុមហ៊ុន តាន់ឡុង ខិតខំសាងសង់រោងចក្រខ្នាតធំចំនួន ៤ បច្ចេកវិជ្ជាទំនើបប្រហាក់ប្រហែលដូចជានៅឃុំ លឿង អានត្រា(ស្រុកទ្រីតូន) ខិតខំសម្រេចបានគោលដៅហេដ្ឋារចនាសម្ព័ន្ឋសម្ងួតស្តុកទុក ៥លានតោនមួយឆាំ្ន។ ទន្ទឹមនិងនោះ ផ្សព្វផ្សាយបណ្តាគោលនយោបាយឧបត្ថម្ភសម្ភារៈក្បាលចូល ដើម្បីបង្កើនសហប្រតិបត្តិការជាមួយសហករណ៍ អង្គការកសិករសម្រាប់កសាងតំបន់វត្ថុធាតុដើមធំ និងមានស្ថិរភាពយូរអង្វែង។
ក្រុមហ៊ុន តាន់ឡុង ត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការនាំចេញទៅកាន់ទីផ្សារធំៗដូចជាប្រទេសហ្វីលីពីន ដោយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមដើម្បីចូលរួមក្នុងគម្រោង “អភិវឌ្ឍន៍ដោយនិរន្តរភាពលើផ្ទៃដី ១ លានហិចតា ជំនាញដាំដុះស្រូវគុណភាពខ្ពស់ និងការបំភាយឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតងនៅតំបន់វាលទំនាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០” សំដៅសម្រេចបានគោលដៅកាត់បន្ថយការបាត់បង់ក្រោយពេលប្រមូលផល និងបង្កើនតម្លៃស្រូវអង្ករ៕
ប្រែ៖ ណារីពៅ