សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អភិបាលខេត្តតាកែវ ចូលជួបសម្តែងការគួរសមជាមួយ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង

ថ្ងៃបង្ហោះ 22/07/2024 |

រសៀលថ្ងៃទី២២ ខែកក្កដា លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា) ចូលជួបសម្តែងការគួរសមជាមួយនឹងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោកស្រី ង្វៀន ធី មិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងថ្នាក់ដឹកនាំមន្ទីរផ្នែកខេត្ត និងបណ្តាមូលដ្ឋានព្រំដែនបានទទួលជួប និងធ្វើការជាមួយគណៈប្រតិភូ។

ទិដ្ឋភាពនៃពិធីទទួលគណៈប្រតិភូខេត្តតាកែវ​

សមាជិកគណៈប្រតិភូខេត្តតាកែវ

ថ្នាក់ដឹកនាំខេត្តអានយ៉ាង ទទួល​ជួប​គណៈប្រតិភូខេត្តតាកែវ

ថ្នាក់ដឹកនាំខេត្តតាកែវ ជូនអំណោយ ថ្នាក់ដឹកនាំ ខេត្តអានយ៉ាង

ថ្នាក់ដឹកនាំ ខេត្តអានយ៉ាង ប្រគល់អំណោយជូន ថ្នាក់ដឹកនាំខេត្តតាកែវ

ប្រតិភូខេត្តអានយ៉ាង និងខេត្តតាកែវថតរូបអនុស្សាវរីយ៍

​តាងនាមគណៈប្រតិភូ លោក វ៉ី សំណាង អភិ​បាល​ខេត្ត​តាកែវ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត អាន​យ៉ាង ដែលបានស្វាគមន៍សមាជិកគណៈប្រតិភូ។ ទន្ទឹម​និងនោះ លោកសម្តែងនូវក្តីសប្បាយរីករាយ និង​បញ្ជាក់​ពីទំនាក់ទំនងជិតស្និទ្ធ មិត្តភាពអភិវឌ្ឍន៍​រវាង​ខេត្ត​ទាំងពីរ។ តាមរយៈនោះ សង្ឃឹមថា ខេត្តអាន​យ៉ាង​នឹង​បន្តសហការ ជួយដល់ខេត្តតាកែវក្នុងវិស័យកសិកម្ម អប់​រំ សុខាភិបាលនិងវប្បធម៌ជាដើម។

​តាងនាមថ្នាក់ដឹកនាំគណៈកម្មាធិការ​ប្រជា​ជន​ខេត្ត លោកស្រី ង្វៀន ធី មិញធ្វី អនុប្រ​ធាន​គណៈ​កម្មា​ធិការប្រជាជនខេត្តអានយ៉ាង បានសម្តែង​នូវ​ក្តី​សោមន​ស្សរីករាយក្នុងការស្វាគមន៍ចំពោះលោក វ៉ី សំ​ណាង​ អភិបាលខេត្តតាកែវ ដែលបានអញ្ជើញ​មក​សួរ​សុខ​ទុក្ខ និងសម្តែងការគួរសមជាមួយថ្នាក់​ដឹកនាំ​ខេត្ត​អាន​យ៉ាង ហើយអបអរសាទរ​ចំពោះ​លោក វ៉ី សំណាង ដែល​បាន​ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា​តែង​​តាំង​លោក​ឲ្យ​កាន់​តំណែង​ជា​អភិបាលខេត្ត​តា​កែវ​។​

តាមរយៈនោះ ជឿជាក់ថា ក្នុងតួនាទី​ថ្មីរបស់​ ​ ឯក​​ឧត្តម វ៉ី សំណាង នឹងបន្តដឹកនាំអាជ្ញធរ និង​ប្រជា​ជន​ខេត្ត​តាកែវ សម្រេចបាននូវសមិទ្ធផលកាន់តែច្រើន រឹត​ចំណង​សាមគ្គីភាព មិត្តភាពជាប្រពៃណី ជំរុញការ​អភិ​វឌ្ឍ​ន៍​សេដ្ឋកិច្ចសង្គមកិច្ចរវាងខេត្តតាកែវ និងខេត្ត​អាន​យ៉ាង​ ដើម្បីរួមចំណែកកសាងផ្លូវព្រំដែនវៀតណាម-កម្ពុ​ជា​​ស្ថិរភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍​ជា​មួយ​​គ្នា៕

ប្រែ៖ ណារីពៅ


មាតិកា

0c8fcd11-782e-4227-acb2-ad3dd4b7f3bd

Tỉnh trưởng tỉnh Takeo chào xã giao lãnh đạo UBND tỉnh An Giang

/wps/wcm/connect/7a25657e-5ca6-490a-9b47-350c2ea960ec/1.1t220724.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-7a25657e-5ca6-490a-9b47-350c2ea960ec-p4wEPu1