យប់ថ្ងៃទី ២ មេសា លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ផាមមិញជីញ បានធ្វើជាអធិបតីភាពក្នុងសន្និបាតរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលជាមួយស្ថាប័នតំណាងវៀតណាមនៅប្រទេសក្រៅស្តីពីការទូតសេដ្ឋកិច្ចឆ្នាំ២០២៤។ អញ្ជើញចូលរួមក៏មានលោក ត្រឹនលឺវក្វាង ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ធ្វើជាអធិបតីភាពសន្និបាតនៅក្បាលបន្ត អានយ៉ាង។
ទិដ្ឋភាពនៅគ្រប់ក្បាលបន្ត
លោកនាយករដ្ឋមន្ត្រី ធ្វើជាអធិបតីភាពសន្និបាតជាមួយស្ថាប័ណនានាតំណាងវៀតណាមនៅប្រទេសក្រៅស្តីពីការជំរុញខ្លាំងការងារការទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍន៍ប្រទេសជាតិឆាំ្ន ២០២៤(រូបថត-ប្រភព៖baochinhphu.vn)
គណៈប្រតិភូចូលរួមនៅក្បាលបន្តខេត្តអានយ៉ាង
លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ផាមមិញជីញ បានឲ្យដឹងថា បើប្រៀបធៀបទៅនឹងការរៀបចំ ៥ លើកមុននេះ សន្និបាតការទូតសេដ្ឋកិច្ចលើកនេះមានការច្នៃប្រឌិតក្នុងរបៀបរៀបចំ និងសមាសភាពចូលរួម។ ទៅទន្ទឹមនិងស្ថាប័ណតំណាងរបស់វៀតណាមនៅក្រៅប្រទេស រដ្ឋាភិបាលក៏បានអញ្ជើញធុរកិច្ចនៅក្រៅប្រទេសដែលជាកម្មសិទ្ធិរបស់ជនវៀតណាម ព្រមទាំងអញ្ជើញធុរកិច្ច និងសមាគមផ្នែកទំនិញក្នុងវិស័យនាំចេញ កសិកម្ម និងការផ្លាស់ប្តូរឌីជីថលផងដែរ។ សន្និបាតមានការចូលរួមយ៉ាងពេញទំហឹងពីរដ្ឋមន្ត្រីក្រសួងការទូត ឧស្សាហពាណិជ្ជកម្ម កសិកម្ម និងអភិវឌ្ឍន៍ជនបទ វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ព័ត៌មាន ព័ត៌មាននិងទូរគមនាគមន៍ជាដើម និងភ្ជាប់អនឡាញជាមួយគណៈកម្មាធិការប្រជាជននៅតាមខេត្ត ក្រុងក្នុងទូទាំងប្រទេស។
លោកនាយករដ្ឋមន្ត្រី ផាមមិញជិញ បានស្នើឲ្យក្រសួង ផ្នែក មូលដ្ឋាន បន្តស្វែងយល់ឲ្យបានច្បាស់នូវទស្សនៈនៃការរួមកម្លាំងជនជាតិជាមួយនឹងកម្លាំងសម័យកាល ពង្រីកជាអតិបរមាសក្តានុពលប្រទេសជាតិ ប្រវត្តិសាស្ត្រ និងប្រពៃណីវប្បធម៌ បង្កើតជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ពីការផ្លាស់ថ្មីក្នុងការគិត និងក្នុងសកម្មភាព។ ទន្ទឹមនិងនោះ រួមបញ្ចូលយ៉ាងហ្មត់ចត់នូវកម្លាំងផ្ទៃក្នុងជាមួយកម្លាំងខាងក្រៅ កម្លាំងប្រជាជន និងធុរកិច្ច។ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព ប៉ុន្តែមិនលះបង់បរិស្ថាន និងសន្តិសុខសង្គមសម្រាប់ការអភិវឌ្ឍន៍។ រួមបញ្ចូលគ្នាយ៉ាងចុះសម្រុងរវាងអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយនឹងការអភិវឌ្ឍវប្បធម៌ សង្គម បរិស្ថាន និងចុះសម្រុងគ្នាពីអត្ថប្រយោជន៍របស់ប្រជាជន របស់ធុរកិច្ចនិងរបស់ដៃគូសេដ្ឋកិច្ចវៀតណាម។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យជំរុញខ្លាំងការទូតសេដ្ឋកិច្ចដោយឈរលើមូលដ្ឋាន “៣រួមគ្នា”៖ រួមគ្នាស្តាប់និងយល់។ រួមគ្នាចែករំលែកចក្ខុវិស័យ ការយល់ដឹង និងសកម្មភាព។ រួមគ្នាធ្វើការ រួមគ្នារីករាយ រួមគ្នាឈ្នះ និងរួមគ្នាអភិវឌ្ឍន៍។ វៀតណាមអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ផ្លាស់ថ្មីថ្នៃប្រឌិត ពង្រឹងទីផ្សារដែលមានស្រាប់ បើកចេញទីផ្សារថ្មី ផលិតទំនិញដែលពិភពលោកត្រូវការតាមទស្សនៈបង្កើនគុណភាពផលិតផល កសាងម៉ាកយីហោ អភិវឌ្ឍន៍បៃតង និងរផ្លាស់ប្តូរឌីជីថល។ បង្កើនការសហការក្នុង និងក្រៅប្រទេស សហការរវាងក្រសួង គណ ផ្នែក រវាងរដ្ឋជាមួយធុរកិច្ច និងប្រជាជន ដើម្បីជម្នះលើចំណុចខ្វះខាត និងភាពទន់ខ្សោយក្នុងខ្សែចង្វាក់ផលិតកម្ម និងផ្គត់ផ្គង់។
ចំពោះស្ថានការណ៍ពិភពលោកផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិបាកស្មានបានមុន លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ផាមមិញជិញ តម្រូវឲ្យបណ្តាក្រសួង ផ្នែក និងមូលដ្ឋានចាំបាច់ត្រូវតែរក្សាតុល្យភាព មិនផ្តោតអារម្មណ៍លើតែជ័យជម្នះ និងត្រូវប្រកាន់ខ្ជាប់ខ្ជួនក្នុងគ្រាលំបាក អនុវត្តគំនិតច្នៃប្រឌិតរបស់វៀតណាមដើម្បីសម្របខ្លួន។ ឧទាហរណ៍ ដូចជាទំនិញអង្ករ កាហ្វេ ម្រេចជាដើម ជាផលិតផលមានទីផ្សារ និងតម្លៃលក់ល្អ យើងត្រូវតែឆ្លៀតឱកាសដើម្បីកសាងម៉ាកយីហោ បង្កើនគុណភាព មិនត្រូវអភិវឌ្ឍន៍លឿនពេក មិនឆ្លៀតឱកាសទាញយកផលប្រយោជន៍ពីទីផ្សាកម្រទំនិញដើម្បីបង្កើនតម្លៃដែលបណ្តាលឲ្យបាត់បង់ទំនុកចិត្តជាមួយដៃគូ។
ក្រសួង ផ្នែក មូលដ្ឋាន និងធុរកិច្ចត្រូវតែច្បាមជាប់ស្ថានភាព និងបង្កើតផែនការអភិវឌ្ឍន៍យ៉ាងសកម្ម សមស្របទៅនឹងភាពជាក់ស្តែង ធនធានជាតិ ជំរុញខ្លាំងការទូតសេដ្ឋកិច្ចដើម្បីបង្កើតកម្លាំងចលករអភិវឌ្ឍន៍ថ្មី។
នៅក្នុងសន្និបាត បណ្តាស្ថាប័ណតំណាងវៀតណាមនៅក្រៅប្រទេស និងធុរកិច្ចវៀតណាមនៅក្រៅប្រទេសបានផ្តល់ព័ត៌មានអំពីស្ថានភាពទីផ្សារ តម្រូវការប្រើប្រាស់ និងឱកាសសម្រាប់ទំនិញវៀតណាមនៅទីផ្សារសហរដ្ឋអាមេរិក រុស្ស៊ី ចិន ជប៉ុន សហភាពអឺរ៉ុប (EU) អាហ្រ្វិក មជ្ឈិមបូព៌ា សមត្ថភាពចូលរួម និងពង្រីកទីផ្សារហាឡាល់ (សហគមន៍មូស្លីម)។ព្រមជាមួយគ្នានេះ ក៏ព័ត៌មានអំពីរបាំងបច្ចេកទេសថ្មីៗ ត្រូវតែកំណត់ចំណាំលើស្តង់ដារប្រភពដើម គុណភាពទំនិញនៅពេលនាំចេញទៅកាន់ទីផ្សារលំដាប់ខ្ពស់៕
ប្រែ៖ ណារីពៅ