នៅថ្ងៃទី ២១ ឧសភា លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌា និងមន្ត្រីស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញបានញ្ជើញទៅសួរសុខទុក្ខនិងធ្វើការនៅខេត្តអានយ៉ាង និងបានចូលសម្តែងការគួរសមជាមួយប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត។លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើជាអធិបតីភាពកិច្ចប្រជុំ។
លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង (ស្តាំ) ទទួលជួបលោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌា អញ្ជើញមកខេត្តអានយ៉ាង
លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង (ស្តាំ) ជួបសន្ទនាជាមួយលោកMadan Mohan Sethi អគ្គកុងស៊ុលឥណ្ឌា
លោកស្រី ង្វៀនធីមិញធ្វី (ស្តាំ) អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ជូនអំណោយដល់លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌា
បង្កើនកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងខេត្តអានយ៉ាង
នៅក្នុងជំនួប លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌា បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងឥណ្ឌាបានបង្កើនឥតឈប់ឈរ និងអភិវឌ្ឍន៍។ ចំពោះខេត្តអានយ៉ាង ស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ បានមកទស្សនា និងធ្វើការជាច្រើនដងមកហើយ ដោយសង្ឃឹមថានឹងមានកម្មវិធីសហប្រតិបត្តិការដាច់ដោយឡែកជាមួយខេត្ត។ក្នុងនោះ គាំទ្រដល់គណៈប្រតិភូធុរកិច្ចអានយ៉ាង និងឥណ្ឌា ចូលរួមក្នុងសកម្មភាពតភ្ជាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានភាពខ្លាំង ជាពិសេសគឺលើវិស័យស្បៀង និងទេសចរណ៍។ហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលធនធានមនុស្សគុណភាពខ្ពស់ក្នុងវិស័យសុខាភិបាល អប់រំ បណ្ដុះបណ្ដាលឯកទេសបុរាណវិទ្យា។ល។
លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង មានសេចក្តីសោមនស្សរីករាយនៅពេលដែលលោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌា និងគណៈប្រតិភូអមដំណើរមកបំពេញទស្សនកិច្ច និងធ្វើការនៅខេត្តអានយ៉ាង។ រយៈពេលកន្លង កិច្ចសហប្រតិបត្តិការរវាងខេត្តអានយ៉ាង និងឥណ្ឌាទទួលបានលទ្ធផលវិជ្ជមានជាច្រើន, ឧទាហរណ៍ដូចជាកិច្ចសហប្រតិបត្តិការរវាងស្ថាបនបុរាណវិទ្យាឥណ្ឌា និងគណគ្រប់គ្រងកេរដំណែលវប្បធម៌អ៊ុកអែវ។ ពីមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការនេះ គណៈកម្មាធិការប្រជាជនខេត្តកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្រសួង ផ្នែកមជ្ឈិម ដើម្បីបញ្ចប់ឯកសារដើម្បីដាក់ជូនអង្គការយូណេស្កូ ឲ្យទទួលស្គាល់តំបន់កេរដំណែលអុកអែវ-បាថេជាបេតិកភណ្ឌពិភពលោក។
ជាមួយនឹងភាពខ្លាំងបានធម្មបានធម្មជាតិផ្តល់ភាទិភាព អានយ៉ាងមានសក្តានុពលជាច្រើនក្នុងការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងទេសចរណ៍ខាងវិញ្ញាណ។នៅក្នុងវេទិកាផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌វៀតណាម - ឥណ្ឌា ដែលប្រព្រឹត្តទៅនៅទីក្រុង New Delhi (ឥណ្ឌា) ចេតិយភ្នំស្វាម បានសហសមាគមនៃសមាគមយូណេស្កូវៀតណាមនិងក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិជ្ជាទូទាំងប្រទេសឥណ្ឌាបានផ្តល់នាមករណ៍ “ទិសដៅទេសចរណ៍ខាងវិញ្ញាណជាគំរូនៅអាស៊ី - ប៉ាស៊ីហ្វិក”។ ខេត្តកំពុងសហការអនុវត្តឯកសារដាក់ជូនយូណេស្កូ ដើម្បីទទួលស្គាល់ពិធីបុណ្យលោកយាយភ្នំស្វាម ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានអញ្ជើញ លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌា មកចូលរួមពិធីបុណ្យលោកយាយភ្នំស្វាម នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ (ថ្ងៃទី ២២ ខែ៤ ច័ន្ទគតិ)។
លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាងបានឲ្យដឹងថា ជាមួយនឹងប្រព័ន្ធផ្លូវល្បឿនលឿនដែលកំពុងបានវិនិយោគ អានយ៉ាង នឹងតភ្ជាប់យ៉ាងងាយស្រួលទៅកាន់ទីក្រុងហូជីមិញ និងមជ្ឈមណ្ឌលតំបន់វាលទំនាបទន្លេគឺវឡុង បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគគិនមកជាមួយខេត្ត។ក្នុងនោះ អានយ៉ាងមានតំបន់វត្ថុធាតុដើមធំអំពីស្រូវអង្ករ ផ្លែឈើ គ្រឿងសមុទ្រ ឱសថ ឆ្លើយតបតម្រូវការរបស់ធុរកិច្ចឥណ្ឌា។ ដោយសង្ឃឹមថាលោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌា ណែនាំបណ្តាធុរកិច្ចដែលមានតម្រូវការចង់មកវិនិយោគ តភ្ជាប់ និងទាញយកតំបន់វត្ថុធាតុដើម វិនិយោគភោជនីយដ្ឋាន សណ្ឋាគារដែលសម្រេចបានស្តង់ដារអន្តរជាតិ និងបណ្តាតំបន់ទេសចរណ៍ឯកទេស។
លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានស្នើដល់លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌា និងអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ ឲ្យបន្តជួយឧបត្ថម្ភបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់សម្រាប់ខេត្ត ក្នុងនោះមានអ្នកជំនាញការបុរាណវិទ្យា។ ស្រាវជ្រាវរៀបចំពិធីបុណ្យ Yoga ទ្រង់ទ្រាយនៅក្នុងខេត្ត។នៅខាងខេត្តអានយ៉ាង គណៈប្រតិភូនឹងត្រូវបានរៀបចំឡើងទៅកាន់ប្រទេសឥណ្ឌា ដើម្បីស្វែងយល់ និងចាប់យកឱកាសវិនិយោគ។ តាមរយៈមតិស្នើរបស់លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌា បណ្តាខ្លឹមសារ និងសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្ត អានយ៉ាង និងឥណ្ឌាកាន់តែច្បាស់។ គណៈកម្មាធិការប្រជាជនខេត្ត បានចាត់ឲ្យមន្ទីរ ផ្នែកពាក់ព័ន្ធធ្វើការសំយោគ និងស្នើកម្មវិធីកិច្ចសហប្រតិបត្តិការជាក់លាក់ ដើម្បីឈានទៅដល់កិច្ចសហប្រតិបត្តិការយូរអង្វែង និរន្តរភាព និងប្រសិទ្ធភាពនាពេលអនាគត៕
ប្រែ៖ ណារីពៅ