ព្រឹកថ្ងៃទី២៧ ឧសភា គណៈប្រតិភូសមាគមពាណិជ្ជកម្មខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា) ដឹកនាំដោយលោក ជីប ភក្តីភាព ប្រធានសមាគមពាណិជ្ជកម្មខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា) បានមកដោះដូរពាណិជ្ជកម្មជាមួយសមាគមធុរកិច្ចខេត្តអានយ៉ាង។លោកបណ្ឌិត ហូវៀតហ៊ីប ប្រធានសមាគមធុរកិច្ចខេត្តអានយ៉ាង រួមនឹងធុរកិច្ចបានទទួល និងធ្វើការជាមួយគណៈប្រតិភូ។
សមាគមធុរកិច្ចខេត្តអានយ៉ាង ទទួលគណៈប្រតិភូសមាគមពាណិជ្ជកម្មខេត្តតាកែវ នៅច្រកទ្វារព្រំដែនអន្តរជាតិទិញបៀន
លោកជីប ភក្តីភាព ប្រធានសមាគមពាណិជ្ជកម្មខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា) ជូនអំណោយដល់លោក ហូវៀតហ៊ីប ប្រធានសមាគមធុរកិច្ចខេត្តអានយ៉ាង
នៅក្នុងកិច្ចប្រជុំនេះ សមាគមធុរកិច្ច ពាណិជ្ជកម្មនិងធុរកិច្ចនៃខេត្តទាំងពីរបានជួបប្រាស្រ័យ ដោះដូរ និងពិភាក្សាអំពីពាណិជ្ជកម្មក្នុងវិស័យផ្សេងៗគ្នា ជាពិសេសគឺគោលនយោបាយទាក់ទាញវិនិយោគ និងគោលការណ៍អភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសនានា ដែលក្នុងនោះមានវៀតណាមជាចំណុចផ្តោតសំខាន់។ធ្វើបច្ចុប្បន្នភាពគោលនយោបាយថ្មីស្តីពីសេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងវៀតណាមសម្រាប់សហគមន៍ធុរកិច្ច ស្តាប់នូវការលំបាក និងបញ្ហាទាក់ទិនរបស់ធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឲ្យបន្តអភិវឌ្ឍន៍នាពេលខាងមុខ។
តាមរយៈការដោះដូរ គឺដើម្បីរឹតចំណងសាមគ្គីភាព និងពង្រឹងវិស័យពាណិជ្ជកម្ម បង្កើតឱកាសសម្រាប់ធុរកិច្ចនៃខេត្តទាំងពីរ ខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា) និងខេត្តអានយ៉ាង (វៀតណាម) ក៏ដូចជាការ ស្វែងរកដៃគូសហការអាជីវកម្មរបស់ធុរកិច្ចរវាងខេត្តតាកែវ និងអានយ៉ាង៕
ប្រែ៖ ណារីពៅ