នៅថ្ងៃទី ២៧ មីនា លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានដឹកនាំគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២៤ នៅខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា)។ ទទួលស្វាគមន៍គណៈប្រតិភូមានលោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ និងថ្នាក់ដឹកនាំមន្ទីរ ផ្នែកនៃខេត្ត។
គណៈប្រតិភូខេត្ត អានយ៉ាង បានទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ នៅខេត្តតាកែវ
លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ជូនសារជូនពរឆ្នាំថ្មីរបស់គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ដល់ថ្នាក់ដឹកនាំខេត្តតាកែវ
មន្ទីរ ផ្នែក និងកងកម្លាំងមុខងារខេត្តអានយ៉ាង ប្រគល់អំណោយដល់មន្ទីរ ផ្នែក និងកងកម្លាំងមុខងារខេត្តតាកែវ
គណប្រតិភូខេត្តអានយ៉ាងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំខេត្ត កម្មាភិបាល មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ខេត្តតាកែវ
ក្នុងស្មារតីសាមគ្គីភាព លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានអះអាងថា វៀតណាម និងកម្ពុជាជាប្រទេសជិតខាង តែងតែគាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា។ ក្នុងបុព្វហេតុតស៊ូរំដោះជាតិ ប្រទេសទាំងពីរបានប្រកៀកស្មាគ្នាប្រឆាំងនឹងសត្រូវរួម និងទទួលបានជ័យជំនះដ៏ត្រចះត្រចង់ បង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងជនជាតិទាំងពីរ។ថ្ងៃនេះ ខេត្តទាំង២ អានយ៉ាង-តាកែវ ក៏ បានបន្តពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាពនោះ ដោយបាវចនា “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។
តាងនាម បក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងប្រជាជនខេត្ត អានយ៉ាង លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានជូនពរដល់ថ្នាក់ដឹកនាំ កម្មាភិបាល មន្ត្រី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តតាកែវ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដោយសប្បាយរីករាយ និងជួបជុំ។ សូមគោរពជូនពរ ដល់អភិបាលខេត្តតាកែវ ទទួលបានសមិទ្ធិផលកាន់តែធំជាងទៀតក្នុងការងារកសាង និងអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ និងសុភមង្គល។
ទន្ទឹមនិងនោះ ក៏ផ្តល់ព័ត៌មានអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរក្នុងវិស័យជាច្រើនដូចជា៖ កសិកម្ម សុខាភិបាល ពាណិជ្ជកម្ម កីឡា ការងាររណសិរ្ស និងអង្គការមហាជនក្នុងឆ្នាំ២០២៣សម្រេចបានលទ្ធផលវិជ្ជមានជាច្រើនផងដែរ។ជាក់ស្តែង កងកម្លាំងមុខងារនៃខេត្តទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជន និងធុរកិច្ចនៃខេត្តទាំងពីរធ្វើពាណិជ្ជកម្ម ផ្លាស់ប្តូរទំនិញ បើកទូលាយទីផ្សារនាំចេញ និងនាំចូល។ នៅឆ្នាំ២០២៣ ចំណូលនាំចូល និងនាំចេញសរុបតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិ ទិញបៀន -ភ្នំដិន និងច្រកទ្វារព្រំដែនសំខាន់ វិញហូយដុង-កំពង់ក្រសាំង រវាងខេត្ត អានយ៉ាង និងខេត្តតាកែវសម្រេចបាន ១ ពាន់លានដុល្លាអាមេរិក រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺប្រជាជនរស់នៅតាមតំបន់ព្រំដែននៃខេត្តទាំងពីរ។
នារសៀលថ្ងៃដដែល គណៈប្រតិភូខេត្ត អានយ៉ាង ក៏បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៤ នៅខេត្តកំពុងឆាំង(ព្រះរាជាណាចក្រកម្ពុជា) ផងដែរ៕